រូបភាព​​​​​​​​​បក​អាក្រាត​​ការពិត​​​ជាក់​ស្តែង​​​​​​ក្នុង​​​សង្គម​​​សព្វ​​​ថ្ងៃ

  • 2019-01-06 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

​​​​​​​​​​ការ​​ប្រើ​ជីវិត​​រស់​​​​នៅ​ក្នុង​​សង្គម​​សព្វ​ថ្ងៃ​​នេះ គឺ​តាម​​មិន​​​​​​ចង់​​ទាន់​​​សម័យ​កាល​​នោះ​ទេ ​​​​ដូច្នោះ​​​​ហើយ​​​ទើប​​បាន​ជា​​​​​​​​មនុស្ស​​​​ ងាយ​​រង​​នូវ​​​​​​សម្ពាធ​​​​​​​ផ្លូវ​​​​ចិត្ត ប៉ះ​​ពាល់​​​​​ដល់​​អារម្មណ៍ ធ្វើ​​​អ្វី​​មួយ​​​ដោយ​​​ខ្វះ​ការ​​ពិចារណា...។ ក្រៅ​ពី​នេះ​​​​​ដែរ ជីវិត​​​​​​នៅ​​​សម័យ​​ទំនើប​​ ​​​បើ​​​មើល​​​ពី​​សំបក​​​ខាង​​​​​ក្រៅ​​ហាក់​​​​ដូច​ជា​​​ ស្រស់​​​​​បំព្រង​ ហ៊ឺហា មិន​​គួរ​​ឲ្យ​ជឿ ប៉ុន្តែ​​​នរណា​​​ទៅ​​​ដឹង​​ថា ការ​ពិត​​ជាក់​ស្តែង​​ តើ​មាន​រឿង​​រ៉ាវ​អ្វី​​ខ្លះ​​ដែល​​​បាន​​​កើត​ឡើង​​នៅ​​ពី​​ក្រោយ? ​​ខាង​​​​​​ក្រោម​​​​នេះ គឺ​ជា​​បណ្តុំ​​​​រូបភាព ​​ដែល​​​បាន​​​​​​​​​​​​​​បង្កើត​​ឡើង ​ដោយ​ផ្អែក​​​លើ​​​​ជីវិត​ពិត​​​​នា​ពេល​​​​​បច្ចុប្បន្ន រួម​ទាំង​​​អត្ថន័យ​​​​ខុសៗ​​គ្នា​​​​ទៅ​​​តាម​រូប​ភាព​​និមួយៗ​។

​​​​​មនុស្ស​​ម្នាក់​ៗ​​​ព្យាយាម​​​​បំពេញ​​​ចំណុច​​​ខ្វះ​​ខាត​​​​​ ដើម្បី​​​​​​ស្វែង​​​រក​​​ថា​​ខ្លួន​​ឯង​​ជា​​នរណា​​​ពិត​​​ប្រាកដ

ជីវិត​មួយ​នេះ​​នឹង​​​​​បាន​ប្រសើរ​​ឡើង​ ប្រសិន​​​បើ​​​​​​​​យើង​​​ចេះ​​​ជួយ​និង​​សាមគ្គី​គ្នា។ គ្មាន​​នរណា​ម្នាក់​ល្អ​​​ឥត​​ខ្ចោះ​ឡើយ ​ប៉ុន្តែ​​​​​​​​បើ​យើង​រួប​រួម​គ្នា ភាព​​​​​​​​​ឥត​​​ខ្ចោះ​​នឹង​អាច​​កើត​​ឡើង។

អាវុធ​​​​សម្ងាត់​​ដ៏​​​គ្រោះ​​​ថ្នាក់ ពេល​​​​​​​​​​​ខ្លះ​​​គឺ​ជា​​​​ភ្នែក​​មនុស្ស​ដែល​​​នៅ​​​ជុំវិញ​​ខ្លួន​យើង។

​​​​ម្ហូប​អាហារ​​​សព្វ​​​ថ្ងៃ​នេះ មិន​មែន​​​សម្រាប់​តែ​ញ៉ាំ​​​មួយ​មុខ​ទេ តែ​​​ជា​ការ​បង្អួត​គ្នា​ក្នុង​​​​​បណ្តាញ​​សង្គម។​

​​​​​បើ​​​​​ធ្វើ​​ល្អ​​​​សូម​ធ្វើ​​​​ចេញ​ពី​​ចិត្ត​​ពិត កុំ​ធ្វើ​​​ដើម្បី​តែ​​​​ឲ្យ​​​ល្អ​​​មើល។

​មិន​ត្រូវ​​ប្រញាប់​​​​ចុះ​​​ចាញ់​​​​​ពេក​ទេ ជួន​កាល​​​កំណប់​​​កំពុង​តែ​​នៅ​​​កៀកៗ​​អ្នក​​ហើយ​ គ្រាន់​តែ​​​​ត្រូវ​​​ខំ​ប្រឹង​​ជាង​នេះ​​​​បន្តិច​ទៀត ហើយ​​ក៏​​ពុំ​ចាំបាច់​​ប្រៀប​ធៀប​​​ខ្លួន​​​​​ជាមួយ​នឹង​​​អ្នក​​ដទៃ​​ដែរ។

​​​​មតិ​​ភាគ​​​​ច្រើន​​មិន​​មែន​​មាន​​​ន័យ​​​ថា​ត្រូវ​​​នោះ​ទេ កុំ​​​ប្រញាប់​​រិះ​គន់​​​​​ វាយ​​តម្លៃ​​ ជាន់​ពន្លិច​មនុស្ស​​ម្នាក់​​តាម​​​​គ្នា ដោយ​​ខ្វះ​​ការ​ពិចារណា​គ្មាន​​ហេតុផល។​

​​ពេល​ខ្លះ​​ទឹក​​លុយ​​អាច​សម្លាប់​​អ្នក​​ដោយ​មិន​​​ដឹង​​​ខ្លួន​​ ប៉ុន្តែ​​​​​បើ​​មាន​ចំណេះដឹង​​​​​​​ទើប​ជា​ទ្រព្យ​​ពិត​​ប្រាកដ។

​ពេល​​ដែល​​​យើង​​មាន​​លក្ខណៈ​​ខុស​ពី​​គេ ​នរណា​​ក៏​​​ចាប់​អារម្មណ៍​​លើ​យើង​​ដែរ។

​​​​​​​​​​យុវវ័យ​​​មាន​​គំនិត​​​​​​​​​​​​ក្មេង​​ខ្ចី​​​ ​ផ្តោត​​តែ​លើ​​ការ​​ឲ្យ​​រូប​​​បេះ​ដូង​​​​​​​តាម​​​​ទូរសព្ទ ស្រប​ពេល​​ដែល​​​​​អ្នក​មាន​​​គំនិត​​​​ចាស់​ទុំ​​​ផ្តោត​​​លើ​​ការ​អាន​ ដើម្បី​​ក្រេប​​​​ចំណេះ​​​ដឹង​​​បន្ថែម​។

ឪពុក​ម្តាយ​​​​​​គឺ​​ជា​​​អ្នក​​​ផ្តល់​​​សេរីភាព​​​ពេញ​​​​លេញ ​​ដើម្បី​​ឲ្យ​​កូនៗ​​​​​​ហោះ​​ហើរ​​​​បាន​​ខ្ពស់ មិន​មែន​​​​​ជា​​អ្នក​​​កាត់​​ស្លាប​​​ឃាត់​​​ឃាំង​​កូន​ពី​​​​​​ក្តី​ស្រមៃ​​​​​​​ដែល​ពួក​គេ​​ចង់​​បាន​ឡើយ​​​។

អាយុ​​​​កាន់​តែ​​​ច្រើន អ្នក​នឹង​បាន​​​​ដឹង​​​ថា​​ ​ការ​​ចំណាយ​ពេល​​​វេលា​​នៅ​ជាមួយ​មនុស្ស​​ដែល​​​ខ្លួន​​ស្រលាញ់​​គឺ​​មាន​​តម្លៃ​​​ជាង​​​ការ​​ប្រើ​ពេល​​​នៅ​​​ជាមួយ​​​​ទូរសព្ទ។

​​​​កុំ​អង្គុយ​​​​នៅ​មួយ​​កន្លែង​​​​​រង់​ចាំ​​ភ័ព្វ​​​សំណាង ត្រូវ​​​​​ខំ​​ស្វះស្វែង​ប្រឹង​​ប្រែង​​គ្រប់​​វិនាទី បើ​​ចង់​មាន​​ដូច​​គេ។

ឪពុក​ម្តាយ​​​ជា​​អ្នក​ជួយ​​សង្គ្រោះ​​កូន​​ពេល​ជួប​ឧបសគ្គ​ ហើយ​ពេល​​ខ្លះ​​ក៏​ជា​អ្នក​ធ្វើ​​ឲ្យ​ជីវិត​​កូន​​ធ្លាក់​​ក្នុង​​​​រណ្តៅ​​បញ្ហា។

​​សព្វ​​ថ្ងៃ​នេះ​​កូន​​​ស្រី ត្រូវ​​​​​​​​​មាន​គំនិត​​រឹង​មាំ​​ដូច​ឪពុក និង​មាន​ទឹក​​ចិត្ត​​​ល្អ​​ដូច​ជា​ម្តាយ​។

ជីវិត​​​មនុស្ស​​អយុត្តិធម៌ណាស់ អ្នក​​ខ្លះ​​រស់​នៅ​​​​​ដោយ​​សុខ​​សន្តិភាព សប្បាយ​​​​ក្អាកក្អាយ ឯ​​​​​ខ្លះ​ទៀត​​រស់​​នៅ​​​ក្នុង​​​សង្រ្គាម​​​​យ៉ាង​​ឈឺ​ចាប់​​​ខ្លោចផ្សា​​​ គ្មាន​​នរណា​​ខ្វល់​ជាមួយ​។

ចុចអានបន្ត៖ រូប​ភាព​​​ចាក់​ដោត បង្ហាញ​ពី​​​​​ជីវិត​ពិត​​របស់​​​​មនុស្ស​​​​​​​​​នា​សម័យ​​​​បច្ចុប្បន្ន

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី