សង្កេត​មើល​ខ្លួន​ឯង​មើល៍ បើ​មាន​១៣​ចំណុច​នេះ អ្នក​អាច​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ហើយ

  • 2019-01-13 03:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បាក់​ទឹក​ចិត្ត​គឺ​ជា​ប្រភេទ​ជំងឹ​ខាង​អារម្មណ៍ កំពុង​តែ​រាត​ត្បាត​ខ្លាំង​នៅ​ក្នុង​សង្គម។ អាការៈ​ស្រាល បាក់​ទឹក​ចិត្ត​អាច​ប៉ះពាល់​ដល់​អ្នក​ជំងឹ និង​គ្រួសារ បើ​អាការៈ​ធ្ងន់​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ និង​បង្កបញ្ហា​ដល់​គ្រួសារ​របស់​អ្នក​ជំងឺ​ទៀត​ផង។

ជំងឺ​បាក់​ទឹក​ចិត្ត​គឺ​ជា​ប្រភេទ​ជំងឺ​ដែល​ពិបាក​មើល​ឃើញ និង​ព្យាបាល ជា​ពិសេស​នៅ​ពេល​ជំងឺ​នេះ​ដល់​​ដំណាក់​កាល​ធ្ងន់។ ការ​ដឹង​ពី​អាការៈ​​ជំងឺ​បាន​លឿន​ អាច​ជួយ​ឲ្យ​អ្នក​ជំងឺ ក៏​ដូច​ជា​អ្នក​ផ្ទះ​អ្នក​ជំងឺ​អាច​ព្យាបាល​លឿន មិន​ឲ្យ​ទុក​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​ដាច់។ ខាង​ក្រោម​នេះ​គឺ​ជា​អាការៈ​ដំបូង​ៗ នៃ​ជំងឺ​បាក់​ទឹក​ចិត្ត៖

១. លែង​ចង់​ចេញ​ក្រៅ ចង់​ឃុំ​ខ្លួន​ឯង​តែ​ក្នុង​បន្ទប់ អស់​អារម្មណ៍​ធ្វើ​អ្វី​ទាំង​អស់។

២. ចាប់​ផ្ដើម​ខ្លាច​ការ​ប្រាស្រ័យ​ទាក់ទង សូម្បី​តែ​ជាមួយ​គ្រួសារ​ក៏​មិន​ចង់​និយាយ។

៣. ចាប់​ផ្ដើម​ក្រេប​គ្រឿង​សុរា និង​ថ្នាំ​ជំនួយ​ការ​គេង ឬ​ថ្នាំ​ដែល​មិន​ធ្លាប់​ប្រើ​ពី​មុន​មក។

៤. មិន​មាន​អារម្មណ៍​ចូល​រួម​សកម្មភាព​អ្វី​ទាំង​អស់ ទោះ​បី​ជា​មុននោះ​ចូល​ចិត្ត​សកម្មភាព​ទាំង​នេះ​ក៏​ដោយ។

៥. គ្រប់​គ្រង​ខ្លួន​​ឯង​លែង​បាន និង​មិន​អាច​ផ្ដោត​អារម្មណ៍​បាន​យូរ។

៦. តែង​តែ​មាន​អារម្មណ៍ថា​ អ្វី​ៗ​ក៏​ហួស​ពី​ការ​ទ្រាំ​របស់​ខ្លួន។

៧. ឆាប់​ឆេវឆាវ និង​ធុញទ្រាន់​នឹង​រឿង​គ្រប់​យ៉ាង​នៅ​ជុំវិញ​ខ្លួន។

៨. មាន​អារម្មណ៍​ថា​ខ្លួន​នៅ​កណ្ដាល​សមុទ្រ​នៃ​ភាព​ឈឺចាប់​គ្មាន​កោះ​គ្មាន​ត្រើយ។

៩. មាន​គំនិត​អវិជ្ជមាន អ្នក​ជំងឺ​តែងតែ​គិត​ដល់​លទ្ធផលអាក្រក់​បំផុត ចំពោះ​គ្រប់​រឿង​រ៉ាវ។

១០. ចិត្ត​មិន​ស្ងប់​ រវើរវាយ​ខ្លាំង មាន​គំនិត​ច្រើន​ក្នុង​ក្បាល។

១១. គេង​អត់​លក់​យូរ​ថ្ងៃ ឬ​ចូល​គេង​យប់​ជ្រៅ។

១២. តែង​មាន​អារម្មណ៍​ថា​ហត់ ឈឺ​ក្បាល ញ៉ាំ​អី​មិន​ចូល។

១៣. គី​ឡូ​ចាប់​ផ្ដើម​ស្រក ឬ​ឡើង​ខ្លាំង មិន​អាច​គ្រប់គ្រង​បាន៕

ប្រភព៖ generallife  

ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម