តួ​ខ្លួន​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា នៅ​ពេល​វះកាត់​កែ​សម្ផស្ស​អស់​ដឺឡេ?

  • 2019-04-11 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​វះកាត់​កែ​សម្ផស្ស ​គឺ​ជា​ដំណោះស្រាយ​សម្រស់​ដែល​មាន​ពេល​កំណត់។ ហេតុនេះ​ហើយ ដល់​ពេល​ណា​មួយ នៅ​ពេល​អស់​ប្រសិទ្ធិភាព រាង​កាយ​របស់​អ្នក​មិន​ត្រឹម​តែ​​មិន​អាច​​ដូច​ដើម​នោះ​ទេ គឺ​អាក្រក់​ជាង​មុន​ទៅ​ទៀត។ ខាង​ក្រោម​នេះ​គឺ លទ្ធផល​ដែល​បន្សល់​ទុក​ក្រោយ​ពេល​កែ​សម្ផស្ស​អស់​ដឺ​ឡេ។

១. ច្រមុះ

ក្រៅ​ពី​ហានិភ័យ​ធ្វើ​ច្រមុះ​ខូច​ដូច​ជា ធ្វើ​ខ្ពស់​ពេក ជ័រ​មិន​ល្អ ឆ្អឹង​ច្រមុះ​មិន​ត្រូវ​នឹង​ជ័រ​នោះ ដឺឡេ​របស់​ច្រមុះ​ធ្វើ​ក៏​មាន​ពេល​ខ្លី​ដូច​គ្នា ដោយ​យូរ​បំផុត​គឺ​ស្អាត​បាន​ត្រឹម​១០​ឆ្នាំ​តែ​ប៉ុណ្ណោះ។ ក្រោយ​ពេល​នេះ ជ័រ​ច្រមុះ​នឹង​ចាប់​ផ្ដើម​រលួយ ហើយ​បើ​មិន​វះ​យក​ចេញ​ទាន់​ពេល​ទេ នឹង​ធ្វើ​ឲ្យ​ច្រមុះ​រលួយ ខូច​ទាំង​ស្រុង​ ជួយ​លែង​បាន។

២. ដើម​ទ្រូង

មាន​ដឺឡេ​ប្រហាក់ប្រហែល​នឹង​ធ្វើ​ច្រមុះ​ដែរ​ គឺ​​៧ ទៅ​១០​ឆ្នាំ។ ការ​វះ​កាត់​ដើម​ទ្រូង​ឲ្យ​ធំ មាន​ហានិភ័យ​ច្រើន និង​គ្រោះ​ថ្នាក់​ខ្លាំង​បំផុត។ ដោយ​ករណី​ដែល​គួរ​ឲ្យ​ខ្លាច​ជាង​គេ គឺ​បែក​ថង់​ស៊ីលីកូន​ពេល​​ធ្វើ​ចលនា​ខ្លាំង​។ នៅ​ពេល​អស់​រយៈ​ពេល​ប្រើប្រាស់ ថង់​ស៊ីលីកូន​ដាក់​ក្នុង​ទ្រូង នឹង​ចាប់​ផ្ដើម​យារ ហើយ​លែង​ស្មើ​គ្នា បើ​ទុក​យូរ​ស៊ីលីកូន​អាច​ចាប់​ផ្ដើម​ហៀរ​ចេញ​ក្រៅ និង​បង្ក​​ជា​ខ្ទុះ។

៣. ភ្នែក

ទោះ​បី​ជា​លទ្ធផល​ការ​វះកាត់​ភ្នែក​ក្រោយ​អស់​ដឺឡេ មិន​គួរ​ឲ្យ​ខ្លាច​ដូច​ខាង​លើ​ក៏​ដោយ តែ​វា​ក៏​ធ្វើ​ឲ្យ​បាត់​សោភណ្ឌភាព​ណាស់​ដែរ។ ជាក់​ស្ដែង នៅ​ពេល​អស់​រយៈ​ពេល​ប្រើប្រាស់ ភ្នែក​នឹង​ដក់​ខ្លាញ់​ចូល​គ្នា ហើយ​ស្នាម​វះ​នឹង​ជ្រួញ​ចូល​គ្នា មើល​ទៅ​មិន​ធម្មជាតិ។

៤. មាត់

វះកាត់​មាត់​បេះដូង​កំពុង​ពេញ​និយម​ជា​ខ្លាំង​ ដោយ​ត្រូវ​គេ​និយាយ​ត​គ្នា គ្មាន​បញ្ហា​អ្វី​ទាំង​អស់។ យ៉ាង​ណា​ក្ដី មាន​ពេទ្យ​ជា​ច្រើន​ដែល​មិន​ទាន់​មាន​ជំនាញ​ច្បាស់​លាស់ ហើយ​វះ​មាត់​បេះដូង​ទៅ​ជា​មាត់​សេក​ជា​ដើម។ បន្ថែម​ពី​នេះ ដឺឡេ​នៃ​ការ​វះ​មាត់​នេះ គឺ​ស្អាត​បាន​ត្រឹម​រយៈ​ពេល​៣៦​ខែ​ប៉ុណ្ណោះ។ ក្រោយ​នោះ មាត់​នឹង​ចាប់​ផ្ដើមវៀច មិន​ប្រក្រតី។ បើ​ស្រាល​អាច​ទៅ​ជា​ទម្រង់​ដើម​វិញ បើ​ធ្ងន់​គឺ​ក្លាយ​ជា​ឆែប៕

ចុចអាន៖ តារាស្រី៣ដួង ប្រែសម្រស់ខុសពីមុនដាច់ ក្រោយកែសម្ផស្សច្រើនលើក

ប្រភព៖ webtretho ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម