ឪពុក​មហាសេដ្ឋី​​ផ្ដាំ​កូន​​ក្នុង​​ថ្ងៃ​រៀបការ៖ ​ចង់​ជោគជ័យ កូនកុំចាត់ទុកប្រពន្ធដូចជាមិត្តភ័ក្ដិ!

  • 2019-03-29 01:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​ដំណើរ​រឿង​ដែល​មហាសេដ្ឋី​ ម្ចាស់​ភាគហ៊ុន​ធំ​លើ​ពិភពលោក​មួយ​រូប​ផ្ដាំ​ផ្ញើ​កូន​ប្រុស​របស់​ខ្លួន​ក្នុង​​ថ្ងៃ​រៀបការ​​អំពើ​គន្លឹះ​សម្ងាត់​ដើម្បី​ក្លាយ​ជា​បុគ្គល​ជោគជ័យ​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​ទៅ​ថ្ងៃ​ក្រោយ។

មុន​ឈាន​ដល់​ពិធី​ទទួល​កូន​ក្រមុំ​ មហាសេដ្ឋី​ជា​ឪពុក​បាន​ខ្សឹប​ហៅ​កូន​ប្រុស​របស់​ខ្លួន​ចូល​ក្នុង​បន្ទប់​ ហើយ​ហុច​សំបុត្រ​មួយ​ឱ្យ​កូន រួច​និយាយ​ថា "កូន​ប្រុស! នេះ​ជា​អាថ៌កំបាំង​ទាំង​៤​ដែល​នាំ​ឱ្យ​ពុក​ជោគជ័យ​មក​ដល់​សព្វ​ថ្ងៃ! ត្រូវ​ចងចាំ​វា​ទុក កុំ​ឱ្យ​ភ្លេច​ឱ្យ​សោះ​ណា!”។ បន្ទាប់​ពី​ពិធី​មង្គលការ​ចប់​សព្វគ្រប់​ហើយ បុរស​ជា​កូន​​បាន​បើក​សំបុត្រ​អាន​ ឃើញ​​អាថ៌កំបាំង​ទាំង​៤​រួម​មាន៖

ចុចអាន៖ បណ្ដាំ​ម៉ែ​ក្មេក៖ កូន​ស្រី​ម៉ែ​​មិន​​ល្អ​ឥត​ខ្ចោះ​ទេ​ (បុរស​គ្រប់​រូប​​គួរ​តែ​អាន)

កុំ​ចាត់​ទុក​ប្រពន្ធ​ដូច​មិត្តភ័ក្ដិ​

បើ​កូន​ចង់​បាន​​ជោគជ័យ​ កូន​​កុំ​ចាត់​ទុក​ប្រពន្ធ​ខ្លួន​ដូច​មិត្តភ័ក្ដិ ព្រោះ​កូន​អាច​ទៅ​រក​មិត្តភ័ក្ដិ​ពេល​មាន​បាន ពេល​សប្បាយ ឬ​ពេល​កើត​ទុក្ខ​ម្ដង​ឬ​២​ដង​ប៉ុណ្ណោះ មិន​អាច​ទៅ​ពឹង​ពាក់​ស្នាក់​អាស្រ័យ​​គ្រប់​ពេល​នោះ​ទេ។ ប៉ុន្តែ​ក្នុង​នាម​ជា​ប្រពន្ធ កូន​អាច​ចែក​រំលែក​រឿង​បាន​គ្រប់​យ៉ាង ទាំង​រឿង​សុខ និង​ទុក្ខ។

អាពាហ៍ពិពាហ៍​មិន​មែន​ជា​កន្លែង​សម្រាប់​គ្រប់គ្នា​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​ស្រលាញ់ និង​អារម្មណ៍​ត្រេក​ត្រអាល​នោះ​ទេ។ វា​ជា​កន្លែង​ដែល​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ កំហឹង ទំនួល​ខុស​ត្រូវ និង​ស្ថានភាព​លំបាក​ៗ​ជា​ច្រើន​ដែល​នឹង​ជំរុញ​ឱ្យ​ឯង​ទាំង​ពីរ​ត្រូវ​ខំ​តស៊ូ​ជា​មួយ​គ្នា ហើយ​និយមន័យ​ពិត​ប្រាកដ​នៃ​ពាក្យ​ថា ​អាពាហ៍ពិពាហ៍​នឹង​លេច​ចេញ​មក​នៅ​ពេល​ស្ថានភាព​ទាំង​នោះ​មក​ដល់។

នៅ​ពេល​នោះ ប្រពន្ធ​នឹង​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​តាំង​ចិត្ត​នៅ​ជាមួយ​កូន ស្ដាប់​រឿង​កូន និង​ចែក​រំលែក​ការ​លំបាក​ជាមួយ​កូន។ ទោះ​បី​​ពុក​និង​ម្ដាយ​ឯង​អាច​​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​កូន​មែន តែ​ពួក​យើង​​មិន​អាច​នៅ​ជាមួយ​កូន​​បាន​យូរ​អង្វែង​ទេ។ ថ្ងៃ​ណា​មួយ ពួក​យើង​​នឹង​ចាកចោល​កូន​ទៅ​កាន់​ភព​មួយ​ទៀត​មិន​ខាន។ អ្នក​ចុងក្រោយ​ដែល​នឹង​នៅ​ជាមួយ​កូន​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​នេះ គឺ​មាន​តែ​ប្រពន្ធ​នោះ​ឯង។

ចុចអាន៖ គុណ​សម្បត្តិ​១០​យ៉ាង​របស់​ "ប្ដី​ល្អ" ដែល​មនុស្ស​ស្រី​សម័យ​នេះ​​​ចង់​បាន​បំផុត

ធ្វើ​​ជា​ប្រពន្ធ​គឺ​ជា​ការងារ​ដ៏​លំបាក​បំផុត​ក្នុង​លោក

ពេល​នារី​ម្នាក់​ដើរ​ចូល​​មាត់​ទ្វារ​នៃ​អាពាហ៍ពិពាហ៍ ខួរក្បាល​របស់​នាង​នឹង​នឹក​ឃើញ​តែ​រឿង​ទាំង​ឡាយ​ជុំវិញ​គ្រួសារ​តូច​របស់​នាង​ដែល​នឹង​ត្រូវ​បង្កើត​នៅ​ពេល​បន្តិច​ទៀត​នេះ ដូច​ជា​ការ​រៀប​ចំ​ទុក​ដាក់​ផ្ទះ​សម្បែង ការ​ដាំ​ស្ល បោស​សម្អាត មើល​ថែ​ទាំ​កូន រៀប​ចំ​សម្រាប់​ស្វាមី​ជា​ដើម ហើយ​នារី​ខ្លះ​ត្រូវ​ចេញ​ទៅ​ក្រៅ​រក​លុយ​ជួយ​ទប់​ចំណាយ​របស់​គ្រួសារ​ទៀត​ក៏​មាន។ ទោះ​បី​​ត្រូវ​ទៅ​រក​លុយ​នៅ​ខាង​ក្រៅ​​ហើយ មក​ផ្ទះ​វិញ​ក៏​ត្រូវ​រ៉ាប់រង​ការងារ​ក្នុង​ផ្ទះ និង​បម្រើ​ប្ដី​ទៀត តែ​មនុស្ស​ភាគ​ច្រើន​មិន​បាន​ឱ្យ​តម្លៃ​លើ​ការងារ​របស់​នាង​ទេ។

សួរ​ថា​តើ​នាង​ទទួល​បាន​អ្វី​ខ្លះ ពី​លើ​ការ​លះបង់​របស់​នាង​ដ៏​ធំធេង​នេះ? កូន​ត្រូវ​ចាំ​ថា ការ​ប្រពន្ធ​យក​មក​ គឺ​យក​មក​ធ្វើ​ជា​ប្រពន្ធ មិន​មែន​ឱ្យ​នាង​ធ្វើ​ជា​ខ្ញុំ​បម្រើ​នោះ​ទេ។

ចុចអាន៖ ​​ប៉ា​ ​​៥​ ប្រភេទ​​ខុសៗ​គ្នា​​​​​​​​​​ដែល​​​កូនគ្រប់​​រូបគួរ​​​​​ដឹង

ធ្វើ​ជា​ឪពុក​ដ៏​ល្អ​ម្នាក់

កូន​ដឹង​ស្រាប់​ហើយ ថា​ពុក​រវល់​នឹង​ការងារ​យ៉ាង​ណា។ ប៉ុន្តែ​ទោះ​បី​ត្រូវ​ចេញ​ទៅ​រក​លុយ កាន់​កាប់​ក្រុមហ៊ុន​ធំ លុយ​វាល់​លាន​ក៏​ពិត​មែន តែ​ពុក​មិន​ដែល​ចោល​កូន​និង​ម្ដាយ​ឯង​ឡើយ។ ពុក​តែង​មក​ផ្ទះ​ញ៉ាំ​បាយ​ជុំ​គ្នា​ជាមួយ​គ្រួសារ​យើង​ហោច​ណាស់​ក៏​៣​ថ្ងៃ​ក្នុង​មួយ​អាទិត្យ​ ប្រឡែង​ជាមួយ​កូនៗ ឆែក​កិច្ចការ​សាលា និង​តាម​ដាន​ការ​សិក្សា​របស់​កូន​រហូត។

តាំង​ពី​មាន​កូន​មក ប៉ា​សុខ​ចិត្ត​ផ្ដាច់​បារី និង​ស្រា ហើយ​ងាក​មក​អាន​សៀវភៅ​ជំនួស​វិញ​រាល់​ព្រឹក ព្រោះ​តែ​ប៉ា​ដឹង​ថា ឪពុក​ម្នាក់​ដែល​កាន់​កន្ទុយ​បារី ឬ​ដប​ស្រា ហើយ​ដេក​លេង​ហ្គេម​ពេញ​មួយ​ថ្ងៃ​មិន​អាច​បង្រៀន​កូន ឬ​ធ្វើ​ជា​គំរូ​ល្អ​ឱ្យ​កូន​ចាប់​សៀវភៅ​អាន​ទេ។ កូន​ត្រូវ​ចាំ​ថា ចង់​ឱ្យ​កូន​​ក្លាយ​ជា​មនុស្ស​ល្អ យើង​ត្រូវ​ធ្វើ​ជា​ឪពុក​ល្អ​ឱ្យ​ពួក​គេ​ឃើញ​ជា​មុន​សិន។

មនុស្ស​​ប្រុស​ពិត​ដឹង​ពី​វិធី​ធ្វើ​ដាក់​ប្រពន្ធ

កូន​ដឹង​ទេ ពាក្យ​មួយ​ដែល​ត្រូវ​បំផុត​នោះ​គឺ​ "ប្រពន្ធ​ប្រៀប​ដូច​ជា​ត្បូង​នាំ​សំណាង​ដល់​គ្រួសារ" ។ បើ​កូន​ផ្ដល់​ក្ដី​ស្រលាញ់​ដល់​ប្រពន្ធ​របស់​កូន​បាន​ដិត​ដល់ កូន​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត ទៅ​ណា​ក៏​មិន​បរាជ័យ ក៏​មិន​ចេះ​ក្រ ព្រោះ​តែ​ហេតុ​ផល​២​នេះ៖

១. គន្លឹះ​សំខាន់​បំផុត​ដើម្បី​ក្លាយ​ជា​បុគ្គល​ជោគជ័យ​បាន​គឺ​ការ​មាន​សុភមង្គល​ពី​ក្នុង​ចិត្ត​មក​តែ​ម្ដង។ ដូច​ពាក្យ​មួយ​ពោល​ថា “កាល​ណា​គ្រួសារ​មាន​សុភមង្គល អ្វីៗ​ក៏​ស្រស់​បំព្រង”

២. កាល​ណា​ប្រពន្ធ​ទទួល​បាន​ក្ដី​ស្រលាញ់​កាន់​តែ​ច្រើន ការ​តាំង​ចិត្ត​ដែល​នាង​មាន​សម្រាប់​គ្រួសារ សម្រាប់​ប្ដី​ក៏​កាន់​តែ​ច្រើន​ដូច​គ្នា។ អ៊ីចឹង នាង​នឹង​លះបង់​ទាំង​កម្លាំង​កាយ កម្លាំង​ចិត្ត​ដើម្បី​​ជួយ​ឱ្យ​កូន​អាច​តតាំង​ជាមួយ​ពិភព​លោក​បាន​ដោយ​អង់អាច៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម