ទម្លាប់​អាក្រក់​៩​យ៉ាង​គួរ​តែ​បោះ​ចោល​ បើ​ចង់​រក្សា​ចាន​ឆ្នាំង​ឲ្យ​នៅ​ល្អ​បាន​យូរ​

  • 2019-01-16 06:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

របស់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​បាយ​ ដូច​ជា​ ចាន​ ឆ្នាំង​​ ជ្រញ់​ និង​របស់​របរ​ផ្សេង​ទៀត​ត្រូវ​ការ​ក្បួន​​ថែ​រក្សា​ត្រឹម​ត្រូវ​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង។​ បើ​អ្នក​មិន​ចង់​ចំ​ណាយ​លុយ​ច្រើន​ទៅ​លើ​របស់​ប្រើ​ប្រាស់​ទាំង​នោះ​ គួរ​មក​ដឹង​ពី​គន្លឹះ​សំខាន់​ៗ​ដូច​ខាង​ក្រោម​​ ហើយ​នេះ​ជា​កំហុស​ទាំង​៩យ៉ាង​ដែល​អ្នក​ធ្វើ​រៀង​រាល់​ថ្ងៃ​៖

១.​ ប្រើប្រាស់​សីតុណ្ហភាព​មិន​ស៊ី​គ្នា

អ្នក​ប្រហែល​គិត​ថា​គម្រប​ឆ្នាំង​កញ្ចក់​នេះ​បែក​ដោយ​សារ​តែ​ហេតុ​ផល​ជា​ច្រើន​ផ្សេងៗ​គ្នា​ ប៉ុន្តែ​មាន​រឿង​មួយ​ដែល​មនុស្ស​ជា​ច្រើន​​តែង​តែ​ធ្វើ​ ហើយ​បណ្ដាល​ឲ្យ​វា​បែក​គឺ​មក​ពី​អ្នក​លាង​គម្រប​ឆ្នាំង​ជា​មួយ​ទឹក​ត្រជាក់​ ហើយ​យក​ទៅ​គ្រប​លើ​ឆ្នាំង​ឬ​ខ្ទះ​ដែល​ក្ដៅ​។

​ធម្មតា​ឆ្នាំង​និង​ខ្ទះ​ (និង​គម្រប) ​នឹង​មាន​ប្រតិកម្ម​​​ ពេល​សីតុណ្ហភាព​របស់​វា​​ផ្ទុយ​គ្នា​។​ ទាំង​នេះ​ជា​ទម្លាប់​ដែល​តែង​តែ​ធ្វើ​ឲ្យ​ឆ្នាំង​ ខ្ទះ​ និង​គម្រប​របស់​វា​បែក​៖

-ចាក់​ទឹក​ត្រជាក់​ចូល​ក្នុង​ខ្ទះ​ក្ដៅ

​ -ចម្អិន​អាហារ​ដែល​យក​ចេញ​ពី​ទូរ​ទឹកកក​ភ្លាម​ៗ

​ -លាង​ចាន​ជា​មួយ​មួយ​ទឹក​ត្រជាក់

២​.ប្រើ​ភ្លើង​ខ្លាំង​ជ្រុល

​ការ​ចម្អិន​ដោយ​ប្រើ​កម្ដៅ​ជ្រុល​ពេក ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សម្ភារៈ​ដូច​ជា​៖

-ឆ្នាំង​ប្រភេទ​ដែក​អ៊ីណុក​នឹង​មាន​ស្នាម​ដូចឥន្ទធនូ​ ប៉ុន្តែ​នៅ​ប្រើ​ការ​បាន ​

-ផ្ទៃ​ឆ្នាំង​ដែល​មាន​ប្រើ​សារធាតុ​មិន​ធ្វើ​ឲ្យ​ជាប់​មិន​អាច​ប្រើ​ប្រាស់​បាន​ទៀត​ទេ​ បន្ទាប់​ពី​មាន​បំណែក​តូច​ៗ​របក​ចេញ​មក

៣.ប្រើ​​របស់របរ​ខុស

​​​ការ​ចេះ​កែ​ច្នៃ​នៅ​ក្នុង​ផ្ទះ​បាយ​ជា​រឿង​ដែល​ល្អ​មួយ​ តែ​មិន​មែន​សុទ្ធ​តែ​ត្រូវ​គ្រប់​យ៉ាង​នោះ​ទេ​។​ មាន​ច្បាប់​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​ធ្វើ​ខុស​៖

-កូន​កាំ​បិត​មិន​អាច​យក​មក​ធ្វើ​ជា​របស់​គាស់​គម្រប​កំប៉ុង​ទេ

​ -ប្រអប់​ជ័រ​ប្រើ​សម្រាប់​ទុក​ម្ហូប​ដែល​បាន​ចម្អិន​ហើយ​ក្នុង​មីក្រូ​វ៉េវ​តែ​ប៉ុណ្ណោះ

-ជ្រញ់​មិន​គួរ​ប្រើ​ធ្វើ​ជា​គម្រប​​ដូច​រូប​ខាង​លើ​នេះ​ទេ

៤.ជ្រញ់​ថ្ម

​​​​ជ្រញ់​ដែល​ធ្វើ​ពី​ថ្ម​គឺ​មាំ​ល្អ​ហើយ​ ប៉ុន្តែ​មិន​វា​មិន​ល្អ​ចំពោះ​កាំបិត​ទេ​។​ មិន​ចាំ​បាច់​ប្ដូរ​ជ្រញ់​ទេ​ ប៉ុន្តែ​ត្រូវ​ប្ដូរ​កាំ​បិត​ឲ្យ​បាន​ញឹក​បន្តិច​។ ​

៥.​ទុក​និង​សម្ងួត​ចាន​ឆ្នាំង​ច្រើន​គរ​លើ​គ្នា

សម្ងួត​ចាន​ដូច​ក្នុង​រូប​ខាង​លើ​នេះ​មិន​មែន​ជា​គំនិត​ល្អ​ទេ​។ ជ្រញ់​ឈើ​នឹង​មិន​​ស្ងួត​ល្អ​ទេ​ បើ​ដាក់​វា​នៅ​ជា​មួយ​របស់​សើម​ផ្សេង​ទៀត​ ហើយ​នៅ​ពេល​ដែល​យើង​ព្យាយាម​ដាក់​ចាន​គរ​លើ​គ្នា​ នោះ​វា​ងាយ​ស្រួល​ធ្លាក់​បែក​ណាស់​។

៦.​​ក្លិន​មិន​ល្អ

-ផ្ទះ​បាយ​នឹង​ធុំ​ក្លិន​ស្អុយ​ បើ​គ្មាន​ខ្យល់​ចេញ​ចូល​ល្អ​ ដូច​នេះ​ត្រូវ​ទុក​របស់​របរ​នៅ​កន្លែង​មាន​ខ្យល់​ចេញ​ចូល​ ជា​ពិសេស​ចាន​សេរ៉ាមិច​ ព្រោះ​វា​ងាយ​ស្រូប​យក​ក្លិន​ណាស់​ ហើយ​កុំ​ទុក​របស់​របរ​ឲ្យ​ស្ងួត​នៅ​លើ​កន្សែង ​

-ត្រូវ​ឧស្សាហ៍​​ប្ដូរ​អេប៉ុង​និង​ក្រណាត់​ជូត

​ -កុំ​ទុក​ម្ហូប​សល់​ចោល​ក្នុង​ចាន​យូរ​ពេក

៧.លាង​របស់​របរ​​ធ្វើ​ពី​ដែក​មិន​បាន​ត្រឹម​ត្រូវ

ខ្ទះ​ដែក​មិន​ធន់​នឹង​ទឹក​នោះ​ទេ​ អ៊ីចឹង​ហើយ​ត្រាំ​ទឹក​វា​យូរ​ពេក និង​មិន​ត្រូវ​ដុស​វា​ខ្លាំង​ៗ​ទេ​ ព្រោះ​វា​អាច​ច្រែះ ហើយ​ខូច​ស្រទាប់​ការពារ​ខាងក្នុង​។

៨.ត្រាំ​​ជ្រញ់​ចោល​ក្នុង​ទឹក

ពេល​យើង​ត្រាំ​ជ្រញ់​ឈើ​ចោល​ក្នុង​ទឹក​យូរ​ពេក ​វា​នឹង​មាន​ស្នាម​ប្រេះ​បែក​នៅ​គែម​ៗ​។

៩.អាស៊ីដ

ទឹក​ + ទឹក​ខ្មេះ​ =ដំណោះ​ស្រាយ​​បំបាត់​ស្នឹម​ដ៏​ល្អ។ តែ​តាម​ពិត​វា​មាន​ផល​ប៉ះ​ពាល់​ណាស់​ ព្រោះ​វា​អាច​បំផ្លាញ​សារធាតុ​រលោង ​​បើ​​​យើង​ទុក​​វា​​យូរ​ពេក​៕

ប្រភព៖ Brightside ប្រែសម្រួល៖ លីកា

អត្ថបទពេញនិយម