ឲ្យតែចាយលុយតាមវិធីទាំងនេះ ធានាមួយជីវិតក៏ចាយលុយមិនអស់ដែរ

  • 2019-04-26 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 75

បច្ចុប្បន្ន​នេះ អ្នក​ណា​ក៏​សង្វាត​រក​លុយ​ដែរ ប៉ុន្តែ​ចំណាយ​លុយ និង​គ្រប់​គ្រង់​បែប​ណា​ឲ្យ​​មាន​ប្រិសិទ្ធិភាព​ល្អ ទើប​​ជា​បញ្ហា​ចោទ។ គេ​សង្កេត​ឃើញ​ថា មាន​យុវវ័យ​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​កំពុង​ចាយ​លុយ​មិន​ដល់​ខែ។ ដើម្បី​ជៀសវាង​នេះ អ្នក​អាច​ស្វែង​យល់​ពី​តិចនិក​ខាង​ក្រោម​ដើម្បី​ប្រើ​លុយ​ មិន​ឲ្យ​ខ្វះ​មុខ​ខ្វះ​ក្រោយ។

១. បែង​ចែក​ឲ្យ​ដាច់​រវាង តម្រូវ​ការ​និង​ចំណង់

ព្រំ​ប្រទល់​ដ៏​ស្ដួចស្ដើង​រវាង​តម្រូវការ និង​ចំណង់​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ពិបាក​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ជា​ខ្លាំង។ អ្នក​ជំនាញ​បាន​ប្រាប់​ពី​វិធី​ដ៏​ស្រួល​ ដើម្បី​បែង​ចែក​ចំណុច​ទាំង​២​គឺ​សួរ​ខ្លួន​ឯង បើ​អ្នក​មិន​ទិញ​វត្ថុ​មួយ​នោះ តើ​អ្នក​អាច​រស់​បាន​ឬ​អត់?

បើ​អ្នក​រស់​ខ្វះ​វា​មិន​បាន​នោះ​ទេ នោះ​គឺ​ជា​តម្រូវការ បើ​ផ្ទុយ​មក​វិញ វា​គ្រាន់​តែ​ជា​ចំណូល​ចិត្ត​ប៉ុណ្ណោះ។ យើង​ពុំ​​គួរ​រត់​តាម​ចំណង់ ព្រោះ​វា​អាច​មិន​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ពេល​នេះ​ក៏​ដោយ តែ​យូរ​ទៅ យើង​នឹង​ត្រូវ​បាត់​ចំណូល​មួយ​ចំនួន​ដ៏​ធំ។

២. កុំ​ហក់​លោត​តាម​គេ

នេះ​គឺ​ជា​សម័យ​អ៊ីនធឺណិត​ទៅ​ហើយ ដោយ​គ្រប់​អ្វី​ដែល​គេ​មាន​សុទ្ធ​តែ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ទាំង​អស់។ យ៉ាង​ណា​ក្ដី អ្វី​ដែល​អ្នក​ឃើញ​នោះ គ្រាន់​តែ​ជា​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ ហើយ​អាច​ជា​មិន​មែន​ការ​ពិត​ក៏​ថា​បាន។ ដូច​នេះ​ហើយ នៅ​ពេល​ឃើញ​គេ​មាន​របស់​ទំនើប​ប្រើ ហើយ​យើង​ចង់​ហក់​តាម​គេ ទាំង​សមត្ថភាព​មិន​ដល់​នោះ គឺ​កំពុង​តែ​ធ្វើ​បាប​ខ្លួន​ឯង​ហើយ ព្រោះ​ក្រោយ​ពេល​បាន​របស់​នោះ​មក អ្នក​អាច​ជំពាក់​បំណុល​គេ​ក៏​ថា​បាន។

៣. លុយ​សន្សំ​ត្រូវ​តែ​កើន​តាម​ពេល​វេលា

មាន​រឿង​ជា​ច្រើន​ដែល​យើង​មិន​អាច​គ្រប់គ្រង​នៅ​ពេល​អនាគត ដូច​នេះ​ហើយ ចំណែក​លុយ​សន្សំ​គឺ​ចាំ​បាច់​បំផុត។ លុយ​សន្សំ​មិន​ត្រឹម​តែ​ត្រូវ​នៅ​ថេរ​នោះ​ទេ គឺ​ត្រូវ​កើន​តាម​ពេល​វេលា​ជា​និច្ច ទើប​បង្ហាញ​ថា​អ្នក​កំពុង​គ្រប់គ្រង​លុយ​មាន​ប្រសិទ្ធិភាព។ បើ​មិន​ទាន់​មាន​ចំណែក​លុយ​សន្សំ​ទេ អ្នក​​គួរ​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ​តទៅ៕

ចុចអាន៖ តិចនិកសាមញ្ញ៤យ៉ាង ប្រាក់ខែ៤០០$ ចាយគ្រប់ហើយសល់លុយទៅលេងក្រៅប្រទេសទៀត

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel