មក​មើលគំនិត​​​ច្នៃ​​​​ម៉ូដ​របស់​​កូន​​ខ្មែរ កាន់​​​​តែ​​លេច​​​ធ្លោ​​​​​​​មិន​​​​​​​​​ចាញ់​​​​​​បរទេស

  • 2019-03-06 07:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ពិធី​​​​តាំង​ពិព័រណ៍​​​​ម៉ូដ​​សម្លៀក​​​បំពាក់​​ ក្រោម​​​ផ្នត់​​គំនិត​​​​​​​​​​​​​​​​ដែល​មាន​​ឈ្មោះ​​​​ថា "The Mineralogical”​ បាន​​​​​​​ប្រព្រឹត្ត​ឡើង​​​​​​​​​​​ កាល​​ពី​​ថ្ងៃ​ទី​​​​​​​ ៤-៥ ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​២០១៩​ ក្នុង​​​​បរិវេណ​​​​សាកល​​វិទ្យាល័យ​ Limkokwing។

កម្មវិធី​​​​​នេះ​ គឺ​ជា​​​​​គំនិត​​​ផ្ដួច​​​ផ្ដើម​​​រៀប​​​ចំ​​​​ដោយ​​​​​​​​​​និស្សិត​​​ឆ្នាំ​​​ទី​៣​មួយ​​​​​​ក្រុម ​​នៃ​សាកល​​វិទ្យាល័យ ​Limkokwing មាន​​ឈ្មោះ​​​​ថា​ "The Mexart”​ ។ សមាជិក​​​ទាំង​​​​២៣រូបរបស់​​​​ក្រុម​​​ The Mexart បាន​ខិត​​​​ខំ​​ប្រឹង​​​​ប្រែង​​​​​​​​​​​ សាមគ្គី​​គ្នា​​​​​​​​​យ៉ាង​​​​​​​សស្រាក់​​សស្រាំ​ក្នុង​ការ​​​​​​ច្នៃ​​ម៉ូដ​​​​សម្លៀក​​​បំពាក់់​​​ ប្រកប​​​​​ដោយ​​​​​គំនិត​​​ច្នៃ​​​​ប្រឌិត​​​​​​​​ប្លែក​ៗ​​​នេះ​​ឡើង​​​​​​​ ដើម្បី​​​​​​​​លើក​​​ស្ទួយ​​​​​​វិស័យ​​​​​ច្នៃ​ម៉ូដ​​​​​​នៅ​​កម្ពុជា​​ឲ្យ​​កាន់​​​តែ​​មាន​​​ភាព​​​រីក​ចម្រើន​​ជឿន​​​លឿន​​​ដូច​​​ប្រទេស​​​​ដទៃ​​​។

ក្រុម The Mexart

ក្រុម​​ The Mexart ​​បាន​​​រៀប​​រាប់​​ប្រាប់​​​មក​​កាន់​​​​វិបសាយ​​​ "កញ្ញា" ​​​​​ថា "​​​​​​​ក្រៅ​​ពី​​​ការ​​​​​​​​​​​​​​​​​​​​ដាក់​តាំង​​​បង្ហាញ​​នៅ​​ក្នុង​​​​​ស្រុក ពួក​​​ខ្ញុំ​​​​​​នឹង​​​​ខិត​​​ខំ​​ពង្រឹង​​សមត្ថភាព​​​​​​​ និង​​មាន​​គម្រោង​​បង្កើត​​​ស្នាដៃ​​​​ថ្មីៗ​​​​ ដើម្បី​​​អាច​​​ប្រកួត​​​​ប្រជែង​ជាមួយ​​នឹង​ទីផ្សារ​​​​​​អន្តរជាតិ​​ទៅ​​ថ្ងៃ​​មុខ​”។​​​

​ក្រុម​​​និស្សិត​​​​​ច្នៃ​ម៉ូដ​​​​វ័យ​​ក្មេង​​​បាន​បន្ត​ទៀត​ថា "​​សម្លៀក​​បំពាក់​​​​​​​​​​​​​​​​​​​​​ទាំង​៣០​​​​​​​​​​ឈុត ដែល​បង្ហាញ​​​​ដោយ​​​ម៉ូឌែល​​​ក្នុង​​​​​​​​ពិព័រណ៍​នេះ​​​​​​ ចំណាយ​​​រយៈ​​​​​​​​​​ពេល​​​​សរុប​​ប្រមាណ​​​​១​​ខែ​​កន្លះ ​​​ដើម្បី​​​ធ្វើ​ការ​​​​សិក្សា​​​ស្រាវជ្រាវ និង​​​បញ្ចប់​​​រួច​​រាល់"។

ចំណែក​​​ឯ​​​​​វត្ថុ​ធាតុ​​​ដើម​​​វិញ មាន​​​​​ច្រើន​​ប្រភេទ​​​​យក​មក​​ដាក់​បញ្ចូល​គ្នា​​​ដូច​ជា ខ្សែ ​​ក្រដាស​​អាលុយមីញ៉ូម ប្លាស្ទិក....​​​​ហើយ​​​ក្នុង​​​មួយ​ឈុតៗ​​​​ចំណាយ​​​​​​​​​​ថវិកា​អស់​​​​​​​​ខ្ទង់​​​​​​​​​១០០​​​ដុល្លារ​​​ឬ​លើស​​​​ពី​ហ្នឹង​​។

ចង់​​​ដឹង​​​ថា​​​​​ស្នាដៃ​​​​​និង​គំនិត​​ច្នៃ​ប្រឌិត​របស់​​កូន​​​ខ្មែរ មាន​ភាព​​​លេច​​​ធ្លោ​និង​ប៉ិន​​ប្រសប់​កម្រិត​ណា ទៅ​តាម​ដាន​​រូប​ភាព​​​ខាង​​​​ក្រោម​ទាំង​​អស់​គ្នា​៕​​​​​​​​​​​​

​​​​​​​​​​​​​​​​ចុចអានបន្ត៖ គួរ​​ឲ្យ​​​សរសើរ! និសិត្សខ្មែរ​​​​មួយ​​ក្រុម​​​រួម​​​ដៃ​​គ្នា​​​​​​​​​​​​​​បង្កើត​​​ម៉ូដ​​​​សម្លៀក​​​​​​បំពាក់​​​​​​​​​ដោយ​​​គំនិត​​​ច្នៃ​​ប្រឌិត​​​ខ្ពស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម