ល្មម​​​​​​​ផ្អាក​​ញ៉ាំ​​​របស់​​​ទាំង​​នេះ​ទៅ​​ បើ​​​​​មិន​​​ចង់​​​​​​បំផ្លាញ​​​សុខភាព​​​​ដោយ​​​ស្នា​ដៃ​​ខ្លួនឯង

  • 2019-01-23 08:20:45
  • ចំនួនមតិ 5 | ចំនួនចែករំលែក 70

​​ពេល​​​បាន​​ញ៉ាំ​​​របស់​​​​​ដែល​​​ខ្លួន​ចូល​ចិត្ត​​ ​​តែង​​មាន​​​អារម្មណ៍​​​​​រំភើប​​​សប្បាយ​​​រីករាយ​​​​​គ្មាន​​​អ្វី​​​ប្រៀប​​បាន​ ប៉ុន្តែ​​មិន​​បាន​​​ចាប់​​​អារម្មណ៍​​ថា​​​​​​​​​​​អាហារ​​​ទាំង​​នោះ​​​ ​អាច​​ប៉ះពាល់​​​​​​​​ធ្ងន់ធ្ងរ​​​ចំពោះ​​សុខភាព​​​ដល់​​កម្រិត​ណា​ទេ​​។ ​​​​​​​​ខាង​​ក្រោម​​នេះ​​​​សុទ្ធ​តែ​ជា​​​បណ្តុំ​​អាហារ​​គ្រោះ​​​​​ថ្នាក់​​​ ប្រសិន​​បើ​អ្នក​​ញ៉ាំ​​​វា​​​​​រាល់​​​​​ថ្ងៃ ឬ​​​​​ចូ​ល​​​ចិត្ត​ញ៉ាំ​​​ញឹក​​ញាប់​​​។

​​១. ទឹកសូដា ឬ​​​ភេសជ្ជៈ​​ប៉ូវ​​​​កម្លាំង​​

​​ភេសជ្ជៈ​​​​​​​ប្រភេទ​​​​នេះ តែង​​ផ្ទុក​​នូវ​ជាតិ​ស្ករ​​ខ្ពស់​ ដែល​បណ្តាល​​ឲ្យ​​ឡើង​ទម្ងន់ ​​​គាំង​​បេះដូង កើត​មហារីក ​​​​​ទឹក​​នោម​ផ្អែម​​ជា​​ដើម។

​​២. បឺរ​​

ភាគ​​​ច្រើន​​​​ នៅ​តាម​​ផ្ទះ​​តែង​​​ទិញ​​​បឺរ​​​​យក​មក​ទុក​​ប្រើ ប៉ុន្តែ​​​បើ​​​​​ញ៉ាំ​​វា​​​លើស​​​កម្រិត​​ ​​​អ្នក​អាច​​​ប្រឈម​​ខ្ពស់​​​នឹង​​​​​​​ជំងឺ​បេះដូង និង​​មហារីក​​។ ជាពិសេស បឺរ​​មាន​​​​កាឡូរី​​​ខ្ពស់​​ ​​​​​​​​​​ដែល​​អាច​​បម្លែង​​ទៅ​ជា​​ជាតិ​​ស្ករ ហើយ​​ងាយ​​នឹង​​កើត​​​ទឹក​​នោម​ផ្អែម។

​​៣. ​​​​​​ផលិតផល​​​វេច​ខ្ចប់​​ពី​​​សាច់​​​សត្វ​​

​​​​រួម​មាន​​​​​​​ដូច​ជា​​ ​​Hot Dog ​​​​​​​ដែល​​ជា​​​​ផលិតផល​​​​ច្នៃ​​​ពី​​​សាច់​​​សត្វ បញ្ចូល​ជា​​មួយ​​នឹង​គីមី​​​​​សរីរាង្គ​ផ្សេងៗ​​​បន្ថែម ដើម្បី​​​​​​​​​​​​ទុក​​បាន​​​យូរ។ ​​​​​​​​​ការ​​​​​​វេច​​​​ខ្ចប់​​​ដោយ​​ប្រើ​​​គ្រឿង​​ផ្សំ​​មិន​មែន​​​ជា​​​របស់​ធម្មជាតិ អាច​​​​នាំ​​​ឲ្យ​​កើត​​ជំងឺ​​បេះដូង​និង​​មហារីក​បាន។

​​​​​​​​​៤. អាហារ​​​ប្រអប់​​ពេល​ព្រឹក​​

អាហារ​​​ប្រអប់​​សម្រាប់​​ញ៉ាំ​​​​ពេល​ព្រឹក​​ភាគ​​ច្រើន មាន​​​​ជាតិ​​ស្ករ​​ខ្ពស់​​ ដែល​អាច​ធ្វើ​ឲ្យ​​កើត​​​​​ជំងឺ​​ធាត់​​និង​ជំងឺ​​បេះ​ដូង។ វា​ក៏​​​ត្រូវ​បាន​​វេច​​ខ្ចប់​​​ ជាមួយ​នឹង​​​​​​គ្រឿង​​ផ្សំ​មិន​ធម្មជាតិ ដែល​​​​​​អាច​ឲ្យ​អ្នក​​ប្រឈម​មុខ​នឹង​​​មហារីក។

​​៥. ​​​​ដំឡូង​​កញ្ចប់​​

​​វា​ជា​​​ចំណី​​​​​ញ៉ាំ​​លេង ប៉ុន្តែ​​​​​​​​​​​​វា​មាន​​ជាតិ​​​ខ្លាញ់​​ខ្ពស់​​​ អំំបិល​​ និង​កាឡូរី អាច​​ធ្វើ​​ឲ្យ​​​​​​ឡើង​​គីឡូ​​លឿន និង​​កើត​​ជំងឺ​ផ្សេងៗ​​ទៀត។

​​៦. ​​​​​​​​​​​​​ដំឡូង​​​​​​បំពង​​

​​​​​​​​​​​​​ដំបូង​​​បំពង​ ត្រូវ​​​ការ​​ប្រើប្រាស់​​​​​ប្រេង​ឬ​​ខ្លាញ់​​ច្រើន​​ដើម្បី​​ចម្អិន​​​​ ដែល​​អាច​​បណ្តាល​ឲ្យ​​​អ្នក​លើស​​​សម្ពាធ​​ឈាម​​ និង​​​យក​​​ជំងឺ​​​ដទៃ​ទៀត​​​ចូល​មក​ក្នុង​​ខ្លួន។

​​៧. ឈីស​​

​​​​​​​​​​​​​​​​​​​​ឈីស​​អាច​ធ្វើ​​​ឲ្យ​ធាត់​​​​យ៉ាង​​លឿន​​​​​បំផុត​​​​​​​ ​​​​​​​​​ថែម​ទាំង​អាច​​​​​​​​​​​ធ្វើ​​ឲ្យ​​​​​​​​​​​​​លើស​​ឈាម​​ ​​ប៉ះ​ពាល់​​​ដល់​​​សុខភាព​​បេះដូង​​​ជាដើម។

​​៨. ​​​​ការ៉េម​​

​​​​​​​​​​​​​​​​​​​​​ការ៉េម​​​​​​​​​​មាន​​ជាតិ​​កូលេស្តេរ៉ុល​​​ខ្ពស់ ​​បើ​​​​ញ៉ាំ​​​​​​​​​​​​​​​​​​​ហួស​​​​បរិមាណ​​​​​​​ អ្នក​​​ងាយ​​​​​​​នឹង​​​​​​​​​​​​កើត​​ទឹក​នោម​​ផ្អែម​​​ និង​​លើស​​គីឡូ។

​​៩. អា​ហារ​​​បំពង​​គ្រប់​​​​ប្រភេទ​​

​​​​​​​អាហារ​​​បំពង​​​​​​​គ្រប់​ប្រភេទ​ត្រូវ​ការ​​ប្រើ​ប្រាស់​​​​​​ប្រេង​​​ច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​បង្ក​​​ផល​​​ប៉ះពាល់​​យ៉ាង​​​ខ្លាំង​​​​​​ល​​​ដល់​​​សុខភាព។

​​១០. ​​​​​​​​ទឹក​​ផ្លែ​​​ឈើ​​​​កំប៉ុង​​

​​​​​ក្រៅ​ពី​​​អាហារ​​ដែល​​បាន​​រៀបរាប់​​​ខាង​​​លើ ទឹក​​​ផ្លែ​ឈើ​​​កំប៉ុង​ក៏​​​មិន​​ល្អ​​​សម្រាប់​រាង​​កាយ​ដែរ ព្រោះ​​វា​​មាន​ជាតិ​​​ស្ករ​​​ខ្ពស់ ដែល​​​​​អាច​​​​បំផ្លាញ​​សុខភាព​​របស់​​​អ្នក​​​ដូច​គ្នា៕​​​​​​​

ចុចអានបន្ត៖ ល្បិច​ទាំង ៦ អាច​សម្រក​ទម្ងន់​បាន​យ៉ាង​រហ័ស ស្ត្រី​ធាត់​ៗ​គួរតែ​សាក

អត្ថបទ៖ ដេត ឈុនអ៉ី