ផ្លែឈើស្រួលរក ៩ មុខ ស្រីៗកាន់តែញ៉ាំកាន់តែធ្វើឲ្យស្អាត
- 2019-01-30 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែឈើស្រួលរក ៩ មុខ ស្រីៗកាន់តែញ៉ាំកាន់តែធ្វើឲ្យស្អាត
យើងមិនដែលដឹងទេថាអាហារដែលញ៉ាំរាល់ថ្ងៃជំនួយអ្វីខ្លះដល់សម្រស់របស់យើង។ ជាពិសេសស្រីៗ មិនសូវហ៊ានញ៉ាំច្រើនទេព្រោះខ្លាចធាត់។ ប៉ុន្តែរបស់ញ៉ាំ ៩ មុខនេះមានប្រយោជន៍ដល់សម្រស់ណាស់ បើយើងរឹតតែញ៉ាំវា ធ្វើឲ្យយើងកាន់ស្រស់ស្អាតឡើងៗ ហើយសំខាន់មិនពិបាករកទៀត។
១.ប៉េងប៉ោះ
ប៉េងប៉ោះជាផ្លែឈើដែលមានប្រយោជន៍ច្រើន។ បើអ្នកចង់បានវិតាមីន C ច្រើនអ្នកគួរតែញ៉ាំឆៅ ព្រោះវាមានវីតាមីនCខ្ពស់ណាស់ដែលជួយធ្វើឲ្យស្បែកមានសុខភាពល្អ។ តែបើញ៉ាំឆ្អិនអ្នកនឹងទទួលបានបន្ថែមទៀតនូវ Lacopene ដែលជាសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ជួយទប់ស្កាត់ជំងឺមហារីកបំបាត់ភាពជ្រីវជ្រួញ។
២.ផ្លែប៊ឺ
នៅក្នុងផ្លែប៊ឺរមានអាស៊ីតខ្លាញ់ល្អ។ ជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម ជំងឺបេះដូង និងធ្វើឲ្យស្បែកមានសំណើម ល្អបំផុតសម្រាប់អ្នកមានស្បែកស្ងួត។ វាក៏សម្បួរសារធាតុប្រឆាំងអុកស៊ីតកម្មដែរ និងមានវីតាមីន Eខ្ពស់ជួយធ្វើឲ្យភ្នែកភ្លឺ គេចាត់ទុកវាជាផ្លែឈើដ៏មានតម្លៃ។
៣.ត្របែក
ត្របែកជាប្រភេទផ្លែឈើដែលងាយរកទិញ ហើយធូរថ្លៃ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗ និងមានវីតាមីC ខ្ពស់។ វាជួយថែរក្សាស្បែក ការពារជំងឺផ្ដាសាយ និងរាគ។ មានជាតិសរសៃនិងស្ករទាប ស័ក្ដិសមបំផុតសម្រាប់អ្នកស្រកគីឡូ។
៤.ប្រេងអូលីវ
ប្រេងអូលីវមានជាតិខ្លាញ់ល្អសម្រាប់បេះដូង និងកាត់បន្ថយសម្ពាធឈាម។ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ល្អសម្រាប់ស្បែក។ បើញ៉ាំវាទៀងទាត់នឹងជួយសម្រកគីឡូ។ លើសពីនេះវាជួយកាត់បន្ថយទល់លាមក និងជួយឲ្យប្រព័ន្ធឈាមរត់បានល្អ។
៥.ទឹកឃ្មុំ
ទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយភាពចាស់ ជួយឲ្យស្បែកស្រស់ថ្លា និងមានសំណើមទៀតផង។ ជួយរំលាយជាតិស្ករ សម្រាប់អ្នកត្រូវការជាតិស្ករគួរតែប្រើទឹកឃ្មុំជំនួសស្ករ។
៦.ផ្លែត្រសក់
ត្រសក់មានជាតិទឹកច្រើន។ ផ្តល់ថាមពលទាប មានជាតិសរសៃខ្ពស់ ល្អសម្រាប់អ្នកដែលរក្សាទម្ងន់ វាក៏មានជាតិ Phenol ដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីផងដែរ។ ជួយឲ្យរាងកាយស្រស់ថ្លានិងក្មេងជាងវ័យ សម្រាប់អ្នកអត់ចូលចិត្តផឹកទឹកអាចញ៉ាំត្រសក់ជំនួសបាន។
៧.ទឹកសណ្តែក
វាមានប្រូតេអ៊ីនខ្ពស់។ គ្មានជាតិកូលេស្តេរ៉ុល សមស្របចំពោះអ្នកចង់សម្រកគីឡូ ព្រោះវាធ្វើឲ្យក្រពះពោរពេញដោយខ្លាញ់ ។ជួយថែរក្សារាងកាយ និងកាត់បន្ថយការឆាប់ខឹងពេលមករដូវ វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារកុំឲ្យឆាប់ចាស់ផងដែរ។
៨.ផ្លែប៉ោម
ផ្លែប៉ោមមានជាតិសរសៃខ្ពស់ កាឡូរីទាប។ ជាពិសេសផ្លែប៉ោមក្រហមមានជាតិរ៉ាឌីកាល់សេរីច្រើន ជួយកាត់បន្ថយស្នាមជាំលើមុខ។ សម្រាប់ប៉ោមបៃតងមានជាតិស្ករតិចតួច និងសរសៃខ្ពស់ល្អសម្រាប់អ្នកសម្រកទម្ងន់។
៩.ផ្លែក្រូច
ក្រូចមានវីតាមីនCខ្ពស់និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន។ វាជួយពង្រឹងមុខងាររបស់ Collagen ក្នុងស្បែក។វាក៏មានជាតិសរសៃខ្ពស់ដែលជួយក្នុងការបញ្ចេញសារជាតិផ្សេងៗ ។ មានកាឡូរីទាប អាចញ៉ាំជំនួសឲ្យអាហារសម្រន់ពេលថ្ងៃត្រង់បាន។