មិន​បាច់​ប្រឹង​សម្រក​ទម្ងន់​ទេ ក្រុម​ឈាម បាន​សម្រេច​រូប​រាង​អ្នក​រួច​ទៅ​ហើយ

  • 2019-02-26 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​តែង​មាន​អារម្មណ៍​ថា​អយុត្តិធម៌ ព្រោះ​ទោះ​ខំ​តម​អាហារ​យ៉ាង​ណា​នៅ​តែ​ដុះ​ក្បាល​ពោះ? មិន​ចាំ​បាច់​ឆ្ងល់​ទៀត​ទេ កត្តា​នេះ​គឺ​បណ្ដាល​មក​ពី​ក្រុម​ឈាម​របស់​អ្នក​នេះ​ហើយ។ មនុស្ស​ជា​ច្រើន​មាន​រាង​កាយ​ដែល​ពិបាក​ទទួល​យក​ជីវជាតិ តាម​នោះ​ដែរ ទោះ​ញ៉ាំ​គ្រប់ជីវជាតិ​ដែរ តែ​រាង​កាយ​ពួក​គេ​នៅ​តែ​ស្គមស្គាំង។ មូលហេតុ​ចម្បង​នៃ​បញ្ហា​នេះ​គឺ មក​ពី​ក្រុម​ឈាម​របស់​មនុស្ស​ម្នាក់ៗ។

រូបតំណាង

ជាក់​ស្ដែង អ្នក​មាន​ក្រុម​ឈាម A នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​រំលាយ carbonhydrate ដែល​ធ្វើ​ឲ្យ​គេ​មិន​ងាយ​ដុះ​ក្បាល​ពោះ។ ផ្ទុយ​មក​វិញ អ្នក​មាន​ក្រុម​ឈាម O មាន​ភាព​ពិបាក​ក្នុង​ការ​រំលាយ carbohydrate ធ្វើ​ឲ្យ​ពួក​គេ​កន្លែង​ណា​ក៏​មាន​ខ្លាញ់​ក្បាល​ពោះ។ ដូច​នេះ​ហើយ ដើម្បី​រាងកាយ​ទទួល​បាន​គ្រប់​ជីវជាតិ​នោះ អ្នក​ក្រុម​ឈាម O គួរ​ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ​ច្រើន​ដូច​ជា​ត្រី។ ក្រុម​ឈាម A គួរ​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន។ ក្រុម​ឈាម B គួរ​ញ៉ាំ​សាច់​ក្រហម។ រីឯ​ក្រុម​ឈាម AB គួរ​ញ៉ាំ​គ្រឿង​សមុទ្រ និង​សាច់សុទ្ធ។

ដោយ​សារ​តែ ក្រុម​ឈាម​ខុស​គ្នា ប្រព័ន្ធ​ភាព​ស៊ាំ​ក៏​ខុស​គ្នា ដែល​ធ្វើ​ឲ្យ​ក្រុម​ឈាម​ងាយ​កើត​ជំងឺ​ផ្សេង​​ៗ​គ្នា។ ក្រុម​ឈាម A, B ងាយ​កើត​ជំងឺ​បេះដូង​ជាង​ក្រុម O។ ក្រុម AB ងាយ​កើត​ជំងឺ​បាត់​ការ​ចង​ចាំ។ និង ក្រុម A ងាយ​កើត​ជំងឺ​មហារីក​ក្រពះ​ខ្ពស់​ជាង​គេ៕

រូបតំណាង

ចុចអាន៖ជៀស​បាន​ជៀស​ទៅ​! ​អាហារ​​ ៥ ​ប្រភេទ​នេះ​ស្រី​ៗមិន​គួរ​ញ៉ាំ​ទេ​​ពេល​មករដូវ

ប្រភព៖ yan អត្ថបទ៖Caramel

អត្ថបទពេញនិយម