​មាន​តែ​កាមេរ៉ា​ទូរស័ព្ទ​​ក៏​ថតរូបបាន​ស្អាតៗ​ដែរ ឲ្យ​តែ​ចេះ​តិចនិច​នេះ

  • 2019-02-20 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​មាន Smart Phone សូម​កុំ​បារម្ភ​ថា​មិន​អាច​ថត​រូប​បាន​ស្អាត​នោះ ព្រោះ​បច្ចុប្បន្ន​កាមេរ៉ា​ទូរស័ព្ទ​ក៏​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ចាប់​យក​រូបភាព​បាន​យ៉ាង​ល្អ​ផង​ដែរ។ ​អ្វី​ដែល​សំខាន់​នោះ​គឺ​អ្នក​ត្រូវ​ចេះ​ពី​របៀប​ថត​ ហើយ​ខាង​ក្រោម​នេះ​ជា​តិចនិច​ងាយ​ៗ​ និង​សាមញ្ញ​បំផុត​ដែល​អ្នក​គួរ​តែ​ចេះ ដោយ​មិន​បាច់​ប្រើ​អី​រញ៉េរញ៉ៃ។ តោះ! យើង​ទៅ​មើល​ពីរបៀប​ថតរូប​ដែល​ចែក​រំលែកដោយ​យុវតី​ម្នាក់​ដូច​ខាង​ក្រោម​ទាំង​អស់​គ្នា៖

១. ជ្រើសរើស​កន្លែង​ដែល​មាន​ពន្លឺ​គ្រប់គ្រាន់

គួរ​ជ្រើសរើស​កន្លែង​ណា​ដែល​មាន​ពន្លឺ​គ្រប់គ្រាន់ ហើយ​មិន​ចាំង​ថ្ងៃ​ខ្លាំង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឆេះ។ កន្លែង​ដែល​ល្អ​បំផុត​សម្រាប់​ថត​កាមេរ៉ា​ទូរស័ព្ទ​គួរ​តែ​មាន​ដើមឈើ​ច្រើន ឬ​នៅ​ក្នុង​ហាង​កាហ្វេដែល​មាន​ពន្លឺ​គ្រប់គ្រាន់ ដោយ​មិន​ពិបាក​ក្នុង​ការ​ប្រើ​មុខងារជំនួយ​ច្រើន។

ថតដោយ OPPO F9

២. ចាប់​ប្លង់​ថត

ការ​ចេះ​ចាប់​ប្លង់​នេះ​សំខាន់​ណាស់​ព្រោះ​បើ​អ្នក​មិន​ចេះ​លួច​ប្លង់​ឲ្យ​បាន​ស្អាត​រូប​អ្នក​ចេញ​មក​នឹង​បាត់បង់​គុណភាព។ កន្លែង​តែ​មួយ​ប៉ុន្តែ​អ្នក​ខ្លះ​ថត​ចេញ​មក​ស្អាត ខ្លះ​ក៏​មិន​ស្អាត​នេះ​គឺ​មក​ពី​តិច​និច​រើស​ប្លង់​តែ​ប៉ុននោះ។ អ្នក​គួរ​តែ​រៀន​មើល​ប្លង់​ថា​គួរ​ថត​បែប​ណា​ស្អាត​ប្លែក ដោយ​ព្យាយាម​ចាប់​ពី​ស្ដាំ​ ពី​ឆ្វេង ទៅ​លើ​ជា​ដើម​ដែល​រក​ប្លង់​មួយ​ឲ្យ​មើល​ទៅ​សម​ជាមួយ​នឹង​រូប។

ថតដោយ OPPO F9

៣. កំណត់​ Angle ឲ្យ​បាន​ច្បាស់

អ្នក​ត្រូវ​ដឹង​ថា​អ្នក​ផ្ដោត​លើ Angle មួយ​ណា? មនុស្ស​ ឬ​ក៏​ទេសភាព?ព បើ​មនុស្ស​អ្នក​ត្រូវ​ផ្ដោត​យក​រូប​មនុស្ស​ឲ្យ​ច្បាស់ បើ​ទេសភាព​ត្រូវ​យក​ប្លង់​ទេសភាព។ បើ​អ្នក​មិន​​ដឹង​ថា​ចង់​ថត​អី​នេះ​រូប​អ្នក​នឹង​ចេញ​មក​មួយ​ណា​ក៏​មិន​ស្អាត​ដែរ ព្រោះ​មើល​ទៅ​គ្មាន​អី​ទាក់ទាញ​ឡើយ។

ថតដោយ OPPO F9

៤. ប្រើ​មុខងារ​សំខាន់​លើ​ទូរស័ព្ទ

ត្រូវ​ដាក់ DHR ដើម្បី​ឲ្យ​ពណ៌​នៃ​រូប​មាន​សភាព​ច្បាស់​ល្អ ​ បើ​សិន​ជា​អ្នក​ចង់​បាន​ប្លង់​ព្រិល​ក្រោយ​គួរ​តែ​ជ្រើស​យក PORTRAIT ​សម្រាប់​កាមេរ៉ា​ក្រោយ។​ ចំណែក​កាមេរ៉ាមុខ​គួរ​តែ​ដាក់​ព្រិល​ក្រោយ​ដែល​មាន​ឈ្មោះ​ថា Depth Effect (OPPO Smart Phone)។ ត្រូវ​ Focus ឲ្យ​រូប​មាន​សភាព​ច្បាស់​ដាច់​ល្អ​សិន​សឹម​ចុច​ថត។

ថតដោយ Iphone X
ថតដោយ Samsung S9

៤. ប្រើ​​កម្មវិធី​ Edit រូប​ជំនួយ​

បើ​សិន​ជា​អ្នក​ចង់​បាន​ពណ៌​ដែល​ខុស​ពី​រូប​ Original អ្នក​អាច​ប្រើ​ App កែរូប​មួយ​ចំនួន​ទៀត​ជំនួយ​បាន។ សម្រាប់​ App ដែល​គួរ​មាន​ដូច​ជា Lightroom CC, Snapseed, Analog Paris ជា​ដើម។

ថតដោយ OPPO F9

ចុចអាន៖អ្នក​ស្រឡាញ់​ប្លង់​មេឃ​ពណ៌ខៀវ អាច​ថត​តាម​ Style នេះ​បាន!

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម