​​គន្លឹះ​​​​​​​​រៀន​​​បណ្តើរ​រក​លុយ​​បណ្តើរ​​​​ ដោយ​ពុំ​​ចាំ​បាច់​​​​​​​​លា​​ដៃ​​សុំ​​​ប៉ា​ម៉ាក់​​​

  • 2019-04-18 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ក្នុង​​​​​នាមជា​សិស្ស​​​​ឬ​និស្សិត​មួយ​​​រូប ​​ក្រៅ​ពី​​​​ការ​​​សិក្សា​ និង​ពេល​​​​​​ទំនេរ ​អ្នក​​អាច​ឆ្លៀត​​​រក​លុយ​​​ដោយ​​​​ខ្លួន​​ឯង​​បាន​​​​​​​​។ ឲ្យ​​​​តែ​​មាន​គំនិត​ ជឿ​ថា​​គ្រប់​គ្នា​​​​​​សុទ្ធ​​​តែ​មាន​​​​សមត្ថភាព​​​​​ រក​​​​ចំណូល​​​​​​​​​​​​ផ្ទាល់​​​​ខ្លួន ដោយ​​​​ពុំ​​​​ចាំ​​បាច់​​​​​ហា​មាត់​​​លា​ដៃ​​​សុំ​​លុយ​ ​ពឹង​​តែ​​លើ​កម្លាំង​​​ប៉ា​​ម៉ាក់​។ ​​បើ​​​​​សុញមិន​​​​ដឹង​​​​​​ថា​​​​គួរ​ធ្វើ​អ្វី​​​នោះ ខាង​ក្រោម​នេះ​គឺ​ជា​​​គន្លឹះ​​សំខាន់ៗ​ជួយ​​​​​​​ឲ្យ​អ្នក​​​​អាច​​​​​​រៀន​​ផង​​​​រក​លុយ​​ផង​​ ក្នុង​ពេល​​​តែ​មួយ​។​​​​

​​​​​​​​​​​​​​​១. ​លក់​​​ដូរ

រូបតំណាង

​​​​​​​​​​​​នេះ​​គឺ​​​​​​ជា​​​​របរ​​ការងារ​ទី​១​​​​​​​ ​មាន​ភាព​​​ងាយ​ស្រួល​ជាង​​​គេ ដែល​អ្នក​​អាច​​​ចាប់​​ផ្តើម​បាន​​​​​​​​។ ដំបូង​​​​ត្រូវ​មាន​ផលិតផល​ក្នុង​​ដៃ​សិន។ ​​​​​​​​ផលិត​ផល​ទាំង​​នោះ ​​​​​ត្រូវ​​​​ប្រាកដ​ថា​​​ ​វា​ងាយ​​​ស្រួល​​លក់ និង​អាច​​​ធ្វើ​​​ដោយ​​​ខ្លួន​ឯង​​​បាន​រួម​មាន​ ​​​​​​ម្ហូប​​អាហារ ​​​​ស្ករគ្រាប់ ​​​​គ្រឿង​​អលង្ការ ​​​សម្លៀកបំពាក់​​​​​​​​​​​​មួយ​ទឹក​ជា​ដើម​​​​។ ​​​​អ្នក​អាច​​​​យក​ទៅ​​លក់​​នៅ​ផ្សារ នៅ​ផ្ទះ​ ឬ​​​តាម​​​អនឡាញ​ក៏​បាន អាស្រ័យ​​​​លើ​​​​​​កាលៈទេសៈ។ ប៉ុន្តែ​​ជម្រើស​​​​ដ៏​ល្អ គឺ​​​​ការ​លក់​​ដូរ​​លើ​អន​ឡាញ​។

​២. ការងារ​​​ក្រៅ​​ម៉ោង

រូបតំណាង

​​​​​​​មាន​​ការងារ​​ក្រៅ​​ម៉ោង​​​​ជា​​​​ច្រើន ដែល​​​​​​​​​​​​​​​​បើក​​ឱកាស​ស្វាគមន៍​​​​​​​​​ដល់​​​​សិស្ស​​​​​​​និស្សិត​ទាំង​​​អស់ ​​​​​ដូច​ជា​ ភោជនីយដ្ឋាន ហាង​​លក់​​ទំនិញ​​​​​​នានា​។ គ្រាន់​​តែ​​ការងារ​​ខ្លះ តម្រូវ​​​ឲ្យ​អ្នក​​​មាន​អាយុ​​​​​​ចាប់​​​ពី​​​​​​​​១៨​​ឆ្នាំ​​ឡើង​ទៅ​។ ​​​​​​​​​ពេល​​​​ចាប់​ផ្តើម​​ធ្វើ​​ការងារ​​​​​​ អ្នក​​មិន​​ចាំ​បាច់​​ប្រើ​​​ដើម​ទុន​អ្វី​ទាំង​អស់​​​ ប៉ុន្តែ​​​សំខាន់​​ត្រូវ​​​​​​មាន​​​​​​ពេល​​​​យ៉ាង​​​ហោច​ណាស់​​​​៤​ម៉ោង​​​​សម្រាប់​​ការងារ​​​​ប្រចាំ​ថ្ងៃ មានចិត្ត​​អំណត់​​​តស៊ូ អាច​​​បត់​​បែន​​​​​ ធ្វើ​​​​ការ​ជា​ក្រុម​​បាន​​។

