ឈឺធ្ងន់មិនខាន! បើញ៉ាំផ្លែឈើទាំងនេះដំណាលគ្នាក្នុងពេលតែមួយ

  • 2019-05-07 06:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិត​ណាស់​ចង់​មាន​សុខភាព​ល្អ​ត្រូវ​តែ​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​។​ តែ​មាន​ផ្លែ​ឈើ​ពីរ​បី​ប្រភេទ​ពេល​ញ៉ាំ​ជា​មួយ​គ្នា​ក្នុង​ពេល​តែ​មួយ​នឹង​ធ្វើ​ឲ្យ​អ្នក​រលាក​ក្រពះ មិន​រំលាយ​អាហារ​ និង​មាន​បញ្ហា​ផ្សេងៗ​ទៀត​ក្នុង​រាង​កាយ​របស់​យើង​។​

កុំ​ញ៉ាំ​ផ្លែ​ឪឡឹក​ជា​មួយ​នឹង​ផ្លែ​ឈើ​ផ្សេង​ទៀត

ផ្លែ​ឪឡឹក​មាន​រស​ជាតិ​ផ្អែម​ត្រជាក់​ សារជាតិ​បញ្ចុះ​ទឹក​នោម​ diuretic ជា​ដើម​។​ ញ៉ាំ​ផ្លែ​ឪឡឹក​ច្រើន​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ពោះ​ ដូច​ជា​ឈឺ​ និង​ ពិបាក​រំលាយ​អាហារ​។​ លើស​ពី​នេះ​ពេល​ដែល​ញ៉ាំ​ជា​មួយ​ផ្លែ​ឈើ​ផ្សេង​ ឪឡឹក​នឹង​មិន​អាច​រំលាយ​បាន​ទេ​។​ ដើម្បី​ធានា​ចំពោះ​សុខ​ភាព​ ញ៉ាំ​តែ​ឪឡឹក​មួយ​មុខ​បាន​ហើយ​ ជៀស​វាង​កុំ​ញ៉ាំ​ជា​មួយ​ផ្លែ​ឈើ​ផ្សេង​។​

​ ​កុំ​ញ៉ាំ​ផ្លែ​ឈើ​ដែល​ផ្អែម​ និង​ផ្លែ​ឈើ​ដែល​​មាន​ជាតិ​អាស៊ីត​ជា​មួយ​គ្នា

ផ្លែ​ឈើ​មាន​ជាតិ​អាស៊ីត​ ( ទំពាំង​បាយ​ជូ, ស្រ្តប៊ឺរី , ប៉ោម​...)​ លាយ​ជា​មួយ​នឹង​​ផ្លែ​ឈើ​ផ្អែម​ (​ចេក​ , ទំពាំង​បាយ​ជូ​ក្រៀម...)​ នឹង​បណ្ដាល​ឲ្យ​​​មិន​រំលាយអាហារ​ និង​មាន​ជំងឺ​ហើម​ពោះ​។​ ញ៉ាំ​ផ្លែ​ត្របែក​ជា​មួយ​នឹង​ចេក​ក្នុង​ពេល​តែ​មួយ​នឹង​ធ្វើ​ឲ្យ​កើត​មាន​ក្អួត​ចង្អោរ​ ឈឺក្បាល​ និង​ឈឺ​ពោះ​។​

​​ កុំ​ញ៉ាំ​ផ្លែ​ឈើ​លាយ​ជា​មួយ​នឹង​បន្លែ

ផ្លែ​ឈើ​និង​បន្លែ​មាន​អាហារូបត្ថម្ភ​និង​របៀប​រំលាយ​ខុស​គ្នា​។​ ផ្លែ​ឈើ​មាន​ជាតិ​ស្ករ​គឺ​រំលាយ​លឿន​ជាង​។​ ការ​ញ៉ាំ​ចូល​គ្នា​រវាង​បន្លែ​និង​ផ្លែ​ឈើ​នឹង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់ការ​រំលាយ​។​ ញ៉ាំ​ការ៉ុត​ និង​ក្រូច​ក្នុង​ពេល​តែ​មួយ​អាច​បណ្ដាល​ឲ្យ​ថប់​ចុង​ដង្ហើម​ ចេញ​ទឹក​មាត់ និង​ខូច​តម្រង​នោម​។​

​​​ កុំ​ញ៉ាំ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ម្សៅ​ និង​ផ្លែ​ឈើ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​ជា​មួយ​គ្នា

ញ៉ាំ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ម្សៅ (ចេក ល្ហុង​..) ជាមួយនិង​ផ្លែ​ឈើ​ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន​ (ទំពាំង​បាយ​ជូ ស្ពឺ …) និង​ធ្វើ​ឲ្យ​ពិបាក​ដល់​ការ​រំលាយ​អាហារ​ ដោយ​សារ​តែ​រាង​កាយ​របស់​អ្នក​ត្រូវ​ការ​អាស៊ីត​ដើម្បី​រំលាយប្រូតេអ៊ីន​ និងអាល់​កាឡាំង​ដើម្បីរំលាយ​ម្សៅ​៕ ​

ចុចអាន៖ គ្រោះ​​ថ្នាក់​​ណាស់​! ដាច់​​ខាត​​​​​ហាម​​​ញ៉ាំ​​​​អាហារ​​​ទាំង​នេះ​​​​​​​ចូល​​ពោះ​​​ក្នុង​​​​​ពេល​​​តែ​​មួយ

ប្រភព៖ emdep ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម