រឿង​ទាំង​ឡាយ​ដែល​មនុស្ស​ស្រី​គិត​ថាគួរ​ឲ្យ​ស្រលាញ់ តែ​មនុស្ស​ប្រុស​ស្អប់​ខ្លាំង

  • 2018-12-29 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានរឿង​មួយ​ចំនួន មតិ​របស់​មនុស្ស​ស្រី និង​មនុស្ស​ប្រុស​គឺ​ស្រប​គ្នា។ យ៉ាងណាក្ដី ក្នុង​រឿង​ជា​ច្រើន​នៅ​ក្នុង​មនោសញ្ចេតនា ដែល​មតិ​ពួក​គេ​ខុស​គ្នា ដោយ​រឿង​ខ្លះ​មនុស្ស​ស្រី​គិត​ថា​បុរស​ចូល​ចិត្ត តែ​តាម​ការ​ពិត​គឺ​ពួក​គេ​ស្អប់​ដល់​ឆ្អឹង។ ខាង​ក្រោម​នេះ​គឺ​ជា​សកម្មភាព​មួយ​ចំនួន​ដែល​មនុស្ស​ស្រី​ឧស្សាហ៍​យល់​ច្រឡំ​ថា​មនុស្ស​ប្រុស​ចូល​ចិត្ត តែ​ការ​ពិត​គឺ​ផ្ទុយ​មក​វិញ។ ១. ធ្វើ​សំឡេង​ម្ញែក​ៗ​ដូច​កូនក្មេង សកម្មភាព​ខំ​ប្រឹង​ធ្វើ​ឲ្យ​គួរ​ស្រលាញ់​ហួសហេតុ​ដូច​ជា ធ្វើ​ម្ញិម្ញក់ ឬ​ធ្វើ​សំឡេង​ដូច​កូន​ក្មេងបែប​ក្ងួរៗ នឹង​ធ្វើ​ឲ្យ​គេ​ធុញ​ទ្រាន់ វាយ​តម្លៃ​យើង​ថា​ចរិត​អាឡិអាឡក់ មិន​ចាស់​ទុំ។ សកម្មភាព​នេះ​យូរៗ​នឹង​ធ្វើ​ឲ្យ​គេ​នឿយហត់ ព្រោះ​ហាក់​ដូច​កំពុង​ស្ថិត​នៅ​ក្នុង​មនោសញ្ចេតនា​ជាមួយ​ក្មេង​ម្នាក់។ ២. ប្រចណ្ឌ​គ្មាន​ទិស​តំបន់ ការ​ប្រចណ្ឌ​​ដឹង​ខុស​ដឹង​ត្រូវ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​សប្បាយ​ចិត្ត ព្រោះ​គេ​ដឹង​ថា​យើង​ស្រលាញ់​ និង​យក​ចិត្ត​នឹង​គេ​ទើប​ប្រចណ្ឌ​បែប​នេះ។ តែ​បើ​អ្នក​ប្រចណ្ឌ​ងប់ងល់លែង​ដឹង​អ្វី​នោះ​នឹង​ធ្វើ​ឲ្យ​ហត់​ចិត្ត​ខ្លាំង។ ព្រោះ​គ្មាន​អ្នក​មាន​កម្លាំង និង​ពេល​វេលា​អង្គុយ​បកស្រាយ​រាល់​ការ​ប្រចណ្ឌ​របស់​អ្នក​នោះ​ទេ។ យូរ​ៗ​ទៅ​ គេ​នឹង​ព្រលែង​អ្នក​ចោល ហើយ​លែង​ខ្វល់​ជា​មិន​ខាន។ ៣. ផាត់​មុខ​ដូច​ហ៊ី​ចិន មនុស្ស​ស្រី​មួយ​ចំនួន​តែង​ភ័យ​ខ្លាច​ក្នុង​ការ​បង្ហាញ​មុខ​ពិត​របស់​ខ្លួន​ពេល​ណាត់​ជួប​ម្ដង​ៗ ដូច​នេះ​ហើយ ពួក​គេ​តែង​ចំណាយ​ពេល​រាប់​ម៉ោង​ដើម្បី​ផាត់​មុខ​មុន​ចេញ​ក្រៅ។ យ៉ាងណាក្ដី អ្នក​មិន​ដឹង​ឡើយ​ថា ស្ដាយ​ផាត់​មុខ​ធម្មជាតិ ឬ​គ្រាន់​តែ​លាប​ក្រែម​បន្តិច គឺ​ទាក់ទាញ​សម្រាប់​មនុស្ស​ហើយ កុំ​បំពក​មុខ​ស ភ្នែក​ខៀវ ហើយ​មាត់​ក្រហម​ឆេះ​ឲ្យ​សោះ ប្រយ័ត្នគេ​ដាក់​មេប្រូច។ ៤. ងូត​ទឹក​អប់ ក្លិន​ក្រអូប​បន្តិចបន្តួច នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចង់​នៅ​ក្បែរ​យើង។ តែ​បើ​ផ្ទុយ​មកវិញ អ្នក​បាញ់​ទឹក​អប់ ដូច​ងូត​នោះ គេ​នឹង​ខ្ទប់​ច្រមុះ​ពេល​នៅ​ជិត​អ្នក។ ក្លិន​ទឹក​អប់​ឆួល​ខ្លាំង នឹង​ធ្វើ​ឲ្យ​គេ​ក្រពល់​មុខ មិន​ចង់​នៅ​ជិត។ ដូច​នេះ​គួរ​ប្រើ​ទឹក​អប់​ក្លិន​ប្រសើរ និង​បាញ់​ស្រាលៗ​គឺ​គ្រប់​គ្រាន់​ហើយ។ ៥. អត់ព្រម​ធ្វើ​ខ្លួន​សោះ ផ្ទុយ​ពី​ខាង​លើ ដែល​មនុស្ស​ស្រី​ផាត់​មុខ​ក្រាស់​ពេក​អាច​ធ្វើ​ឲ្យ​គេ​ខ្លាច​នោះ មនុស្ស​ស្រី​ដែល​មិន​ចេះ ឬ​មិន​ព្រម​ធ្វើ​ខ្លួន​សោះក៏​ធ្វើ​ឲ្យ​សង្សារស្រងាក​ចិត្ត​ដូច​គ្នា។ ត្បិត​ពេល​ចេញ​ទៅ​ណា​មក​ណា មនុស្សស្រី​ដែល​មិន​មែន​ក្រែម ឬ​ចិញ្ចើម​បន្តិច​នោះ នឹង​មើល​ទៅ​ស្លេក​ដូច​សព។ ទោះ​មិន​ចេះ​ធ្វើ​ខ្លួន​ខ្លាំង​ក៏​ដោយ ក៏​អ្នក​គួរ​រៀន​ពី​ជំហាន​មូលដ្ឋាន​ដូច​ស្លៀកពាក់​យ៉ាង​ម៉េចឲ្យ​សម ក៏​ដូច​ផាត់​មុខ​បែប​ធម្មជាតិ​ដែរ រាល់​ពេល​ចេញ​ក្រៅ​ម្ដង៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម