វិធី​​​សាស្រ្ត​​​​​​​​​​​​​​​​​ជួយ​​បន្តឹង​​ស្បែក​​​​​មិន​​​​​​ឲ្យ​​​​យារ​​​ធ្លាក់ ក្រោយ​​​ស្រក​​ទម្ងន់​

  • 2019-01-14 03:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​ចង់​​​​ស្រក​គីឡូ​​​លឿន​​ ពេល​ឃើញ​​លទ្ធផល​​​​ដូច​បំណង​​​ហើយ នៅ​មាន​​រឿង​​មួយ​​ទៀត​​ដែល​អ្នក​​​​បារម្ភ​​ជាង​គេ​​នោះ​គឺ​​ ស្បែក​​​យារ​​ធ្លាក់​​​មិន​តឹង​​​ណែន​​​ដូច​​​មុន។ នេះ​​​​ដោយ​​​សារ​​តែ​​​​អ្នក​​​​​ ​​​​​​​​​​មិន​​​បាន​​ប្រើ​​ប្រាស់​​​​​វិធី​​សាស្រ្ត​​​​​ត្រឹម​​​ត្រូវ​​ក្នុង​ការ​​​​​​​បញ្ចុះ​​​​​ទម្ងន់​។ ​​​​​ទោះ​​​យ៉ាង​ណា ​គ្មាន​​​អ្វី​​ត្រូវ​​​ព្រួយ​​​​​ច្រើន​​​​ឡើយ​ ព្រោះ​​​​​​​ខាង​​ក្រោម​នេះ ជា​​​​​​​​វិធី​​សាស្រ្ត​​​​​​​​​​ងាយៗ ដើម្បី​​​​​ជួយ​​ឲ្យ​​​​ស្បែក​​​​​​​​​​ស្រស់​​ស្អាត​​​ តឹង​ណែន​​​​​ដូ​ច​សភាព​​ដើម​​​វិញ។

១. ផឹក​ទឹក​​ក្រូច​​​ឆ្មា

​​​ផឹក​ទឹក​​ក្រូច​​ឆ្មា យ៉ាង​​​ហោច​ណាស់​ឲ្យ​​បាន​​​​៥​​កែវ​​​​​​​​​​​ក្នុង​​​​​មួយ​​ថ្ងៃ​​​ ដើម្បី​​​​​ការពារ​​​ស្បែក​មិន​ឲ្យ​​បាត់​​បង់​​​សំណើម។ ​​បន្ថែម​​​វីតាមីន​ C ចូល​​ទៅ​ក្នុង​ទឹក​​​ក្រូច​​ឆ្មា ​​​នោះ​​​​​ស្បែក​​​​របស់​អ្នក​​កាន់​តែ​​ស្រស់​​​​ថ្លា​​ភ្លឺ​​​​​ពី​​​​​ខាង​​ក្នុង​​។​​​​​​​​

២. គ្រប់​គ្រង​​​របប​អាហារ

ត្រូវ​ញ៉ាំ​​ឲ្យ​​ឆ្អែត​​ល្មម​ ជៀសវាង​​អាហារ​​​​​បំពង ផ្អែម និង​​ប្រៃ​​​ពេក។ គួរ​​ញ៉ាំ​​​​បាយ​​​អង្ករ​សម្រូប ​​បន្លែ​​​​​ ផ្លែ​ឈើ​​ឲ្យ​​បាន​​​ច្រើន។ ​​​​ដាច់​​ខាត​​​​កុំ​ញ៉ាំ​​អាហារ​​​​​​​ដែល​​មាន​ផ្ទុក​ជាតិ​​​ខ្លាញ់​​ខ្ពស់​ ​​​​បើ​​អ្នក​​​មិន​​ចង់​​​​​​​ស្បែក​​កាន់​តែ​​​យារ​​ធ្លាក់។

៣. ផ្តល់​​​សំណើម​​​​ដល់​​ស្បែក

​​​ស្បែក​​​ត្រូវ​​ការ​​​​​សំណើម​​​​ខ្លាំង​បំផុត ដូច្នេះ​​​គួរ​​ប្រើ​ឡេ​​​​​​​​ដែល​​ជួយ​ធ្វើ​​ឲ្យ​​ស្បែក​មាន​​សំណើម​និង​​​ផឹក​​​ទឹក​ឲ្យ​បាន​ច្រើន ​​​​ដើម្បី​​​​​​​ឲ្យ​​ស្បែក​ទន់​​​រលោង​​មាន​​​​សុខភាព​ល្អ។

៤. ​​​ធ្វើ​លំហាត់​​ប្រាណ

​​​​គួរ​​​ជ្រើស​​រើស​​លំហាត់​​ប្រាណ​​​​​ដែល​​អាច​​​​ជួយ​​បន្តឹង​​ស្បែក​​​​ ដូច​ជា​​​ការ​​ហាត់​​ក្បាច់ Cardio​ យ៉ាង​​​ហោច​ណាស់​​ឲ្យ​បាន​​​ ពី​​​​១៥-៣០​​នាទី​​​​​ក្នុង​មួយ​​ថ្ងៃ។ ​​ក្បាច់​​​ហាត់​​​​​ប្រាណ​មួយ​​នេះ​ ​​​​ក៏​​មាន​​ប្រយោជន៍​​​​ច្រើន​ទៀត​​​សម្រាប់​​​​រាង​​​កាយ ​​ដូច​ជា​​​ជំនួយ​​​​ដល់​ការ​​បង្កើត​ខូឡាជែន​ ធ្វើ​​ឲ្យ​​ស្បែក​មាន​​​​​​សុខភាព​ល្អ​​ និង​​ប្រសើរ​ជាង​មុន។

៥. ​ស៉្ពា​ស្បែក

ការ​​​ស៉្ពា​​ស្បែក​​​​​អាច​​ជួយ​​​ឲ្យ​​ស្បែក​​​​​​​​​​​​​​ធូរ​ស្រាល​និង​​​​តឹង​​ឡើង​​​​វិញ។ គួរ​​​បន្ថែម​ជាមួយ​​​​​​​​​អំបិល ​​​​​ប្រេង​​ដូង ១-២​​ដំណក់​​​​​​​​ ដើម្បី​​​​​ធ្វើ​ឲ្យ​​ស្បែក​ទន់​​​រលាស់​។

៦. ​​​ប្រើ​​ប្រាស់​​គ្រីម​បន្តឹង​​​ស្បែក

​​​​ប្រសិន​បើ​អ្នក​​​មិន​​ចង់​ឲ្យ​​​ស្បែក​​​យារ​​​​​ស្តាក មើល​​​​ទៅ​​ចាស់​ជាង​​​​វ័យ​​ ​​​​​​គួរ​ប្រើប្រាស់​​​គ្រីម​​​​​​​​​​ដែល​​មាន​គុណ​ភាព​​ខ្ពស់​​​ ​​​មាន​​​​​​​​​វីតាមីន​A C និង​​​ E ទើប​អាច​​​ជួយ​​បន្តឹង​​​ស្បែក​​​​យ៉ាង​​​មាន​​ប្រសិទ្ធភាព៕ ​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖ ទម្លាប់​៤យ៉ាង ​គួរ​អនុវត្ត​ដើម្បី​​បាន​​​​សុខភាព​ល្អ ​និង​រាង​ស្អាត​តាម​ប្រាថ្នា

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម