មនុស្ស​ប្រុស​ប៉ុន្មាន​ប្រភេទ​នេះ​ហាម​ស្រី​ៗ​យក​ខ្លួន​ក្បែរ​ដាច់​ខាត

  • 2019-03-05 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​​មិន​មែន​សុទ្ធ​តែ​ទាម​ទារ​ចង់​បាន​សង្សារ​ល្អ​គ្រប់​ ១០ ​នោះ​ទេ​។​ ប៉ុន្តែ​សម្រាប់​មនុស្ស​ប្រុស​ប្រភេទ​នេះ​ស្រី​ៗ​គួរ​តែ​នៅ​ឲ្យ​ឆ្ងាយ​ បើ​មិន​ចឹង​ទេ​ពួក​គេ​នឹង​នៅ​វិល​វល់​ដូច​វិញ្ញាណ​ខ្មោច​នៅ​ចាំ​លង​បន្លាច​អ្នក​គ្រប់​ពេល​ចឹង​។

១. ប្រច័ណ្ឌ​ជ្រុល

មនុស្ស​ប្រុស​ប្រភេទ​នេះ​តែង​តែ​​សួរ​ថា​ «គេ​ជា​អ្នក​ណា​?» «តើ​អ្នក​នៅ​ទី​ណា​ កំពុង​ធ្វើ​អ្វី​ ជា​មួយ​អ្នក​ណា​?​» «នឹង​ទៅ​ណា​បន្ត​ទៀត​?»​ មិន​ចាំ​បាច់​វិភាគ​ច្រើន​លើ​មនុស្ស​បែប​នេះ​ទេ​ គ្រាន់​តែ​គិត​ដល់​ជីវិត​មួយ​ដែល​ត្រូវ​បាន​គេ​គ្រប់​គ្រង់​យ៉ាង​តឹង​តែង​ ទៅ​ណា​មក​ណា​ត្រូវ​រាយ​ការណ៍​គ្រប់​ពេល​។​ វា​ល្អ​ហើយ​ដែល​គេ​ចេះ​ប្រច័ណ្ឌ​បែប​នេះ​ ប៉ុន្តែ​វា​ហាក់​ដូច​ជា​មនុស្ស​ប្រុស​ទាំង​អស់​សុទ្ធ​តែ​ជា​សត្រូវ​ជា​មួយ​គេ​។​

២. និយាយ​តែ​ពី​ខ្លួន​ឯង​ និង​ការងារ

មនុស្ស​ប្រុស​ដែល​ឆ្លាត​គេ​តែង​តែ​ចេះ​គ្រប់​គ្រង​ពេល​វេលា​របស់​គេ​ឲ្យ​បាន​ល្អ​។​ យក​ចិត្ត​ទុក​ដាក់​លើ​រឿង​ការងារ​បុរស​ណា​ក៏​ត្រូវ​តែ​ធ្វើ​ដែរ​។​ ប៉ុន្តែ​គេ​មិន​ដែល​យក​ពេល​ការ​ងារ​ទៅ​លាយ​ឡំ​គ្នា​ជា​មួយ​ពេល​សម្រាក​ និង​ពេល​ណាត់​ជួប​ជា​មួយ​មនុស្ស​ដែល​គេ​ស្រលាញ់​ឡើយ​។​ គ្មាន​មនុស្ស​ស្រី​ណា​ចូល​ចិត្ត​ទៅ​ក្រៅ​ជា​មួយ​មនុស្ស​ប្រុស​ដែល​មាន​តែ​ការងារ​ជាប់​ខ្លួន​រហូត​នោះ​ទេ​។​ មាន​មនុស្ស​ប្រុស​ជា​ច្រើន​គិត​ថា​គាត់​កាន់​តែ​ព្យាយាម​បង្ហាញ​ចំពោះ​មុខ​នាង​ថា​គាត់​ស្រលាញ់​ការ​ងារ​គាត់​ប៉ុណ្ណា​ នោះ​គាត់​អាច​យក​ឈ្នះ​ចិត្ត​នាង​បាន​។​ សូម​ទោស​អ្នក​កំពុង​តែ​យល់​ខុស​ហើយ​។

៣. សន្សំ​សំចៃ​ខ្លាំង​ពេក

ទោះ​បី​ជា​សង្គម​មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​បើក​ចំហ​សម្រាប់​អ្នក​ចេះ​ផ្ដួច​ផ្ដើម​គំនិត​ក៏​ដោយ​។​ ក្នុង​រឿង​ខ្លះ​មនុស្ស​ប្រុស​ត្រូវ​តែ​ដាស់​តឿន​ខ្លួន​ឯង​ជា​មួយ​នឹង​សកម្មភាព​ខ្លះ​។​ មនុស្ស​ស្រី​គ្មាន​ភាព​សប្បាយ​រីក​រាយ​ទេ​ពេល​ចេញ​ក្រៅ​ជា​មួយ​មនុស្ស​ប្រុស​ដែល​តែង​តែ​ស្ងាត់​ មិន​ចេះ​និយាយ​អី​ ចេះ​តែ​អង្គុយ​មើល​មុខ​នាង​ និង​ស្ដាប់​នាង​និយាយ​នោះ​ទេ​។​ នៅ​ក្នុង​ខ្សែ​ភាព​យន្ត​បុរស​ដែល​មាន​ចិត្ត​រឹង​ តែង​តែ​ទាក់​ទាញ​មនុស្ស​ស្រី​ ប៉ុន្តែ​នៅ​ពេល​ជួប​គ្នា​នៅ​ក្រៅ​មែន​ទែន​វា​គួរ​ឲ្យ​ធុញ​នឹង​ខាត​ពេល​ចោល​ទទេ​ៗ​ជា​មួយ​មនុស្ស​ប្រុស​បែប​ហ្នឹង​។

៤. ល្អ​ខ្លាំង​ណាស់​ ប៉ុន្តែ​តែង​ខ្លួន​ជាង​ស្រី​ទៀត

គាត់​អាច​ជា​មនុស្ស​ម្នាក់​ដែល​អាច​កំដរ​អ្នក​ដើរ​ទិញ​សម្លៀក​បំពាក់​ និង​​គ្រឿង​សម្អាងរាប់​ម៉ោង​ដោយ​មិន​នឿយ​ហត់​សូម្បី​តែ​បន្តិច​។​ បើ​សិន​ជា​អ្នក​ចំណាយ​ពេល​១​ម៉ោង​លើ​ការ​ឆ្លុះ​កញ្ចក់​រាល់​ថ្ងៃ​ គាត់​ក៏​ចំណាយ​ពេល​ ៥៥​ នាទី​ធ្វើ​ដូច​គ្នា​ដែរ​។ មុន​ពេល​ណាត់​ជួប​គ្នា​ម្ដង​ៗ​ មិន​មាន​អ្នក​ណា​រង​ចាំ​អ្នក​ណា​ទេ​ ព្រោះ​គាត់​ត្រូវ​ការ​ពេល​តែង​ខ្លួន​គាត់​ឲ្យ​មើល​ទៅ​សង្ហាបំផុត​ពេល​ចេញ​ទៅ​ខាង​ក្រៅ​។​ គាត់​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ជាង​អ្នក​ និយាយ​ឲ្យ​ខ្លី​ទៅ​គាត់​ខ្លាច​អ្នក​ស្អាត​ជាង​គាត់​។

៥. ស្ដាប់​តាម​ម្ដាយ​គេ​គ្រប់​រឿង

ម្ដាយ​តែង​តែ​ជា​មនុស្ស​ស្រី​ទី​មួយ​សម្រាប់​បុរស​ទាំង​អស់​។​ ស្រី​ៗ​ដឹង​ច្បាស់​ថា​ប្រុស​ៗ​ស្រលាញ់​ និង​មើល​ថែ​ម្ដាយ​របស់​គេ​របៀប​ណា​។ ប៉ុន្តែ​នាង​ក៏​គួរ​តែ​ខ្លាច​ជា​មនុស្ស​ស្រី​ទី​២​ ដែល​មនុស្ស​ប្រុស​​ស្រលាញ់​ និង​មើល​ថែ​បែប​នោះ​ដែរ​។ បែបនេះហើយ​ស្រីៗ​នៅ​ពេល​ដែល​ស្វែង​រក​ដៃ​គូ​អនាគត​ គួរ​តែ​មើល​លើ​ទៅ​ទំនាក់​ទំនង​របស់​បុរសជា​មួយ​ម្ដាយ​របស់​គេ​។​ បើ​ម្ដាយ​គេ​តែង​តែ​ចេញ​មុខ​មក​ពេល​ណា​កន្លែង​ណា​ តែង​តែ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នក​ទាំង​ពីរ​គ្រប់​រឿង​។​ សូម​ចូល​រួម​សោក​ស្ដាយ​អ្នក​កំពុង​តែ​ណាត់​ជួប​មនុស្ស​ម្នាក់​ដែល​​ស្ដាប់​ម្ដាយ​គេ​ខ្លាំង​ហើយ​។​ នៅ​ពេល​រៀប​ការ​ហើយ​ម្ដាយ​របស់​គេ​នឹង​នាំ​តែ​បញ្ហា​ឲ្យ​អ្នក​ទាំង​ពីរ​មិន​ចេះ​ចប់​។

៦. និយាយ​ដដែល​ៗ​ពី​រឿង​ពេល​រៀប​ការ​ហើយ​

ពេល​ជួប​គ្នា​ប្រុស​ៗ​ចូល​ចិត្ត​និយាយ​ពី​រឿង​រៀប​ការ​ ហើយ​សួរ​អ្នក​ចំ​ៗ​ថា​ «តើ​ចង់​រៀប​ការ​ពេល​ណា​? ចង់​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ណា​? ចង់​បាន​កូន​ប្រុស​ឬ​ស្រី​?.... » និង​ពាក្យ​ច្រើន​ទៀត​ដែល​ស្តាប់​ទៅ​គួរ​ឲ្យ​ខ្មាស និង​អាច​គិត​ថា​ឈ្លើយ​ក៏​ថា​បាន​។​ មនុស្ស​ប្រុស​បែប​នេះ​ប្រហែល​ជា​គេ​រស់​នៅ​ម្នាក់​ឯង​យូរ​ពេក​ហើយ​ ចឹង​ហើយ​ទើប​គេ​រំភើប​ខ្លាំង​ពេល​និយាយ​ពី​រឿង​រៀប​ការ​។​ ត្រូវ​តែ​ប្រយ័ត្ន​ជា​មួយ​មនុស្ស​ប្រុស​បែប​នេះ​។​ យក​ប្ដី​ខុស​មួយ​គឺ​ខុស​មួយ​ជីវិត​ណា​។

៧. គណនា​ចំណាយ​ក្នុង​១​ថ្ងៃ​ម្ដង

គ្មាន​អ្នក​ណា​អាច​បដិសេធ​បាន​ទេ​ថា​ពិភព​លោក​គឺ​កំពុង​តែ​រស់​ក្នុង​ភាព​ស៊ីវីល័យ​ ទំនើប​ និង​ភាព​ស្មើ​គ្នា​។​ ចឹង​ហើយ​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​តែង​តែ​មាន​ភាព​ឯករាជ្យ​រឿង​លុយ​ស្មើ​គ្នា​។​ ប៉ុន្តែ​មិន​មែន​ឲ្យ​តែ​អី​តិច​គិត​ចែក​លុយ​គ្នា​អី​តិច​គិត​លុយ​ ធ្វើ​ចឹង​វា​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ប្រុស​ៗ​អស់​ ហើយ​ក៏​គ្មាន​អ្នក​ណា​ចង់​ទៅ​ក្រៅ​ជា​មួយ​មនុស្ស​បែប​ហ្នឹង​ដែរ​។

៨. មិន​គួរ​ឲ្យ​ទុក​ចិត្ត

វា​ជា​រឿង​ដែល​អាក្រក់​បំផុត​នៅ​ពេល​ដែល​ដៃ​គូ​របស់​អ្នក​ជា​មនុស្ស​មិន​គួរ​ឲ្យ​ទុក​ចិត្ត​។​ ជា​ធម្មតា​ស្នូល​របស់​ទំនាក់​ទំនង​ស្នេហា​គឺ​ការ​ទុក​ចិត្ត​គ្នា​នេះ​ហើយ​ បើ​ការ​បាត់​បង់​ការ​ទុក​ចិត្ត​ហើយ​ស្នេហា​របស់​អ្នក​គឺ​ស្មើ​នឹង​ស្លាប់​ហើយ​។​ គ្មាន​ទំនាក់​ទំនង​ស្នេហា​ណា​ដែល​មាន​តែ​ការ​កុហក​ ការ​បោក​ប្រាស់​ច្រើន​ដង​ពេក​ទេ​។បើ​អ្នក​កំពុង​តែ​ជួប​មនុស្ស​ប្រុស​បែប​នោះ​មែន​ អ្នក​គួរ​តែ​បញ្ឈប់​ទំនាក់​ទំនង​មួយ​នោះ​ទៅ​។

៩. ជា​មនុស្ស​ឃោរឃៅ

ទោះ​បី​ដឹង​ហើយ​ថា​ក្នុង​ទំនាក់​ទំនង​ស្នេហា​ជៀស​មិន​ផុត​ពី​ជួប​ភាព​តាន​ក៏​ដោយ​ តែ​ការ​លើក​ដៃ​វៃ​ក្មេង​ស្រី​ម្នាក់​ជា​រឿង​ដែល​មិន​គួរ​លើក​លែង​នោះ​ទេ​។​ អ្នក​ត្រូវ​ចាំ​ថា​បុរស​ដែល​ស្រលាញ់​អ្នក​ពិត​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ ហើយ​មិន​ប្រើ​ហិង្សា​ជា​មួយ​អ្នក​ដាច់​ខាត​។​

១០. និយាយ​អាក្រក់​ពី​សង្សារ​ចាស់

ស្រលាញ់​មនុស្ស​ប្រុស​ដែល​និយាយ​អាក្រក់​ពី​សង្សារ​ចាស់​របស់​គេ​ បង្ហាញ​ថា​អ្នក​កំពុង​តែ​ស្រលាញ់​មនុស្ស​ខុស​។​ មនុស្ស​ប្រុស​ដែល​ធំ​ដឹង​ក្តី​ហើយ​នឹង​មិន​ឲ្យ​អតីត​កាល​របស់​គេ​ទៅ​បំផ្លាញ​នរណា​ម្នាក់​នោះ​ទេ​។​នៅ​ពេល​ដែល​មាន​គេ​សួរ​ពី​សង្សារ​ចាស់​គេ​តែង​និយាយ​ល្អ​ពី​នាង​ ទោះ​បី​ជា​នាង​មិន​ល្អ​ក៏​ដោយ​។​ រក្សា​ភាព​ស្ងាត់​ស្ងៀម​នោះ​អ្វី​ៗ​នឹង​ល្អ​ប្រសើរ​។

ចុចអាន៖ ចង់​ដឹង​ថា​សង្សារ​អ្នក​ស្រលាញ់​ស្មោះ​ឬ​អត់​ សាក​ប្រើ​វិធី​ ៧​ យ៉ាង​នេះ​ទៅ

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម