ស្ដែង​ៗ កំពុង​រៀបការ សង្សារ​ចាស់​ស្លៀក​រ៉ូប​កូន​ក្រមុំ​ សម្រុក​ចូល​ដណ្ដើម​កូន​កំលោះ

  • 2019-04-10 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភ្ញៀវ​ដែល​មិន​ត្រូវ​អញ្ជើញ​ តែ​ចូល​មក​ដោយ​ខ្លួន​ឯង​ក្នុងពិធី​មង្គលការ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ផ្អើល​គេ​ផ្អើល​ឯង​​ជា​ខ្លាំង រហូត​ដល់​ថ្នាក់​ល្បី​ពេញ​បណ្ដាញ​សង្គម។

មុន​នេះ​បន្តិច បណ្ដាញ​ពត៌មាន Sina ប្រទេស​ចិន​ បាន​ចុះ​ផ្សាយ​ពី​វីដេឃ្លីប​បង្កភាព​ភ្ញាក់​ផ្អើល​​ដែល​បាន​កើត​ឡើង​ក្នុង​ពិធី​រៀបការ​មួយ។ តាម​ប្រភព​ដដែល ឃ្លីប​នេះ​ត្រូវ​បាន​គេ​ថត​បាន​នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ​ក្នុង​ប្រទេស​ចិន ដោយ​នៅ​ពេល​កូន​កំលោះ​កូន​ក្រមុំ​រៀប​ថើប​គ្នា ស្រាប់​តែ​​មនុស្ស​ស្រី​ម្នាក់​ទៀត ​បង្ហាញ​វត្តមាន​ប្រទាញប្រទង់​កូន​កំលោះ។

ដោយ​សារ​តែ​ភ្ញាក់​ផ្អើល​ខ្លាំង​ពេក កូន​កំលោះ​បាន​គ្រវៀស​ដៃ​នារី​ម្នាក់​នោះ​ចេញ ដោយ​ដៃ​ម្ខាង​ទៀត​នៅ​កាន់​ដៃ​កូន​ក្រមុំ​ជាប់​នៅ​ឡើយ។ ដោយ​សារ​តែ​ទ្រាំ​នឹង​ទិដ្ឋភាព​នេះ​មិន​បាន​ កូន​ក្រមុំ​បាន​ដោះ​ដៃ​ចេញ​ហើយ​រត់​ចេញ​ក្រៅ បណ្ដាល​ឲ្យ​កូន​កំលោះ​ដេញ​តាម ឯ​នារី​ម្នាក់​ទៀត​បាន​ត្រឹម​អង្គុយ​យំ​នៅ​នឹង​កន្លែង។

យោង​តាម​អ្នក​មាន​វត្តមាន​នៅ​នឹង​កន្លែង នារី​ដែល​ចូល​មក​អុកឡុក​នេះ គឺ​ជា​សង្សារ​ចាស់​របស់​កូន​កំលោះ ដោយ​សារ​តែ​ចិត្ត​នៅ​ស្រលាញ់ ហើយ​ទ្រាំ​មើល​គេ​រៀបការ​មិនបាន ទើប​ចូល​មក​ឆាឆៅ​បែប​នេះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម