៥សញ្ញា​បញ្ជាក់​ថា​​អ្នក​ជា​មនុស្ស​​ស៊ាំ​នឹង​ឧបសគ្គ​ ទោះ​យ៉ាប់​យ៉ាង​ណា​ក៏​នៅ​តែ​ទៅ​រួច

  • 2018-11-29 10:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​ទេ​ដែល​ពេល​ខ្លះ​ជួប​ឧបសគ្គ​ និង​អស់​សង្ឃឹម​ណាស់​ តែ​រំលង​បាន​មួយ​ថ្ងៃ​ក៏​ស្រស់​ស្រាយ​ឡើង​វិញ​ហើយ។​ បើ​អ្នក​ធ្លាប់​ដូច្នេះ​ ​មាន​ន័យ​ថា​ អ្នក​ជា​មនុស្ស​គួរ​ឲ្យ​ស្ញប់ស្ញែង​ណាស់​ ហើយ​មនុស្ស​សុទិដ្ឋិនិយម​ដូច​អ្នក​ពិត​ជា​ពិសេស​ និង​ជះ​ឥទ្ធិពល​ល្អ​ៗ​ដល់​​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​។​ ដូច្នេះ​ហើយ​ កញ្ញា​ ចង់​បង្ហាញ​ពី​ចំណុច​ខ្លះ​ដែល​​ថា​អ្នក​ជា​មនុស្ស​ធន់​នឹង​បញ្ហា៖

១.​ រៀន​ចប់​ហើយ​​រក​ការងារ​មិន​បាន​ក៏​នៅ​ញញឹម

ពេល​មាន​គេ​សួរ​សំនួរ​ថា​តើ​អ្នក​ចង់​ក្លាយ​ទៅ​ជា​អ្វី​នៅ​ថ្ងៃ​មុខ​ អ្នក​ឆ្លើយ​ថា​ អត់​ទាន់​គិត​ ទោះ​ពេល​នោះ​អ្នក​រៀន​ចប់​ហើយ​ក៏​ដោយ។​ ទោះ​អត់​ការងារ​ធ្វើ​ហើយ​ដាច់​លុយ​យ៉ាង​ណា​ ក៏​អ្នក​នៅ​អាច​ញញឹម​ញ៉ាំ​មី​ម៉ា​ម៉ា​បាន​យ៉ាង​ឆ្ងាញ់​ ដោយ​សង្ឃឹម​ថា​និង​មាន​គេ​ខល​ហៅ​ធ្វើ​ការ​ឆាប់ៗ​នេះ។​

២.​ ​មាន​បញ្ហា​យ៉ាង​ណា​ក៏​អាច​គិត​វិជ្ជមាន​បាន

បើ​ទោះ​បី​ជា​មាន​រឿង​កើត​ឡើង​ដូច​ជា​ប្រលង​ធ្លាក់​ ឬ ​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​មិន​ជាប់​ ដល់​ថ្ងៃ​បង់​ឈ្នួល​ផ្ទះ​តែ​មិន​ទាន់​មាន​លុយ​បង់​ ហើយ​ខ្លួន​ឯង​ឈឺ​ទៀត​ ក៏​អ្នក​នៅ​តែ​គិត​ថា​វា​មិន​មែន​ជា​រឿង​ធំ​ដុំ​ឡើយ​ មាន​អ្នក​ខ្លះ​រស់នៅ​ពិបាក​ជាង​នេះ​ទៀត​។ដូច្នេះ​អ្នក​គឺ​សុទិដ្ឋិនិយម​ណាស់​ដែល​មិន​ចុះ​ចាញ់​ក្នុង​កាលៈទេសៈ​នោះ។​

៣.​ អ្នក​មិន​គិត​ថា​ទាល់​តែ​មាន​ស្នេហា​ទើប​ជីវិត​មាន​រស្មី​នោះ​ទេ

អ្នក​រីករាយ​បាន​គ្រប់​ស្ថាន​ភាព​ មិន​ថា​ពេល​នៅ​ម្នាក់​ឯង​ឯកា​ ឬ​មាន​គូរ​ទេ​ គឺ​អ្នក​មិន​ដែល​ពិបាក​ចិត្ត​ថា​ខ្លាច​ឯកា​ ឬ​រឿង​ក្បត់​ចិត្ត​អី​ទេ។​ អ្នក​បើក​ចិត្ត​ទូលាយ​ គឺ​ថា​អត់​ខ្វល់​ ទោះ​នៅ​ម្នាក់​ឯង​ក៏​អត់​អី​ ហើយ​មាន​គួរ​ក៏​សប្បាយ​តាម​ហ្នឹង​ទៅ។

៤.​ អត់​ចេះ​ច្រណែន​អ្នក​ណា​មាន​ឬ​ក្រ​អី​ទេ

អ្នក​មិន​ដែល​ខ្វល់​ថា​មិត្ត​ភក្តិ​គេ​ក្លាយ​ជា​អ្នក​មាន​អស់​ហើយ​នៅ​តែ​អ្នក​ដែល​មិន​ទាន់​រក​ការងារ​បាន​​ធ្វើ​នៅ​ឡើយ។​ អ្នក​យល់​ថា​រូបភាព​ដែល​ពួក​គេ​ផូស​ក្នុង​ទំព័រ​ហ្វេសប៊ុក​គ្រាន់​តែ​ជា​ការ​អួត​ដោយ​រឿង​ខ្លះ​មិន​មែន​ជា​ការ​ពិត​។​ ម៉្យាង​ទៀត​ចង់​គេ​អួត​អី​អួត​ទៅ​អ្នក​នៅ​តែ​សប្បាយ​ជា​មួយ​អ្វី​ដែល​អ្នក​មាន។​

៥.​ អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​អ្វី​ទាំង​អស់​ តែ​មាន​គេ​រាប់​អាន​ច្រើន

ទោះ​អ្នក​គ្មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ណា​ក៏​ដោយ​ ក៏​នៅ​មាន​មនុស្ស​ជុំ​វិញ​ខ្លួន​រាប់​អាន​ច្រើន​ និង​ជួយ​យក​អាសា​។​ ការ​ពិត​ទៅ​អ្នក​មិន​ទាន់​ដឹង​ខ្លួន​ថា​អ្នក​ជា​មនុស្ស​គ្មាន​ភាព​លោភលន់​ និង​សុទិដ្ឋិនិយម​ ដែល​អ្នក​ផង​គោរព​ស្រលាញ់​រ៉ាប់​អាន ៕

ប្រភព៖ thoughtcatalog ប្រែសម្រួល៖ Pencharm

អត្ថបទពេញនិយម