អ្នកមិនចេះឆ្អែតឆ្អន់ គួរអានរឿងរបស់ Michael Jackson
- 2019-04-01 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមិនចេះឆ្អែតឆ្អន់ គួរអានរឿងរបស់ Michael Jackson
Michael Jackson បានជ្រើសរើសវេជ្ជបណ្ឌិតផ្ទាល់ខ្លួនចំនួន ១២ នាក់ ប្រចាំការនៅផ្ទះគាត់។ ជារៀងរាល់ថ្ងៃក្រុមគ្រូពេទ្យនឹងពិនិត្យមើលសុខភាពគាត់ ពីសក់រហូតដល់ចុងជើង។ អាហាររបស់គាត់តែងតែត្រូវបានគេធ្វើតេស្តនៅមន្ទីរពិសោធន៍មុននឹងយកមកឲ្យគាត់ទទួលទាន។
មនុស្ស ១៥ នាក់ផ្សេងទៀតត្រូវបានគេជ្រើសរើស ដើម្បីមើល និងណែនាំគាត់ក្នុងការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ។
គ្រែគេងរបស់លោក មានបំពាក់នូវបច្ចេកវិទ្យាម៉្យាងដែលគ្រប់គ្រងកម្រិតអុកស៊ីសែន នៅកន្លែងសម្រាក។
អ្នកបរិច្ចាគសរីរាង្គ ត្រូវបានគេរៀបចំទុកជាមុន ដើម្បីឲ្យពួកគេអាចបរិច្ចាគភ្លាមៗ ពេលណាក៏បាន។ រូបគាត់ផ្ទាល់ជាអ្នកថែរក្សា អ្នកបរិច្ចាគសរីរាង្គទាំងនោះដោយយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។
គាត់មានបំណងសម្រេចក្ដីសុបិន ដោយអាចរស់នៅបាន ១៥០ ឆ្នាំ។
គួរឲ្យស្ដាយ! គាត់មិនអាចសម្រេចបំណងខ្លួនឯងបាន។
នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០០៩ នៅអាយុ ៥០ ឆ្នាំ បេះដូងរបស់គាត់បានឈប់ដំណើរការ។ ការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រូពេទ្យទាំង ១២ នាក់លែងមានប្រសិទ្ធភាព មិនអាចសង្គ្រោះលោកបាន។
ទោះបីគាត់មិនដែល ធ្វើដំណើរទៅមុខមួយជំហាន ដោយគ្មានការផ្ដល់យោបល់ពីវេជ្ជបណ្ឌិត អស់រយៈពេល ២៥ ឆ្នាំចុងក្រោយរបស់គាត់នោះក៏ដោយ ក៏គាត់នៅតែមិនអាចសម្រចក្តីស្រមៃរបស់គាត់ដែលអាចរស់បាន ១៥០ ឆ្នាំដដែល។
ការធ្វើដំណើរចុងក្រោយរបស់គាត់ស្ថិតនៅក្រោមក្រសែភ្នែក របស់មនុស្ស ២.៥ លាននាក់ ដែលជាចំនួនដ៏ច្រើនបំផុតមកទល់បច្ចុប្បន្ន។
នៅថ្ងៃដដែលគាត់បានស្លាប់ ពោលគឺ ថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2009 វេលាម៉ោង 3:15 នាទីរសៀល វិគីភីឌា ទ្វីតធ័រ កម្មវិធីឆាត AOL គាំងលែងដំណើរការ។ មនុស្សរាប់លាននាក់ កំពុងស្វែងរកព័ត៌មានពីលោកMichael Jackson នៅលើ Google ក្នុងពេលតែមួយ។
Jackson បានព្យាយាមប្រកួតប្រជែងនឹងការស្លាប់ ប៉ុន្តែចុងក្រោយ ការស្លាប់បានយកឈ្នេះគាត់។ ជីវភាពដ៏សំបូរបែប ក្នុងពិភពសម្ភារៈនិយម បច្ចេកវិទ្យាដ៏អស្ចារ្យយ៉ាងណាក្ដី ក៏មិនអាចបញ្ចៀសសេចក្ដីស្លាប់បានដែរ។ នេះគឺជាច្បាប់នៃជីវិត។
ឥឡូវសូមយើងគិត។
តើយើងខំរកប្រាក់ គឺដើម្បីតែជួល អ្នកសាងសង់ វិស្វករ អ្នករចនាម៉ូដ ឬ អ្នកតុបតែង ផ្ទះឲ្យយើង? តើយើងចង់ឲ្យគេស្ញប់ស្ញែង ដោយការបង្ហាញពីផ្ទះ រថយន្តនិងពិធីអាពាហ៍ពិពាហ៍ ដែលថ្លៃអស្ចារ្យ? តើអ្នកនៅចាំ មុខម្ហូបនៅក្នុងពិធីមង្គលការដ៏អស្ចារ្យ ដែលអ្នកបានចូលរួមកាលពីពីរថ្ងៃមុនទេ?
ហេតុអ្វីបានក្នុងជីវិត យើងត្រូវធ្វើការលំបាកដូចសត្វ?
តើអ្នកចង់ឲ្យសាច់ញាតិប៉ុន្មានជំនាន់ សោយសុខ ដែលអ្នកចាំបាច់ ត្រូវខំដល់ថ្នាក់នេះ? យើងភាគច្រើនមានកូនម្នាក់ឬពីរនាក់។ តើអ្នកធ្លាប់គិតថាតើយើងត្រូវការប៉ុន្មានហើយយើងចង់បានប៉ុន្មាន?
តើយើងគិតថាកូនៗ របស់យើងនឹងមិនអាចរកប្រាក់ចំណូលច្រើនទេ តើចាំបាច់ប្រឹងដើម្បីសន្សំប្រាក់បន្ថែមសម្រាប់ពួកគេទេ?
តើអ្នកបានចំណាយពេលខ្លះ ជាមួយខ្លួនអ្នក គ្រួសារ ឬ មិត្តភក្តិ ក្នុងសប្ដាហ៍កន្លងមកទេ?
តើអ្នកបានចំណាយ ៥% នៃប្រាក់ចំណូល ដើម្បីខ្លួនឯងទេ?
ហេតុអ្វីយើងមិនមានសុភមង្គលក្នុងជីវិត ជាមួយនឹងអ្វីដែលយើងរកបាន?
ប្រសិនបើវិភាគស៊ីជម្រៅបន្តិច យើងអាចជួបប្រទះ ការគាំងបេះដូង ស្ទះសរសៃឈាម គេងមិនលក់ ជាដើម នាពេលណាមួយ។
ជារួម ចំណាយពេលខ្លះសម្រាប់ខ្លួនឯង។ យើងមិនមានទ្រព្យសម្បត្តិទេ មានតែឈ្មោះ នៅក្នុងឯកសារមួយចំនួនដែលត្រូវបានសរសេរជាបណ្ដោះអាសន្នប៉ុណ្ណោះ។
កុំចាប់អារម្មណ៍លើមនុស្សដែលមានអំនួត រឿងឡាន ឬសំលៀកបំពាក់ថ្លៃៗ។ គណិតវិទូ និងអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យរបស់មនុស្សជាតិ បានប្រើកង់ឬម៉ូតូ សម្រាប់ការធ្វើដំណើរប៉ុណ្ណោះ។
កុំសាងបាបដើម្បីក្លាយជាអ្នកមាន កុំមានហើយ ដេកអោបតែលុយ។
ត្រូវគ្រប់គ្រងជីវិតអ្នក បើមិនដូច្នោះទេ ជីវិតនឹងគ្រប់គ្រងអ្នកវិញមិនខាន។
អ្វីដែលសំខាន់បំផុត នៅចុងបញ្ចប់នៃជីវិតគឺ ការស្កប់ចិត្ត ការពេញចិត្ត និងសន្តិភាព។ គួរឱ្យស្ដាយ របស់ទាំងនេះមិនអាចទិញបាន៕
ចុចអាប៖ ពុទ្ធដីកា៧ ម៉ាត់ របស់ព្រះពុទ្ធបង្រៀនមនុស្សឲ្យចេះប្រើជីវិតល្អប្រសើរ