​​​៣. Youtuber ឬ Blogger

រូបតំណាង

សម្រាប់​​អ្នក​​ដែល​មាន​​ទេព​កោសល្យ ​ពូកែ​​និយាយ បូក​​​​ផ្សំ​​ជាមួយ​​​នឹង​​សម្រស់​​ផង​នោះ ​​អាច​​​សាក​ល្បង​​​​​​ ធ្វើ​ជា​ Youtuber ឬ Blogger ថត​​​វីដេអូ​​​​​​​​​​ល្អៗ​បង្ហាញ​​​ពី​​ជីវិត​​​​ ចំណាប់​​អារម្មណ៍ ​​​និង​អ្វី​​​ដែល​​​​​អ្នក​​ចូល​​​ចិត្ត។ បើ​​​​​អ្នក​​ធ្វើ​​បាន​ជោគ​ជ័យ​​ល្បី​​ឈ្មោះ​​​​ មិន​​​ខ្វះ​ទេ​​​​ នឹង​មាន​គេ​ទាក់​ទង​​​​​​​​​​ចង់​​ធ្វើ​​ជា​​​​​ម្ចាស់​​​​​ឧបត្ថម្ភ​និង​​ផ្សព្វ​​ផ្សាយ​ពាណិជ្ជកម្ម​​ជា​ដើម។ យូរ​​​​ទៅ​​​​​​​​​វា​​​​​​​​​​​នឹង​​ក្លាយ​ជា​​​ការងារ​អាជីព​​របស់​អ្នក គ្រាន់​​​​​​​​​​​មិន​​សូវ​​​ស័ក្តិសម​​សម្រាប់​​​​អ្នក​​ដែល​​​ត្រូវហ​​ការ​លុយ​​​​​​បន្ទាន់​​​ខ្លាំង​​​នោះ​​​ទេ​។

​​​៤​​. គ្រូបង្រៀន

​​​​​​​​​​​​​សម្រាប់​អ្នក​​​ដែល​​​​​​​មាន​​​សមត្ថភាព​គ្រប់​គ្រាន់​​​ គិត​ថា​អាច​​​​​​​ផ្ទេរ​​​ចំណេះ​​​ដឹង​​​​​ខ្លះ​​​ៗ ឲ្យ​​​​ទៅ​អ្នក​​ដទៃ​បាន គួរ​ជ្រើស​​​រើស​​​​ធ្វើ​​ជា​អ្នក​​​​បង្រៀន​គេ។ លើស​​​ពី​​នេះ​​អ្នក​​​​នឹង​​ទ​ទួល​បាន​​គុណ​​​​​​​​ប្រយោជន៍​​ពីរ​ ទី​​១​​ អាច​​​​​រក​​ប្រាក់​កម្រៃ​​​ពី​ការ​​បង្រៀន ទី២ អាច​​​​ផ្តល់​​បទ​ពិសោធន៍​​​​​​​​ល្អ​​សម្រាប់​​​ខ្លួន​​ឯង​​។ វា​​​​ស័ក្តិសម​​​​ឥត​ខ្ចោះ បើ​អ្នក​មាន​​​​​បំណង​​ចង់​​ក្លាយ​​ជា​​គ្រូ​​បង្រៀន​​​ទៅ​ថ្ងៃ​​អនាគត​។​

៥. ជំនួយ​​ការ​​ស្រាវ​ជ្រាវ

រូបតំណាង

​​​​​​​បើ​អ្នក​​ជា​​​​​​​​និស្សិត​​ម្នាក់​​​​​​​ដែល​​​​​​រៀន​​ពូកែ​​​ ​​គួរ​​​​​​តែ​​​​សាក​ល្បង​​​​​​​​​​​​​​ធ្វើ​ជា​​ជំនួយ​ការ​​ស្រាវជ្រាវ​​​​​​​​​​​​​ ​​​​​​លើ​​​​​​​​​​គម្រោង​​​​ការ​ផ្សេងៗ​​​នៅ​​ក្នុង​​​​សាកលវិទ្យាល័យ​។ ​អ្នក​ក៏​​អាច​​​​ទទួល​​បាន​ព័ត៌មាន​ រួម​ទាំង​​​​​​​​ចំណេះ​​​ដឹង​​ផ្សេង​ៗ​ពី​​លោក​គ្រូ​អ្នក​​​គ្រូ បន្ថែម​​ ក្រៅ​​ពី​​​​​​ម៉ោង​​​​សិក្សា​​ផង​ដែរ​។​

​​ក្រោយ​ពី​​​​បាន​អាន​​​រួច​​ តើ​អ្នក​​​​​មាន​​​​គំនិត​​​​​​​​ចង់​​ធ្វើ​អ្វី​​ហើយ​​ឬ​នៅ​? ទោះ​​វា​មិន​មែន​​​​ជា​ការងារ​ណា​មួយ​​ ​​​ក្នុងចំណោម​​​ការងារ​​ដែល​​​​រៀប​​រាប់​​ខាង​លើ​​ក៏​​​ដោយ​ ​​ឲ្យ​មាន​​​ឱកាស​​​​​​​​​ល្អ​ គួរ​​​​ព្យាយាម​​​​សាក​​​​​​​​ល្បង បញ្ចេញ​​​​​សមត្ថភាព។ ​​​​រក​​​​​ចំណូល​​បាន​​​តិច​ឬ​​​ច្រើន​​ក្តី​​​​​​កុំ​​​ខ្វល់ សំខាន់​​​វា​​លុយ​​​​ដែល​បាន​​មក​ពី​​​ញើស​​ឈាម​​​​​​របស់​អ្នក​​ផ្ទាល់​៕​​​

ចុចអានបន្ត៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម