លែង​ប្ដី​មិន​ទាន់​បាន​ប៉ុន្មាន Yang Mi ត្រូវ​គេ​ទម្លាយ​ថា​កំពុង​ទាក់ទង Li Yifeng

  • 2019-01-12 05:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi ត្រូវ​បាន​អ្នក​កាសែត​បង្ហើប​ថា បាន​មាន​ទំនាក់ទំនង​នឹង​តារា​សម្ដែង​ប្រុស​ជួរ​មុខ Li Yifeng តាំង​ពី​ពេល​មិន​ទាន់​លែងលះ​ដាច់​ស្រេច​ជាមួយ​អតីតស្វាមី​ឯណោះ។

ក្រោយ​ពេល​លែងលះ​តារា​សម្ដែង​ប្រុស​ជើង​ចាស់​ហុងកុង Harwick Lau មិន​ទាន់​បាន​ប៉ុន្មាន​ផង នៅ​ពេល​នេះ​បណ្ដាញ​ព័ត៌​មាននានា​បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Yang Mi កំពុង​មាន​ស្នេហា​ជាមួយ​តារា​ប្រុស Li Yifeng ដោយ​ភស្តុតាង​រួម​មាន​សំលៀកបំពាក់​គូ​របស់​ពួក​គេ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ថ្ងៃ​ដែល តួ​រឿង “និស្ស័យ​ស្នេហ៍​ទេវតា​បី​ជាតិ” ប្រកាស​លែងលះ ប្រុស​ស្អាត​វ័យ​ ៣១​ឆ្នាំ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា៖ “ការ​ជួប​ជុំរវាង ខាង​ត្បូង និង​ខាង​ជើង”។ គួរ​បញ្ជាក់​ផង​ដែរ​ថា Yang Mi មាន​ស្រុក​កំណើត​នៅ​ប៉េកាំង​ដែល​ស្ថិត​នៅ​ទិស​ខាង​ជើង រីឯ Yifeng មាន​ស្រុក​កំណើតនៅ Sichuan ដែល​នៅ​ទិសខាង​ត្បូង​ប្រទេស។

ប្រភព​ដដែល​ក៏​បាន​បន្ថែម​ថា ដើម្បី​កុំ​ឲ្យ​គេ​ចាប់​បាន អ្នក​ទាំង​២​រាល់​ពេល​ណាត់​ជួប​គ្នា​ម្ដង​ៗ គឺ​ចេញ​ដល់​ក្រៅ​ប្រទេស​តែ​ម្ដង។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​នោះ​គឺ អ្នក​ទាំង​២​តែង​ស្លៀក​ខោអាវ​គូ​ជា​និច្ច។ អ្នក​ទាំង​២​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​នៅ​ឆ្នាំ​២០១៥ នៅ​ពេល​ដែល Yang Mi ត្រូវ​គេ​សង្ស័យ​ថា​មាន​បញ្ហា​ជាមួយ Harwick Lau៕

ចុចអាន៖ទី​បំផុត Zhao Li Ying ប្រកាស​សម្រាល​កូន​ដំបូង​ខែ ​៣ នេះ​ ហើយមង្គលការត្រូវពន្យារ ព្រោះ

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម