ម៉ូដ​សក់​ទាំង​៤​កំពុង​ពេញ​និយម​ខ្លាំង តែ​កុំ​ប្រញាប់​សាក ប្រយ័ត្ន​ផុង​ខ្លួន

  • 2019-01-26 05:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព្រោះ​ជាក់​ស្ដែង ម៉ូដ​សក់​កំពុង​ពេញ​និយម​ទាំង​នេះ រើស​ទម្រង់​មុខ​ខ្លាំង​ណាស់។ បើ​ឃើញ​គេ​កាត់​ស្អាត​ហើយ​ចេះ​តែ​កាត់​តាម​នោះ ប្រយ័ត្ន​ស្ដាយ​ក្រោយ​មិន​ទាន់។

ដាច់​ឆ្នាំ ដាច់​ខែ​គឺ​ជា​ពេល​វេលា​អ្នក​គ្រប់​គ្នា តែង​ធ្វើ​ខ្លួន ទិញ​សំលៀកបំពាក់​ថ្មី ប្ដូរ​ម៉ូដ​សក់ តរោម​ភ្នែក ធ្វើ​ក្រចក​ជា​ដើម។ ដោយ​នៅ​ក្នុង​នោះ​ ប្ដូរ​ម៉ូដ​សក់​គឺ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ប្លែក​បំផុត។ ខាង​ក្រោម​នេះ​គឺ​ជា​ម៉ូដ​សក់​៤​ដែល​កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង ចំពោះ​សិល្បៈករ ក៏​ដូច​ជា​លើ​បណ្ដាញ​សង្គម តែ​ចំពោះ​យើង​អ្នក​សាមញ្ញ​មិន​គួរ​ប្រថុយ​ឡើយ ត្បិត​ម៉ូដ​ទាំង​នេះ​សម​តែ​ជាមួយ​ទម្រង់​មុខ​ភាគ​តិច​ណាស់។

១. សក់​សេះ​លើ​ចិញ្ចើម

សក់​សេះ​លើ​ចិញ្ចើម​ត្រូវ​បាន​សិល្បការិនី​កូរ៉េ​ឡង់​សេ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៨ ក៏ដូច​ជា​នៅ​ដើម​ឆ្នាំ​នេះ។ យ៉ាងណាក្ដី ម៉ូដសក់​ដ៏​កាលីប​នេះ​មិន​មែន​សម្រាប់​អ្នក​គ្រប់​គ្នា​ឡើយ ត្បិត​មាន​តែ​អ្នក​មាន​ទម្រង់​មុខ​ពង​ក្រពើ ឬ​វី​ប៉ុណ្ណោះ​ទើប​សម​នឹង​ម៉ូដ​នេះ អ្នក​មុខ​ជ្រុង ឬ​មូល​បើ​កាត់​មុខ​នេះ នឹង​ត្រូវ​គេ​ចំអក​មិន​ខាន។

២. សក់​រួញ​សរសៃ​មី​កូរ៉េ

ម៉ូដ​សក់​រួញ​សរសៃ​តូច​ដូច​មី ឬ​ម៉ូដ​សក់ ahjuma (អ៊ុំស្រី) ជួយ​ឲ្យ​អ្នក​មាន​មុខ​ធំ លាក់​បាំង​បាន​មុខធំ​នេះ​យ៉ាង​ងាយ។ យ៉ាងណាក៏ដោយ ម៉ូដ​សក់​នេះ​ស៊ី​នឹង​អ្នក​ធ្វើ​ខ្លួន​ខ្លាំង ព្រោះ​បើ​អ៊ុត​សក់​ម៉ូដ​នេះ​ហើយ តែបើ​មិន​ធ្វើ​ខ្លួន ម្ចាស់​សក់​នឹង​មើល​ទៅ​ចាស់​ជា​ខ្លាំង។

៣. ម៉ូដ Pixie

ម៉ូដ Pixie គឺ​ពេញ​និយម​ខ្លាំង​នៅ​អឺរ៉ុប កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន តែ​ក្រោយ​ពេល តួ​រឿង “She Was Prettty” កាត់​ម៉ូដ​នេះ​នៅ​ក្នុង​រឿង វា​ក៏​ពេញ​និយម​ខ្លាំង​នៅ​អាស៊ី។ ដូច​គ្នា​នឹង​ម៉ូដ​២​ខាង​លើ​ដែរ ​ម៉ូដ​នេះ​រើស​ទម្រង់​មុខ​ខ្លាំង​បំផុត។ ប្រសិន​បើ​មុខ​អ្នក​មាន​ទម្រង់​ខ្វះខាត​ត្រង់​ណា​តែ​បន្តិច គឺ​ម៉ូដ​នេះ​មិន​អាច​ជួយ​លាក់​បាំង​អ្វី​បាន​ទាំង​អស់។

៤. សក់​ពណ៌​ទឹក​ប្រាក់

ចុង​បញ្ចប់​នេះ​មិន​មែន​ជា​ម៉ូដ​សក់​ទេ គឺ​ពណ៌​សក់។ ខណៈ​ពណ៌សក់​ខ្លះ លាប​ទៅ​លើក​មុខ​នោះ សក់​ពណ៌​ទឹក​ប្រាក់​នេះ មិន​មែន​រើស​ទម្រង់​មុខ​ទេ គឺ​រើស​សម្បុរ​ស្បែក​វិញ​ម្ដង។ អ្នក​សម្បុរ​ស្រអែម ឬ​ស្រអាប់​មិន​ភ្លឺ បើ​ដាក់​ពណ៌​នេះ​ភ្លាម​គឺ​លិច​ទៅ​តែម្ដង។ ពណ៌​សក់​នេះ​ស៊ី​នឹង​អ្នក​ដែល​មាន​សម្បុរ​ភ្លឺ ហើយ​សក់​មាំ មិន​ខូច ព្រោះ​បើ​សក់​ខូច​លាប​ពណ៌​នេះ គឺ​មើល​ទៅ​មិន​ខុស​ពី​អំបោស​ឡើយ៕

ចុចអាន៖មក​ដឹង​ពី​របៀប​ជ្រើស​រើស​ខ្សែ​ក្រវាត់​ឲ្យ​ពាក់​ទៅ​ឃើញ​ចង្កេះ​តូច​ច្រឡឹង​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម