ប្រវែង​​ម្រាម​​ដៃ​ឆ្វេង​​​អាច​​​បង្ហាញ​​ពី​អត្តចរិត​របស់​អ្នក

  • 2019-01-06 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្វី​​ត្បិត​តែ​​​​​​​​​​រូបរាង​កាយ​​​​របស់​​​មនុស្ស​ម្នាក់ៗ​​​ខុស​​គ្នា​ទៅ​តាម​​​​​​​​​​ហ្សែន​​ពិត​មែន ​​ប៉ុន្តែ​​​​ផ្នែក​​​​ខ្លះ​​នៃ​​​ដង​​​​ខ្លួន​​ ក៏​​​​អាច​បង្ហាញ​​​​ពី​​អត្តចរិត​​​​​របស់​អ្នក​​បាន​ដែរ។ ​តាម​​ការ​សិក្សា​មួយ​បាន​បញ្ជាក់​ថា ​​ម្រាម​​ដៃ​​នាង​មាន​ប្រវែង​​ខុសៗ​គ្នា អាស្រ័យ​លើ​​កម្រិត​​អ័រម៉ូន​testosterone តាំង​​​ពី​​អ្នក​​​នៅ​​​ក្នុង​​​ស្បូន​​មក​ម្ល៉េះ​​ ហើយ​​វា​​​ក៏​អាច​​បង្ហាញ​​ពី​​​បុគ្គលិក​​លក្ខណ:​​របស់​អ្នក​​​​ផង​ដែរ។

ឥឡូវ​នេះ​ ចូរ​ពិនិត្យ​​​​​មើល​​​​ដៃ​​​ឆ្វេង​​របស់​អ្នក ដើម្បី​​​ប្រៀបធៀប​​​​​​ប្រវែង​ដៃ​​​​នាង​និង​​​​​ដៃ​​​ចង្អុល​​​​ ថា​​តើ​វា​ដូច​​ទៅ​នឹង​​​រូបភាព​​​មួយ​ណា ក្នុង​​ចំណោម​​​​​​រូបភាព​​​៣​​ខាង​​ក្រោម​​នេះ។​

​ម្រាម​ដៃ​​​​ចង្អុល​​​​​​​​​ខ្លី​ជាង​​​​ម្រាម​​ដៃ​នាង

​​មនុស្ស​​ដែល​មាន​​​​ម្រាម​ដៃ​នាង​​វែង​​ជាង​​​​​ដៃ​​ចង្អុល​ គឺ​​មាន​​ភាព​​​ទាក់​ទាញ​​​ មាន​​​មន្ត​ស្នេហ៍​​​និង​គួរ​​ឲ្យ​​ស្រលាញ់​ខ្លាំង​ណាស់។ ពួក​គេ​​​​​​ពូកែ​​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​​អ្នក​​ដទៃ។ ធ្វើ​​អ្វី​​មួយ​​មិន​​ខ្លាច​​​ប្រឈម​នឹង​​ហានិភ័យ ហើយ​​តែង​ទទួល​បាន​ជោគជ័យ​​ដូច​​ចិត្ត​មែន។ បើ​​​​​មិន​​ជោគជ័យ​​​ដូច​​​ផែន​ការ ក៏​​​ពួក​គេ​​មិន​​​​បាក់​​​ទឹក​​ចិត្ត​​​​អស់​​​សង្ឃឹម ព្រោះ​​គេ​​​​វ័យ​​ឆ្លាត​អាច​​រក​​​ផ្លូវ​​​​ថ្មី​​ល្អ​ជាង​មុន។ ភាគ​​ច្រើន​គេ​អាច​​សម្រេច​​​ក្តី​​​ប្រាថ្នា​​និង​មាន​​មហិច្ឆតា​ខ្ពស់​ជានិច្ច។

​​​​​​​ម្រាម​ដៃ​​​​ចង្អុល​​​​​​​​​​វែង​ជាង​​​​ម្រាម​​ដៃ​នាង ​​​​​​​​​

​មនុស្ស​​ដែល​មាន​​​​ម្រាម​ដៃ​នាង​​​​ខ្លី​​​ជាង​​​​​ដៃ​​ចង្អុល គឺ​​​តែង​តែ​​​​​មាន​​ទំនុក​​ចិត្ត​​ខ្ពស់​​​លើ​​​ខ្លួន​ឯង​​​និង​​អាច​​​បំពេញ​​​តម្រូវ​ការ​​​ផ្ទាល់​​ខ្លួន។ គេ​​ជា​មនុស្ស​​​​​ពោរពេញ​​​​ដោយ​ភាព​​​ដឹក​នាំ មាន​​​ទំនួល​​ខុសត្រូវ។ ពេល​​​ខ្លះ​​ចិត្ត​​​​​​​​​ត្រជាក់ ពេល​​​ខ្លះ​​​​​​​​​​​ឆេវឆាវ​​​បន្តិច។ គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​ពួក​គេ​​​បាក់​​មុខ​​មាត់​​បាន​ឡើយ។ ​​​​​​​​​ជា​ពិសេស​​​ ចូល​ចិត្ត​​​​វិភាគ​​វែក​​​​ញែក និង​​ពិចារណា​​​​​​ម៉ត់ចត់​​​​​​​​​បំផុត មុន​​​សម្រេច​​​​​ចិត្ត​​​ធ្វើ​​រឿង​​អ្វី​​មួយ ព្រោះ​​​​​កិច្ច​​ការ​​អ្វី​​​​​​ក៏​​ដោយ ​ពួក​គេ​​មិន​ចូល​​ចិត្ត​ធ្វើ​ទាំង​​​ប្រថុយ​​​ប្រថាន​​មាន​ទិស​​ដៅ។

ម្រាម​ដៃ​​​​ចង្អុល​​​​​​​​​​​និង​​​​​ម្រាម​​ដៃ​នាង​​​​​មាន​ប្រវែង​​​​​ស្មើ​​​គ្នា

ម្រាម​​​ដៃ​​ទាំង​​ពីរ​​មាន​​ប្រវែង​​​​ស្មើ​គ្នា​បែប​នេះ មាន​​ន័យ​ថា​​គេ​ជា​មនុស្ស​​​​ចូល​​​ចិត្ត​​​​​ខ្វាយ​​​ខ្វល់​​​យក​​​​ចិត្ត​​ទុក​​ដាក់​​ចំពោះ​​​​មនុស្ស​​គ្រប់​គ្នា មាន​​​ហេតុ​​ផល ​​និង​មាន​​ចិត្ត​​ស្ងប់។ ពួក​គេ​​​​​មាន​អត្តចរិត​​សុភាព​​រាបសា ​មិន​​​ចូលចិត្ត​​បង្ក​​​ជម្លោះ​ ហើយ​​​ក៏​មិន​​​​ចង់​​បង្កើត​​បញ្ហា​ជាមួយ​នរណា​​ទាំង​អស់។ គេ​​ជា​​​មិត្ត​​​​ភ័ក្តិ​ល្អ​​និង​​​​​ចេះ​​ជួយ​​យក​អសារ​អ្នក​​​ដទៃ។ មិន​ថា​​​​នៅ​​​​កន្លែង​​ធ្វើ​​ការ នៅ​​ជាមួយ​​​មនុស្ស​​ដែល​​ខ្លួន​ស្រលាញ់​ ​គ្រប់​​គ្នា​​​​តែង​​​​ចង់​​នៅ​ក្បែរ​​​​ ព្រោះ​​គេ​​ជា​មនុស្ស​​​​​​​ស្មោះ​​​​​​ត្រង់ និង​​មាន​​​គំនិត​​​វិជ្ជមាន​​​​​៕

ចុះ​​​អ្នក​ទាំង​អស់​​គ្នា​​វិញ តើ​មួយ​​ណា​ជា​​ប្រវែង​​ម្រាម​​ដៃ​​​​របស់​អ្នក​?

ចុចអានបន្ត៖ រូបភាព​​​​​​​​​បក​អាក្រាត​​ការពិត​​​ជាក់​ស្តែង​​​​​​ក្នុង​​​សង្គម​​​សព្វ​​​ថ្ងៃ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម