ទម្រង់ក្រចកដៃមេ អាចបង្ហាញពីធាតុពិតរបស់អ្នក
- 2019-01-29 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្រង់ក្រចកដៃមេ អាចបង្ហាញពីធាតុពិតរបស់អ្នក
មនុស្សយើងម្នាក់ៗមានទម្រង់ក្រចកខុសៗគ្នា បើគិតតាមតួលេខ ក្រចកមានទាំងអស់៧ប្រភេទ ខ្លះវែង ខ្លី មូល ជ្រុងជាដើម។ ឥឡូវនេះ សាកពិនិត្យមើលក្រចករបស់អ្នកសិន តើស្ថិតក្នុងលេខមួយណា ក្នុងចំណោមរូបភាពខាងក្រោមនេះ ដើម្បីដឹងពីធាតុពិតរបស់ខ្លួនឯង។
១. ក្រចកតូចហើយវែង
អ្នកជាមនុស្សប៉ិនប្រសប់ក្នុងការច្នៃប្រឌិតប្លែកៗ តែងមានអារម្មណ៍ស្រស់ស្រាយ ពុំសូវចេះកើតទុក្ខ និងមានទំនាក់ទំនាក់ល្អជាមួយអ្នកទៃ មិនចូលចិត្តបង្កជម្លោះ។ ពេលខ្លះអ្នកមានភាពរ៉ូមែនទិក និងចាប់អារម្មណ៍លើគ្រប់រឿងរ៉ាវតូចធំ។
២. ក្រចកមានទទឹងវែងហើយខ្លី
អ្នកមានទឹកចិត្តស្មោះត្រង់ ប្រកាន់ជំហរលើគំនិតផ្ទាល់ខ្លួន មិនងាយផ្លាស់ប្តូរចិត្តផ្តេសផ្តាស។ អ្នកចូលចិត្តបញ្ចេញគំនិត ទោះបីគ្មាននរណាយល់ស្រប ក៏អ្នកមិនខឹងសម្បារនឹងគេដែរ គ្រាន់តែពេលខ្លះអ្នកអាចនឹងស្មុគស្មាញបន្តិច ពេលមិនអាចដោះស្រាយបញ្ហាទៅរលូនដូចចិត្ត។
៣. ក្រចកមូល
ពេលធ្វើអ្វីមួយអ្នកមិនចូលចិត្តបង្ខំខ្លាំងពេក ស៊ូសន្សឹមៗឲ្យតែបានសម្រេចទៅដល់គោលដៅដែលខ្លួនប្រាថ្នា។ ទោះអ្នកផ្សេងជោគជ័យមុនដល់កម្រិតណា ក៏អ្នកមិនច្រណែន សំខាន់អ្នកមានគម្រោងការនិងផ្លូវដើរដោយខ្លួនឯង។ អ្នកជាមនុស្សប្រើហេតុផលជាត្រីមុខមិនមែនផ្អែកលើអារម្មណ៍។ អ្នកចូលចិត្តរាប់អានមិត្តច្រើន និងចិត្តល្អតែងជួយគេជានិច្ច ដូច្នេះហើយបាននរណាៗក៏ស្រលាញ់អ្នកដែរ។
៤. ក្រចកជ្រុង
អ្នកក្លាហាននិងមានទឹកចិត្តអំណត់តស៊ូ។ អ្នកមិនដែលភ័យខ្លាច ចំពោះឧបសគ្គណាមួយឡើយ។ ចរិតបែបនេះហើយ ទើបធ្វើឲ្យអ្នកមានអាចដឹកនាំគេបានយ៉ាងល្អ ឬមានអាចគ្រប់គ្រងជំនួញធំដុំដោយជោគជ័យ។ កូនចៅក្រោមបង្គាប់អាចមើលមកអ្នកជាមនុស្សម៉ឺងម៉ាត់ខ្លាំង តែការពិតនៅក្នុងគ្រួសារ និងចំណោមមិត្តភ័ក្តិ អ្នកក៏ចេះលេងសើចល្អូកល្អិនដែរ។
៥. ក្រចករាងត្រីកោណ
មិនសរសើរមិនបានទេ ព្រោះអ្នកពិតជាមានទេពកោសល្យខ្ពស់ណាស់ ថែមទាំងមានសមត្ថភាពពិសេសដែលអ្នកដទៃមិនអាចធ្វើដូច។ អ្នកតែងគិតចេញគំនិតជាច្រើន ពោរពេញដោយប្រសិទ្ធភាព ទទួលបានលទ្ធផលជាទីគាប់ចិត្ត គួរឲ្យគោរពស្ងប់ស្ងែង។
៦. ក្រចកមូលហើយវែង
អ្នកពូកែណាស់ខាងលួងលោម និងលើកទឹកចិត្តអ្នកដទៃ ពេលគេជួបបញ្ហា។ ហេតុនេះហើយ បានជាមិត្តភ័ក្តិគ្រប់គ្នា ឲ្យតែពេលកើតទុក្ខ តែងរត់មករកអ្នកជានិច្ច ព្រោះអ្នកពូកែជួយដោះស្រាយបញ្ហា ជីវិតគ្រប់បែបយ៉ាង។
៧. ក្រចកស្រួចគល់
អ្នកជាមនុស្សក្លាហាន ប្រកបដោយភាពវ័យឆ្លាត។ អ្នកតែងតែគិតពីវិធីល្អៗ ដើម្បីជួយសម្រេចឲ្យទៅដល់គោលដៅ។ បើដាក់ចិត្តដាក់កាយធ្វើរឿងអ្វីមួយហើយ មិនងាយបោះបង់ដាច់ខាត តស៊ូជម្នះរហូតជោគជ័យ។ អ្នកចូលចិត្តរៀនធ្វើអ្វីថ្មីៗ ដើម្បីបង្កើនចំណេះដឹងឲ្យបានកាន់តែច្រើន។
ចុះអ្នកវិញ តើមួយណាជាទម្រង់ក្រចករបស់អ្នក?
ចុចអានបន្ត៖ រៀនសង្កេតចិត្តមនុស្ស តាមរយៈទម្រង់បបូរមាត់