អាថ៌កំបាំង​​​ ៥​ ដែល​​​​ស្រីៗ​ចង់​​ឲ្យ​​​មនុស្ស​​ប្រុស​​ដែល​​​នាង​​ស្រលាញ់​​​បាន​​ដឹង​​

  • 2019-04-04 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

​​អាច​​និយាយ​​បាន​​ថា​​​​​អារម្មណ៍​​របស់​​​​​មនុស្ស​​ស្រី គឺ​ពិបាក​​យល់​បន្តិច​។ សម្រាប់​អ្នក​ដទៃ​ទោះ​​​​​​មិន​​​​​​យល់​​​​ពី​នាង​ ក៏​មិន​មែន​ជា​​​បញ្ហា​​ធំ​​ឡើយ ​​​​សំខាន់​​​​នាង​ចង់​​ឲ្យ​មនុស្ស​​​ប្រុស​​ដែល​​​​​​​ខ្លួន​​ស្រលាញ់​​​​​​ ​​​ដឹង​ពី​​អាថ៌​កំបាំង ៥ យ៉ាង​​ ដែល​នាង​​ត្រូវ​​ការ​​បំផុត។

១. ស្តាប់​

​​​​​​តើ​​ពេល​​ខ្លះ​​អ្នក​​​ធ្លាប់​ធ្វើ​​​ដូច​​​​ហីៗ​មិន​​ខ្វល់​​​មែន​​ទេ​​​​​?​ ក្នុង​ទំនាក់ទំនង​​ស្នេហា អ្វី​​​​ដែល​​​​​មនុស្ស​ស្រី​​ចង់​បាន​ខ្លាំង​​​ជាង​គេ គឺ​​ចង់​​​ឲ្យ​​​បុរស​​​​ដែល​ជា​​​ដៃគូ​​​ ចេះ​​ស្តាប់​​ពី​​​ហេតុផល​​ ​​យោបល់​​​ និង​​​​​អ្វី​​ដែល​​នាង​​​​​ត្រូវ​ការ ​​​​ហើយ​មិន​​​ច្រឡោត​​​​ដាក់ ទោះ​​​ក្នុង​​កាលៈទេសៈ​​បែប​ណា​​ក៏​​​ដោយ​។

​២. ​​សាក​ចិត្ត

​​​​​​​​​មនុស្ស​​ស្រី​​​នឹង​ព្យាយាម​​ធ្វើ​​រឿង​ផ្សេងៗ​​ ក្នុង​គោល​បំណង​​​​​​​​ដើម្បី​​​សាក​​ចិត្ត​​អ្នក។ នាង​​​​​​តែង​ចង់​​​វាស់​​ស្ទង់​​ពីកម្រិត​នៃ​​​​​ការ​​យក​​ចិត្ត​​​ទុក​​ដាក់ ការ​​ប្រចណ្ឌ​​​​​​​របស់​អ្នក​​​​ និង​​​​ចង់​​ដឹង​​​​​ច្បាស់​ថា​ តើ​អ្នក​​យក​​នាង​​​​ត្រឹម​​កំដរ​​​មួយ​ពេល ឬ​​ស្រលាញ់​​ពិត​ប្រាកដ​? ​ ក្នុង​អំឡុង​ពេល​​នៃ​ការ​​សាក​​​ចិត្ត​​នេះ​​​ដែរ ​​អាច​​​​​​​​​បណ្តាល​​ឲ្យ​ផ្ទុះ​​សង្គ្រាម​​​រវាង​អ្នក​ទាំងពីរ​ ប៉ុន្តែ​​​​ត្រូវ​​ចាំ​​ថា អ្វី​ដែល​​នាង​ធ្វើ គឺ​​​ដើម្បី​​តែ​ភាព​រឹង​មាំ​​​​​​នៃ​​​ចំណង​ស្នេហា​តែ​​​ប៉ុណ្ណោះ​​។

៣. ​​​​​​​​ ទង្វើ​​តូច​​​តាច​​តែ​មាន​​​ន័យ​

​​មនុស្ស​ពីរ​​​នាក់​​ស្រលាញ់់​គ្នា មិន​​ចាំ​​បាច់​​​ត្រូវ​​និយាយ​​បញ្ជាក់​​​​រាល់​​ថ្ងៃ​​​ក៏​បាន​​ ព្រោះ​​​​​​​បើ​​ទង្វើ​​ផ្ទុយ​​ពី​ពាក្យ​​សម្តី​​ក៏​​វា​​​​គ្មាន​ន័យ​​​អី​ដែរ។ ​​ពេល​​ខ្លះ​​​​​ទង្វើ​​តូច​​តាច​​​​ប្រចាំ​​ថ្ងៃ​​ដូច​ជា ការ​​ថើប ​​​ឆាត​​​សួរ​សុខទុក្ខ ចេះ​​​​បារម្ភ ឬ​​​មិន​ភ្លេច​ទិញ​​​កាដូ​ក្នុង​​ថ្ងៃ​​ពិសេស​​​ផ្សេងៗ​​ អាច​ធ្វើ​​ឲ្យ​​នាង​សប្បាយ​​រីក​​រាយ និង​ទុក​​ចិត្ត​​អ្នក​​ជាង​​​​​​ការ​​ចំណាយ​លុយ​​​​​ទិញ​​របស់​​​ថ្លៃ​ឬ​ពាក្យ​​ផ្អែម​​ទៅ​​​ទៀត​។

៤. ​​​​ផ្អែម​​ល្ហែម

​​ស្រលាញ់​​គ្នា​កាន់​តែ​​យូរ ភាព​​ផ្អែម​​​ល្ហែម​​នឹង​​​​ថយ​​​ចុះ​​បន្តិចម្តងៗ​​ ដូច្នោះ​​​ហើយ​​​​​​​​​​គូ​​ស្នេហ៍​ទាំង​អស់ ត្រូវ​​តែ​ព្យាយាម​​​ បើ​​​ចង់​​​​បន្ត​​ភាព​​​​ផ្អែម​ល្ហែម ត្បិត​​មិន​​បាន​​​​​​ដូច​ទាំង​ស្រុងជាមួយ​​​​នឹង​ពេល​​​​ផ្តើម​​​ស្នេហ៍​​​ដំបូង​​ យ៉ាង​ហោច​​ណាស់​​​ក៏​អាច​​​រក្សា​មិន​ឲ្យ​​​វា​បាត់​​​បង់​​​​​​ដែរ​​។ ជា​​ពិសេស​​វា​ជា​​​ក្តី​​​ស្រមៃ​​​​ដែល​​មនុស្ស​​គ្រប​រូប​ស្រីចង់​​​បាន​ នាង​​តែង​ចង់​​​ឲ្យ​​ស្នេហា​​​​​ផ្អែម​ល្ហែម ទាំង​​ថ្ងៃ​នេះ​​និង​​ថ្ងៃ​អនាគត​​។​​ យ៉ាង​ណា​មិញ​​ ក្តី​​​សុបិន​​​​មួយ​​​​​នេះ អាច​​សម្រេច​បាន​​ លុះ​ត្រា​តែ​​មាន​​ការ​​​ចូល​​រួម​ចំណែក​​​​​​ដ៏​​ធំ​​​ពី​​មនុស្ស​​​​ប្រុស​​​​ដូច​គ្នា​។

​​​​​​​​​​​៥. ភាព​​​ស្មោះ​​​ត្រង់​

​​​​​នាង​​មិន​​រក​​​រឿង​​​ហួង​​ហែង​​​​​​ឡើយ ​​បើ​អ្នក​ពិត​ជា​​​ស្មោះ​​​​ត្រង់​នឹង​​នាង​មែន​។ ពេល​​​ខ្លះ​​នាង​​មិន​​ដេញ​​​​ដោល​​ សួរ​​​ថា​អ្នក​ទៅ​ណា ធ្វើ​អ្វី​​ជាមួយ​​​នរណា​...​​ប៉ុន្តែ​​​យល់​​​ល្អ​​ គួរ​​​​ប្រាប់​​​នាង​​​​​​តាម​ត្រង់​​​ផង​​​​​​​​។​​

ចុចអានបន្ត៖

​​​

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី