ស្ត្រីមានប្រាជ្ញាដឹងពីអ្វីដែលពួកគេគួរនិយាយ និងមិនធ្វើឲ្យអ្នកដទៃក្ដៅក្រហាយ
- 2019-02-27 14:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីមានប្រាជ្ញាដឹងពីអ្វីដែលពួកគេគួរនិយាយ និងមិនធ្វើឲ្យអ្នកដទៃក្ដៅក្រហាយ
ស្ត្រីដែលមានប្រាជ្ញា ត្រូវតែរស់នៅដោយខ្លួនឯងដោយមិនអើពើនឹងការវិនិច្ឆ័យរបស់អ្នកដទៃ។ ការលំបាក និងឧបសគ្គនៅក្នុងជីវិតគួរតែធ្វើឲ្យយើងកាន់តែរឹងមាំ មិនមែនជាលេសមួយធ្វើឲ្យដួលរលំ។ ជួនកាលជីវិតមិនមែនជាអ្វីដែលអ្នកចង់បានទេ ទោះបីជាអ្នកត្រូវប្រឈមមុខនឹងមនុស្សគ្រប់ប្រភេទ ហើយការដែលសំខាន់ អ្នកដឹងថាគួរទប់ទល់បែបណា។ តែបើអ្នកមានគំនិតអាចដឹងពីអ្វីដែលខ្លួនត្រូវនិយាយ។
១.«ការមានប្រាជ្ញា គឺជាការដឹងពីអ្វីដែលអ្នកគួរនិយាយ ហើយដឹងនៅពេលត្រូវនិយាយ និងពេលណាត្រូវឈប់និយាយ»។
**២**.«កុំគិតពីអ្វីដែលអ្នកដទៃគិតពីយើង»។
៣.«ប្រសិនបើអ្នកព្យាយាមប្រាប់អ្នកដទៃអំពីរបៀបដែលអ្នកចង់បាន នោះមិនមែនជាអ្នកទេ»។
៤.«មនុស្សគ្រប់រូបគួរដឹងថា ជីវិតនៅលីវមិនអាក្រក់នោះទេ»។
៥.« អ្វីដែលមនុស្សនិយាយ គឺជាការឆ្លុះបញ្ចាំងពីជីវិតផ្ទាល់ខ្លួនរបស់ពួកគេមិនមែនអ្នកទេ»។
៦.«ទន់ភ្លន់មិនទន់ខ្សោយ ប៉ុន្តែនៅតែអាចរក្សាការប្ដេជ្ញាចិត្ត និងស្ថេរភាពនៅពេលចាំបាច់ គឺជាអាថ៌កំបាំងរបស់ស្ត្រីពូកែ»។
៧.«មានពាក្យខ្លះទោះជាត្រូវ តែក៏រើសពេលដើម្បីនឹងនិយាយចេញមកដែរ កុំឲ្យអ្នកដទៃឈឺចិត្តព្រោះពាក្យមិនបានគិត»។
៨.«រឿងខ្លះមិនចាំបាច់និយាយក៏បានដែរ ទុកឲ្យពេលវេលាជាអ្នកបន្សាប និងនិយាយពន្យល់វិញចុះ»។
៩.«ការមិនបកអាក្រាតអ្នកដទៃនៅសាធារណៈ គឺជាការផ្ដល់តម្លៃ និងទុកមុខឲ្យគ្នា»៕