កុំ​ស្រលាញ់​មនុស្ស​ប្រុស​ដែល​មិន​ព្យាយាម​ធ្វើ​អ្វី​សោះ ដើម្បី​បាន​​បេះដូង​អ្នក

  • 2018-12-18 08:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សូម​កុំ​ស្រលាញ់​មនុស្ស​ប្រុស​ដែល​មិន​ព្យាយាម​ធ្វើ​អ្វី​សោះ ដើម្បី​​បាន​ក្លាយ​ជា​មនុស្ស​ពិសេស​សម្រាប់​អ្នក។

រូបតំណាង

*មនុស្ស​ប្រុស​ដែល​ធ្វើ​អ្វី​តាម​តែ​ចំណូល​ចិត្ត​​របស់​គេ ដោយ​មិន​ខ្វល់​ថា​អ្នក​មាន​អារម្មណ៍​បែប​ណា ហើយ​អ្នក​តែង​តែ​​ជា​ភាគី​ទទួល​យក​គ្រប់​យ៉ាង​របស់​គេ។*

មនុស្ស​ប្រុស​ដែល​មក​ជួប​អ្នក​តែ​ពេល​គេ​ទំនេរ ហើយ​អ្នក​តែង​តែ​ជា​ភាគី​ "ព្យាយាម​ទំនេរ" ដើម្បី​បាន​ជួប​គេ។

មនុស្ស​ប្រុស​ដែល​មិន​ទូរសព្ទ ឬ​ផ្ញើ​សារ​មក​រក​អ្នក ទោះ​បី​គេ​ទំនេរ ហើយ​អ្នក​តែង​តែ​ជា​ភាគី​ទាក់ទង​ទៅ​គេ​មុន។

មនុស្ស​ប្រុស​ដែល​​មិន​និយាយ​ច្បាស់លាស់ពី​ឋានៈ​នៃ​ទំនាក់ទំនង​របស់​អ្នក​និង​គេ ហើយ​អ្នក​តែង​ជា​ភាគី​ឈ្លេច​សួរ​គេ។

កុំ​ចំណាយ​ពេល​ស្រលាញ់​មនុស្ស​ប្រុស​ដែល​មិន​ព្យាយាម​ធ្វើ​អ្វី​សោះ ដើម្បី​ឲ្យ​អ្នក​សប្បាយ​ចិត្ត ឬ​រំភើប​ចិត្ត​អី ព្រោះ​នោះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា អ្នក​មិន​បាន​ជា​មនុស្ស​ពិសេស ឬ​សូម្បី​ជា​មនុស្ស​សំខាន់ សម្រាប់​គេ​ទេ។

និយាយ​នេះ​មិន​មែន​មាន​ន័យ​ថា មនុស្ស​ប្រុស​ដែល​តាម​ស្រលាញ់​អ្នក​ស្អិត មនុស្ស​ប្រុស​និយាយ​ផ្អែម យក​ចិត្ត​ទុក​ដាក់​អ្នក​សព្វ​គ្រប់​ សុទ្ធ​តែ​ជា​មនុស្ស​ដែល​អ្នក​គួរ​ជ្រើសរើស​នោះ​ទេ។ ប៉ុន្តែ​មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ពិត គឺ​មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក និង​យក​ចិត្ត​ទុក​ដាក់​មិន​ប្រែប្រួល ទោះ​ស្រលាញ់​គ្នា​យូរ​ប៉ុណ្ណា​ក៏​ដោយ ឬ​មនុស្ស​ប្រុស​ដែល​ស្គាល់​អ្នក​កាន់​តែ​យូរ ស្រលាញ់​អ្នក​កាន់​តែ​ខ្លាំង មិន​មែន​ល្អ​បាន​តែ​បន្តិច ហើយ​​ក្រោយ​មក​ក៏​ទុក​ចោល​​នោះ​ទេ។

ចូរ​ចាំ​ថា អ្នក​​ព្រម​ធ្វើ​សង្សារ​ជាមួយ​អ្នក​ណា​ម្នាក់​ ដើម្បី​ថ្ងៃ​ណា​មួយ​អ្នក​អាច​រួម​ដំណើរ​ជីវិត​លើ​ផ្លូវ​តែ​មួយ​ជាមួយ​គេ​បាន មិន​មែន​គ្រាន់​តែ​ដើម្បី​រក​មនុស្ស​ម្នាក់​ដែល​អាច​ផ្ដល់​ក្ដី​សុខ​ឲ្យ​អ្នក​បាន​តែ​មួយ​ឆាវ​នោះ​ឡើយ។ ដូច្នេះ​ហើយ បើ​ដឹង​ថា​វា​ទៅ​មុខ​មិន​រួច គួរ​កុំ​ចំណាយ​ពេល​​ឥត​ប្រយោជន៍​ទៀត ព្រោះ​​​មាន​មនុស្ស​ប្រុស​ដែល​ល្អ​ជាង​នេះ​ ដែល​កំពុង​រង់​ចាំ​អ្នក​ ៕

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ eatrices ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម