មេរៀន​ជីវិត​ទាំង ៦ ដែល​មនុស្ស​ស្ថិត​នៅ​វ័យ ២០ ឆ្នាំ​ឡើង​ទៅ​គួរតែ​រៀន

  • 2018-12-24 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើ​អ្នក​កំពុង​ស្ថិត​នៅ​វ័យ​នេះ អ្នក​ប្រាកដជា​ភ្ញាក់ផ្អើល និង​មិន​បាន​ត្រៀម​ខ្លួន ដើម្បី​ទទួល​យក​វា​ឡើយ។ នៅ​ក្នុង​វ័យ ២០ ឆ្នាំ អ្នក​ត្រូវ​ធ្វើការ​សម្រេចចិត្ត​រឿង​ជាច្រើន ហើយ​រឿង​ខ្លះ​បាន​ធ្វើ​ឲ្យ​អ្នក​ខូច​ចិត្ត​ជា​ខ្លាំង ព្រោះ​ត្រូវ​បាត់បង់។ ដូចនេះ​គួរតែ​រៀន​ត្រៀម​ខ្លួន​ទទួល​រឿង ៧ យ៉ាង​នេះ ព្រោះ​អ្នក​ជា​មនុស្ស​ដែល​ត្រូវ​ទទួល​ខុសត្រូវ​លើ​ខ្លួនឯង និង​គ្រួសារ​ហើយ៖

១.អ្នក​បាត់បង់​មនុស្ស​ជិតស្និទ្ធ

ភ្លាមៗ​ពី​ការ​មាន​មិត្តភ័ក្ដិ​ច្រើន​ទាំង​នៅ​វិទ្យាល័យ និង​នៅ​មហាវិទ្យាល័យ អ្នក​បែរជា​គ្មាន​មិត្តភ័ក្ដិ​ទាល់​តែ​សោះ។ អ្នក​ចាប់ផ្ដើម​បន្ទោស​ខ្លួន​ឯង​ចំពោះ​ការ​មិន​រក្សា​ទំនាក់ទំនង ឬ​មិត្តភ័ក្ដិ​ឲ្យ​បាន​ល្អ ប៉ុន្តែ​ការ​ពិត​គឺ​អ្នក​មិនមែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​ប្រឈម​មុខ​នឹង​បញ្ហា​នេះ។ នៅ​ពេល​អ្នក និង​មិត្តភ័ក្ដិ​ចាប់ផ្ដើម​រក​ការងារ​ធ្វើ ពួកគេ​មាន​ការ​រវល់​នឹង​រឿង​នោះ​បាត់​ទៅ​ហើយ។

២.បាត់បង់​ការ​យក​ចិត្ត​ពី​ឪពុក​ម្ដាយ​ម្ដង​បន្តិច​ៗ

នៅ​ក្នុង​វ័យ​ជំទង់​ឪពុក​ម្ដាយ​របស់​យើង​គ្រប់​គ្នា​មាន​បារម្ភ​ពី​អនាគត​ពួក​យើង។ ប៉ុន្តែ​នៅ​ពេល​យើង​ចាប់ផ្ដើម​ចេះ​រក​លុយ និង​ធ្វើឲ្យ​ជីវិត​ស្រស់​ស្រាយ អ្នក​មាន​គុណ​ទាំង​ពីរ​នឹង​លែង​សូវ​រវីរវល់​នឹង​យើង​ទៀត​ហើយ។

៣.ជីវិត​មិនមែន​ជា​រឿង​ព្រេង​ទេ

អ្នក​តែងតែ​គិត​ថា​ពេល​មាន​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់ គឺជា​រឿង​ងាយស្រួល លេង​សើច​ឲ្យ​ច្រើន ហើយ​មិន​បាច់​ម៉ត់ចត់​ពេក​ក៏​បាន។ ប៉ុន្តែ​នៅ​ពេល​មាន​អ្នក​ឈាន​ជើង​ចូល​ដល់​វ័យ​នេះ ទើប​អ្នក​កាន់តែ​មាន​ភាព​ចាស់ទុំ ហើយ​ដឹង​ថា អ្នក​នឹង​អាច​ចុះ​សម្រុង​ជាមួយ​នរណា​ម្នាក់​ទេ ប្រសិនបើ​​អ្នក​នោះ​គ្មាន​ភាព​ពិត​ប្រាកដ។ ពេល​នៅ​ក្មេង​អ្នក​ចង់​បាន​ស្នេហា​ដូច​ក្នុង​រឿង​រវាង​ព្រះ​អង្គ​ម្ចាស់​ដ៏​មាន​មន្ត​ស្នេហ៍​ដែល​ចាំ​មក​ជួយ​សង្គ្រោះ Cinderella ដែល​ត្រូវ​មន្តអាគម។

៤.ពេល​វេលា

អ្នក​អាច​នឹង​ភ្លេច​ខ្លួន​ដែល​មិន​នឹក​ស្មាន​ថា ពេលវេលា​ដើរ​លឿន​យ៉ាង​នេះ ព្រោះ​អ្នក​មាន​អារម្មណ៍​ថា​ម្សិលមិញ​អ្នក​ទើប​តែ​មាន​វ័យ​ជាង ១០ ឆ្នាំ​ប៉ុណ្ណោះ។ ដូចនេះ​ត្រូវ​ក្ដោប​ឱកាស និង​ធ្វើ​អ្វី​ឲ្យ​បាន​សម្រេច ព្រោះ​អ្នក​គ្មាន​ពេល​ត្រឡប់​មក​វ័យ​នេះ​វិញ​ទៀត​ទេ។

៥.រូបរាង​ផ្លាស់ប្ដូរ

បើ​អ្នក​ត្រឡប់​ទៅ​រក​រូប​ភាព​ចាស់​ៗ​មើល​កាលពី​វ័យ​ជាង ១០​ឆ្នាំ និង​ពេល​វ័យ​ជាង ២០ ឆ្នាំ អ្នក​ប្រាកដជា​ភ្ញាក់ផ្អើល ព្រោះ​ថា​រូបរាង​អ្នក​ពេល​នោះ​សមសួន ឬ​ស្លីម​ស្អាត។ តែ​ពេល​នេះ​បែរជា​សម្បូរ​ខ្លាញ់​ទៅ​វិញ។ មិន​តែ​ប៉ុណ្ណោះ​សម្រស់​ក៏​ហាក់​ធ្លាក់​ចុះ ព្រោះ​លែង​សូវ​មុខ​រលោង​ស្អាត​ទៀត​ហើយ។

៦.ក្រោកឈរ​ដើម្បី​ខ្លួនឯង

ជួនកាល​អ្នក​អាច​ស្ថិត​ក្នុង​ការ​ឈ្លក់​វង្វេង​ជាមួយ​រឿង​ស្នេហា ដោយ​បណ្ដោយ​ឲ្យ​ខ្លួនឯង​ស្ទើរតែ​ភ្លេច​ដកដង្ហើម។ បើ​មក​ដល់​វ័យ​នេះ​ហើយ គួរតែ​កុំ​បណ្ដោយ​ឲ្យ​គិត​រឿង​នេះ​ទៀត​អី ងាក​មក​ធ្វើ​រឿង​ដែល ជីវិត​ពិត​ជា​ខ្វះ​មិន​បាន​វិញ៕

ចុចអាន៖មនុស្ស​​​ជោគ​ជ័យ​​​មិន​ដែល​ធ្វើ​​រឿង៥យ៉ាង​​​នេះ​ទេ

https://lifehacks.io/life-lessons-every-20-something-needs-to-learn/

ប្រភព៖ lifehacks ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម