៤ មូលហេតុ​ដែល​អ្នក​នៅ​លីវ​ ​ជា​មនុស្ស​​មាន​សុភមង្គល​បំផុត

  • 2019-03-25 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាំ​បាច់​មាន​សង្សារ​ធ្វើ​អី​បើ​ជីវិត​នៅ​ម្នាក់​ឯង​មាន​ក្ដី​សុខ​ដល់​ថ្នាក់​នេះ​នោះ។ ខាង​ក្រោម​នេះ​គឺ​ជា​ឯកសិទ្ធិ​ដែល​មាន​តែ​អ្នក​លីវ​ទេ​ទើប​អាច​ទទួល​បាន។

១. មាន​ចំណង​មនោសញ្ចេតនា​មិន​ច្បាស់​លាស់​ច្រើន

​អ្នក​​ណា​មិន​សប្បាយ​ចិត្ត​នៅ​ពេល​មនុស្ស​ច្រើន​មក​ស្រលាញ់​នោះ? នៅ​ពេល​យើង​នៅ​លីវ យើង​អាច​ទទួល​មនោសញ្ចេតនា​របស់​ច្រើន​ភាគី​ដោយ​មិន​ចាំ​បាច់​មាន​អារម្មណ៍​ថា​ខ្លួន​ខុស។ នេះ​ក៏​ជា​ឱកាស​ធ្វើ​ឲ្យ​អ្នក​ស្គាល់​បាន​មនុស្ស​ច្រើន​ប្រភេទ​ខុស​ៗ​គ្នា ​មុន​ពេល​ឈាន​ដល់​ដំណាក់​កាល​ច្បាស់​ការ​ជាមួយ​នរ​ណា​ម្នាក់​ផង​ដែរ។

២. ជីវិត​នៅ​វែង​ឆ្ងាយ

បើ​រក​បាន​សង្សារ​ត្រូវ​ចិត្ត​មិន​ថា​អី​ទេ តែ​បើ​ថា​បង្ខំ​ចិត្ត​យក​ដោយ​សារ​សម្ពាធ​វិញ កុំ​អី។ ជីវិត​នៅ​វែង​ឆ្ងាយ​ខ្លាំង​ណាស់។ អ្នក​រក​បាន​គូ​នៅ​អាយុ​២០ អាច​បែក​គ្នា​នៅ​អាយុ​២៥។ អ្នក​រក​បាន​នៅ​អាយុ​៣០ អាច​មាន​សុភមង្គល​មួយ​ជីវិត​ក៏​ថា​បាន។

៣. មិន​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ខ្លាំង​

យុវវ័យ​​គឺ​ជា​អាយុ​ដែល​គិត​ត្រិះរិះ​មិន​ទាន់​បាន​ជ្រៅ​ជ្រះ ហើយ​តែង​ធ្វើ​សកម្មភាព​ផ្អែក​លើ​អារម្មណ៍​ជា​ធំ។ ហើយ​ភាគ​ច្រើន រឿង​មនោសញ្ចេតនា​គឺ​ជា​កត្តា​ដែល​ធំ​បំផុត​ធ្វើ​ឲ្យពួក​គេ​រង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ខ្លាំង។ ក្រោយ​ពេល​ជួប​រឿង​ទាំង​នេះ អ្នក​ខ្លះ​អាច​ដល់​ថ្នាក់​គិត​ខ្លី​ក៏​មាន។

៤. មិន​ត្រូវ​គេ​ចង

គេ​ថា​ស្នេហា​មិន​មាន​ភ្លើង​ប្រចណ្ឌ មិន​កក់​ក្ដៅ។ តែ​បើ​ភ្លើង​ប្រចណ្ឌ​ខ្លាំង​ពេក មិន​មែន​កក់​ក្ដៅ​ទេ គឺ​ឆេះ​ទៅ​វិញ​ទេ។ បើ​ធ្លាប់​នៅ​ម្នាក់​ឯង​មាន​សេរី​ភាព​ហើយ ហើយ​ស្រាប់​តែ​ត្រូវ​បាន​គេ​ចង ហាម​នេះ​ ហាម​នោះ អ្នក​ប្រាកដ​ជា​មិន​អាច​ទ្រាំ​បាន​ឡើយ។ យុវភាព​គឺ​ជា​ពេល​ដែល​យើង​ត្រូវ​ឆ្លង​កាត់​រឿង​ថ្មី​ៗ​ច្រើន បើ​ជាប់​តែ​មួយ​កន្លែង​នោះ នឹង​បាត់​បង់​វ័យ​ក្មេង​ដោយ​ឥត​ប្រយោជន៍៕

ចុចអានបន្ត៖ ​យោង​​តាម​​ចិត្ត​​វិទ្យា​​​ ស្នេហា​​​មាន​​​៧ ​​​​​​ ប្រភេទ​​​ខុសៗ​http://kanha.sabay.com.kh/article/1130542#utm_campaign=onpageគ្នា

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម