អាថ៌កំបាំង​សម្រស់​ពី​នារី​ថៃ​ ដែល​ស្រី​ៗ​គួរ​តែ​ដឹង

  • 2019-04-10 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​មាន​សុខភាព​ល្អ​ សក់​ភ្លឺ​រលោង​​ មុខ​គួរ​ឲ្យ​ស្រលាញ់​ ដង​ខ្លួន​​ស្រស់​ស្អាត​ ក្រចក​រឹងមាំ​ ជា​លក្ខណៈ​សំគាល់​របស់​នារី​ថៃ​ ​។​ ឆ្ងល់​ទេ​ថា​ហេតុ​អី​បាន​ជា​ស្ត្រី​ថៃ​មួយ​ចំនួន​ធំ​​ថែ​សម្រស់​ទាំង​​អស់​នេះ​បាន​ខ្ជាប់​ខ្ជួន​យ៉ាង​នេះ​?

តាម​ពិត​ទៅ​ពួក​គេ​ប្រើ​ប្រាស់​អាថ៌កំបាំង​ទាំង​អស់ខាងក្រោម ​ដើម្បី​ជួយ​ថែ​សម្រស់​។​

តែ​បៃ​តង

ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ប្រាប់​ឲ្យ​ដឹង​ថា​ជួយ​ដុត​កម្ទេច​កាឡូរី​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ជួយ​សម្រក​គីឡូ។​ នៅ​ក្នុង​ប្រទេស​ថៃ​ នារី​ៗ​មិន​ត្រឹម​តែ​ផឹក​តែ​នេះ​ច្រើន​ទេ​ ថែម​ទាំង​យក​វា​ទៅ​ដាក់​ក្នុង​អាហារ​ជា​ច្រើន​មុខ​ដូច​ជា​ ការ៉េម​ នំ​ ជា​ដើម​។​ មិន​ត្រឹម​តែ​មាន​ប្រសិទ្ធ​ភាព​ចំពោះ​សម្រស់​ទេ​ ថែម​ទាំង​ជួយ​កាត់​បន្ថយ​ជំងឺ​ផ្សេង​ៗ​បាន​ថែម​ទៀត​ដូច​ជា​ សរសៃ​ឈាម​បេះ​ដូង​ មហារីក​ និង​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ ហើយ​ជួយ​សម្រក​ទម្ងន់​បាន​លឿន​។​

អាហារ​ហឹរ​​

មនុស្ស​ជា​ច្រើន​ដែល​បាន​ទៅ​ប្រទេស​ថៃ​លើក​ដំបូង​សារភាព​ថា​ពួក​គេ​មិន​អាច​ទម្លាប់​ខ្លួន​ញ៉ាំ​អាហារ​ហឹរ​នៅ​ទី​នោះ​បាន​ទេ​។ ប៉ុន្តែ​អ្នក​មិន​បាន​ដឹង​ទេ​ថា​ម្ហូប​កាន់​តែ​ហឹរ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ស្អាត​ ។​ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​រសជាតិ​ហឹរ​ជួយឲ្យ​រាង​កាយ​ដុត​បំផ្លាញ​កាឡូរី​។​ លើស​ពី​នេះ​អាហារ​ហឹរ​ជា​មួយ​បន្លែ​ស្រស់​ជួយ​បង្កើន​​ជាតិ​សរសៃ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​ខ្លួន​។

គ្រឿង​សមុទ្រ

អាហារ​សមុទ្រ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រភេទ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ ជាតិ​កាល់ស្យូម​ សូដ្យូម​ និង​ វីតាមីន​ ដែល​ល្អ​សម្រាប់​ឆ្អឹង​ ស្បែក​ ភ្នែក​ និង​ប្រព័ន្ធ​ប្រសាទ​ ។​លើស​ពី​នេះ​សារាយសមុទ្រ​​​ក៏​មាន​ជាតិអ៊ីយ៉ូដ​ ជាតិ​​ដែក​ផូស្វ័រ​ និង​ស័ង្កសី​ ជា​ច្រើន​ដែល​មាន​អត្ថប្រយោជន៍​ក្នុង​ការ​បង្កើត​កោសិកា​ឈាម​ ប្រឆាំង​ជំងឺ​ពកក​ និង​ភាព​ស្លេក​ស្លាំង​ ហើយ​អាហារ​ទាំង​នេះ​សុទ្ធ​សឹង​តែ​មាន​នៅ​ក្នុង​មុខ​ម្ហូប​របស់​អាហារ​ថៃ​។​

​​ល្ហុង

បើ​សិន​ជា​អ្នក​ធ្លាប់​ទៅ​ប្រទេស​ថៃ​អ្នក​ដឹង​ហើយ​ថា​ គ្រប់​មុខ​ម្ហូប​ស្ទើរ​ទាំង​អស់​សុទ្ធ​សឹង​តែ​មាន​វត្តមាន​ផ្លែ​ល្ហុង​ ដូច​ជា សាឡាដ​ ស៊ុប​ និង​បង្អែម​។​ ដោយ​សារ​តែ​ល្ហុង​មាន​វីតាមីន​ខ្ពស់​ មាន​ជាតិ​សរសៃ​ជួយ​ឲ្យ​ស្បែក​មាន​ពន្លឺ​និង​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​រំលាយ​អាហារ​។​ ក្នុង​ផ្លែ​ឈើ​នេះ​មាន​អង់ស៊ីម​ papain ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​បត់​បែន​។

​​​ប្រើ​ប្រេង​ដូង

អ្នក​ប្រហែល​ជា​បាន​ដឹង​ច្រើន​ពី​អត្ថប្រយោជន៍​ប្រេងដូង​ចំពោះ​សម្រស់​ហើយ​។​ ស្រ្តី​ថៃ​និយម​ប្រើ​ប្រេង​ដូង​ដើម្បី​ថែរក្សា​ សក់​ និង​ក្រចក​ ជា​ដើម​។​ រូប​មន្ត​សម្រស់​របស់​ពួក​គេ​មិន​មែន​ផលិត​ផល​ថែរក្សា​សម្រស់​ថ្លៃ​ៗ​ទេ​ តែ​ជា​គ្រឿង​ផ្សំ​ដែល​ធ្វើ​នៅ​ផ្ទះ​បាន​៕

ចុចអាន៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម