ចំណាយពេល៣នាទីសម្រាប់អាន ដើម្បីកុំឲ្យជីវិតងងឹតស្លុបដូចយប់
- 2019-02-20 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាយពេល៣នាទីសម្រាប់អាន ដើម្បីកុំឲ្យជីវិតងងឹតស្លុបដូចយប់
មិនយូរពេកទេ ត្រឹម៣នាទីប៉ុណ្ណោះ អ្នកគួរចំណាយ ដើម្បីស្វែងយល់កាន់តែច្បាស់ពីជីវិត ការពារមិនឲ្យមានគំនិតអវិជ្ជមាន ដេកកើតទុក្ខ គិតថាខ្លួនឯងទាល់ច្រក មិនអាចប្រឈមនឹងបញ្ហាផ្សេងៗបាន។
១. អ្នកមិនអាចកែប្រែរឿងរ៉ាវដែលកើតឡើងពីម្សិលមិញបានពិតមែន ប៉ុន្តែកុំភ្លេចថា នៅមានថ្ងៃស្អែក ដែលអ្នកអាចធ្វើវាឲ្យបានល្អប្រសើរជាងមុន។
២. មនុស្សតែម្នាក់គត់ ដែលតែងតែជួយអ្នករាល់គ្រប់បញ្ហា នោះគឺជារូបអ្នកផ្ទាល់។
៣. មានរបស់ធំៗពីរយ៉ាងដែលអាចធ្វើឲ្យពិភពលោកក្រឡាប់ចាក់ គឺសេចក្តីស្រលាញ់និងសេចក្តីស្អប់។
៤. អ្វីដែលអាចធ្វើឲ្យចិត្តស្ងប់ គឺត្រូវគិតថារឿងរ៉ាវទាំងអស់ មិនមែនទៅរលូនដូចចិត្តបានប៉ងទុកនោះទេ។
៥. មនុស្សម្នាក់ៗមានរូបសម្បត្តិ និងការគិតខុសៗគ្នា ដូច្នេះហើយកុំប្រមាថរិះគន់ ពេលឃើញគេមានអ្វីដែលផ្ទុយពីអ្នក។
៦. អានសៀវភៅល្អៗ ជួយឲ្យអ្នកកាន់តែយល់ដឹងច្រើនជាងមុន តែកុំភ្លេចយល់ពីចិត្តអ្នកដទៃផង ហើយសំខាន់ជាងនេះទៀត ត្រូវយល់ពីខ្លួនឯងឲ្យបានច្បាស់។
៧. បើគ្មានលុយ ត្រូវប្រើគំនិត បើគ្មានគំនិត ត្រូវរកជំនួយ ឬដៃគូដែលអាចជួយជាកម្លាំងចិត្តបាន។
៨. មនុស្សដែលមានគំនិតល្អ ចិត្តក៏ត្រជាក់ ទុក្ខក៏មិនសូវមាន។
៩. ការឈឺចាប់មិនធ្ងន់ធ្ងរពេកទេ ប៉ុន្តែបើអ្នកយកវាមកគិតច្រើនពេក នោះអ្នកនឹងឈឺកាន់តែខ្លាំង។
៩. ត្រូវហ៊ានទទួលស្គាល់ ត្រូវចេះកែលម្អបន្ថែមចំណុចខ្វះខាត ចេះអត់អោន ខិតខំប្រឹងប្រែងមិនរាថយ នោះជីវិតនឹងពោរពេញដោយភាពភ្លឺថ្លាស្រស់បំព្រង។
១០. ទៅលេងកន្លែងស្ងៀមស្ងាត់ មិនប្រាកដថាចិត្តអាចស្ងប់បានទេ ស្គាល់មនុស្សរាប់រយអ្នក ក៏មិនប្រាកដថាល្អជាងរាប់អានមនុស្សតែម្នាក់ដែរ។
១១. កាលណាអ្នកដឹងពីទំហំនៃមហិច្ឆតារបស់ខ្លួន ដឹងថាប៉ុនណាទើបគ្រប់គ្រាន់ស្កប់ស្កល់ នោះអ្នកនឹងពេញចិត្ត ចេះឲ្យតម្លៃជីវិតរបស់ខ្លួនដូចគ្នា។
១២. អ្វីដែលមិនអាចត្រលប់ថយក្រោយគឺពេលវេលា ។
អ្វីដែលមនុស្សមិនអាចជៀសផុតគឺសេចក្តីស្លាប់។
អ្វីដែលលុយមិនអាចទិញគឺសុខភាពនិងជីវិត។
អ្វីដែលមិនអាចមើលដឹង គឺចិត្តមនុស្ស។
១៣. ភ្លើងមិនក្តៅខ្លាំង បើអ្នកមិនចូលទៅជិត ការឈឺចាប់ក៏មិនសូវខ្លាំង បើអ្នកមិនខ្វល់ពីវា។
១៤. កម្លាំងចិត្តអាចបានមកពីមនុស្សជុំវិញខ្លួន ប៉ុន្តែភាពរឹងមាំគឺចេញពីខ្លួនអ្នកផ្ទាល់។
១៥. បើដាក់ចិត្តដាក់កាយថាបោះជំហានទៅមុខហើយ មិនត្រូវរុញរាជាមួយនឹងបញ្ហាដាច់ខាត។
១៦. មនុស្សមានប្រាជ្ញា អាចកែប្រែបញ្ហាទៅជាឱកាស មានតែមនុស្សល្ងង់ទេ មានឱកាសហើយមិនហ៊ានសាក បែរជាមើលឃើញតែបញ្ហាទៅវិញ។
១៧. ចូរធ្វើជាមនុស្សល្អ ប្រកបដោយគតិ និងសប្បាយរីករាយ នោះអ្នកនឹងមានជីវិតដែលពេញលេញមួយ ទោះគ្មានលុយហូរហៀរដូចគេក៏ដោយ៕
ចុចអានបន្ត៖ យុវវ័យបើចង់ក្លាយជាអ្នកមាន កុំផឹកកាហ្វេប្រេនៗ និងទិញស្បែកជើងលើពី៤ គូ