​ទៅ​​ស្នាក់​​​​​​នៅ​​​​​​សណ្ឋាគារ មិន​​​​ចង់​​​​ជួប​​រឿង​​​ស៊យ​ គួរ​​​​​​​​​​ដឹង​​​​៧​​យ៉ាង​​​​​នេះ​​សិន

  • 2019-02-15 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​​រឿង​​រ៉ាវ​ចម្លែកៗ​​ជា​​ច្រើន​ដែល​​បាន​កើត​​ឡើង​​ ​នៅ​ក្នុង​​សណ្ឋាគារ​ឬ​​​​​ផ្ទះ​​សំណាក់ សូម្បី​​​​​តែ​​​​​​​វិទ្យាសាស្ត្រ​​ក៏​​គ្មាន​​​​​វិធី​ពន្យល់​​​បាន​ដែរ។ ​​​សណ្ឋាគារ​ឬ​​​​​ផ្ទះ​​សំណាក់ ត្រឹម​ជា​​​ទី​​ស្នាក់​​អាស្រ័យ​​​​បណ្តោះ​អាសន្ន ​មិនមែន​​​ជា​​​​កន្លែង​​​កម្មសិទ្ធិ​​ដូច​ជា​ផ្ទះ​​​ដែល​​អ្នក​​រស់​​នៅ​​រាល់​​ថ្ងៃ​​នោះ​​​ឡើយ។ ហេតុ​នេះ​​​ហើយ មាន​​ជំនឿ​​​៧​យ៉ាង ​ដែល​​​​ជា​​បម្រាម​​និង​​​អ្វី​ដែល​​អ្នក​​ត្រូវ​​​ដឹង​ ​បើ​មិន​​ចង់​​ជួប​​​​​រឿង​​ស៊យ។

១. ​កុំ​​​យក​បន្ទប់​ដែល​​​នៅ​​​ចុង​គេ​​បង្អស់

​​​​​​​មាន​​សណ្ឋាគារ​​ច្រើន​ណាស់​​ដែល​​អ្នក​អាច​​​​ខល​​ទៅ​​កក់​​មុន​បាន​ ដូច្នេះ​​​មិន​ត្រូវ​ជ្រើស​​រើស​​​បន្ទប់​ណា​​ដែល​​នៅ​​​ចុង​​គេ​​​បង្អស់​​​​​​​​ដាច់​ខាត។ គួរ​​យក​​​បន្ទប់​​ ដែល​​​​នៅ​ជិត​ផ្លូវ​​ចេញ​ចូល​ឬ​ជិត​​ជណ្តើរ​យន្ត ព្រោះ​​​​​​អ្នក​​​នឹង​ទទួល​​បាន​​សេវាកម្ម​​រហ័ស​​​​​ជាង។ ម៉្យាង​​​​​​ទៀត បើ​​តាម​​ក្បូន​ចិន​​​ (yin and yang ) ជឿ​​ថា​​ បន្ទប់​​​​​ចុង​គេ​គ្មាន​ពន្លឺ​គ្រប់​គ្រាន់​​ ធ្វើ​​​​​​ឲ្យ​​​​​​បរិយាកាស​​​អាប់អួ​ន​និង​គ្មាន​​អនាម័យ​។​

២. គោរព​​មុន​នឹង​​ចូល​ក្នុង​បន្ទប់

​​បើ​​មុខ​​​​បន្ទប់​​មាន​កណ្តឹង​គួរ​​ចុច​​សិន​​​​​​​មុន​​បើ​ក​ទ្វារ​ចូល​ ឬ​​​​​គោះ​ទ្វារ​​​៣​ដង​​​ហើយ​​និយាយ​​​ថា "សួស្ដី”​ ទោះ​​បី​ជា​​​​​អ្នក​​ដឹង​​​ថា​​​នៅ​​ក្នុង​បន្ទប់​​គ្មាន​​មនុស្ស​​​​ក៏​​​ដោយ។

៣. បើក​ភ្លើង​​គ្រប់​​កន្លែង

​បន្ទាប់​ពី​​ចូល​​ដល់​​​ក្នុង​​បន្ទប់​​ហើយ ត្រូវ​​បើក​​​​​​កុង​​តាក់​ភ្លើង​​​​ទាំង​អស់ ហើយ​​​​​​ដើរ​​សំដៅ​​​ទៅ​បន្ទប់​ទឹក។ ក្រោយ​មក​​ទៀត ត្រូវ​​លើក​​ជើង​​ឡើង​​ហើយ​គោះ​​ជង្គង់ ដើម្បី​​​​​​ឲ្យ​គេ​ដឹង​ថា​​​​​ ក្នុង​​បន្ទប់​​មាន​មនុស្ស​​នៅ​ហើយ។ យ៉ាង​​ណា​មិញ មិន​ត្រូវ​​​​​បើក​ទូ​ឬ​​​​កេស​​តុ​​ភ្លាមៗ​ទេ ព្រោះ​​​គេ​ជឿ​ថា​ព្រលឹង​​​វិញ្ញាណ​​​​ ដែល​​យើង​មើល​​មិន​​​ឃើញ អាច​នឹង​ភ័យ​​​​ស្លន់​​ស្លោ​រក​​កន្លែង​ពួន​មិន​ទាន់។

៤. ​រៀប​ចំ​គ្រែ​ដែល​នៅ​ទំនេរ

​បើ​អ្នក​គេង​​ក្នុង​បន្ទប់​ដែល​​មាន​គ្រែ​ពីរ​ ​ហើយ​​គ្រែ​មួយ​ទៀត​នៅ​ទំនេរ​គ្មាន​​អ្នក​គេង​ ត្រូវ​​​ប្រមូល​​ខ្នើយ​និង​​ភួយ​​ពី​លើ​គ្រែ​នោះ​ យក​​ទៅ​ដាក់​​ចូល​​ក្នុង​ទូ​​ខោ​អាវ​សិន។

៥. ​​​​សង្កេត​មើល

​​​​ពេល​​ដើរ​​ចូល​ក្នុង​បន្ទប់​​បើ​មាន​អារម្មណ៍​​​​​​មិន​​សូវ​ស្រួល ​ចម្លែក​​ខុស​ធម្មតា ដូច​ជា​​​​គ្រែ​​ញ័រ ទូរទស្សន៍​ឬ​​អំពូល​ភ្លើង​បិទ​បើក ដោយ​គ្មាន​មូលហេតុ គួរ​​ផ្លាស់ប្តូរ​​​បន្ទប់​ចេញ​​ភ្លាម កុំ​ចាំ​យូរ។

៦.​ ​​​​​​​​មិន​គួរ​ព្យួរ​​​ខោអាវ​​​ទុក​ក្នុង​ទូ

​ព្យួរ​​​ខោអាវ​​​ទុក​ក្នុង​ទូ​​​ ​​អាច​ធ្វើ​ឲ្យ​​​របស់​​ដែល​​​យើង​មើល​​មិន​ឃើញ អាច​​​​ចូល​មក​សំងំ​​ក្នុង​ខោអាវ​​​របស់​អ្នក ដូច្នេះ​​គួរ​​ទុក​​ក្នុង​​វ៉ាលី កាតាប ឬ​​ព្យួរ​ឲ្យ​​ត្រូវ​នឹង​ពន្លឺ​​ថ្ងៃ​ទើប​ល្អ។

៧. ​​​ការ​ពារ​មុន​ចូល​គេង

​​មិន​គួរ​បិទ​ភ្លើង​ឲ្យ​ងងឹត​​ស្លុប​​​ឈឹង​ទេ អាច​​បើក​អំពូល​​​ចោល​​​​១​ឬ២ ​​ដើម្បី​​ការពារ​​មិន​​ឲ្យ​មាន​សំណាង​​អាក្រក់ ព្រម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​​មាន​អារម្មណ៍​​ថា​​​​សុវត្ថិភាព​​​​ជាង​មុន។ ជា​ពិសេស​​ ​សម្រាប់​​ស្បែក​ជើង​វិញ ​មិន​ចាំ​​បាច់​​​ត្រូវ​​ទុក​នៅ​ជិត​​គ្រែ​​​​តម្រៀប​ឲ្យ​​​ស្មើ​​គ្នា​​នោះ​​ទេ​​​​ ត្រូវ​​​ដាក់​ឲ្យ​​ឆ្ងាយៗ​ពី​គ្រែ៕​​

ចុចអានបន្ត៖ ទៅ​ជួល​ផ្ទះ បើ​ឃើញ​សញ្ញា​ចម្លែក​ទាំង​នេះ ត្រូវ​ដាក់​មេផាយ​ភ្លាម

ប្រភព៖ feedy ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម