ពេល​នារី​ៗ​មាន​ឫកពា​បែបនេះ ធ្វើឲ្យ​ប្រុស​ៗ​ឃើញ​ភ្លាម​លង់​ស្រលាញ់​ភ្លែត

  • 2018-11-12 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​បុរស​ៗ​ពិតជា​លង់​ស្នេហ៍​ដក​ចិត្ត​មិន​រួច​ចំពោះ​នារី​ៗ​ដែល​មាន​លក្ខណៈ​បែប​នេះ ព្រោះ​មើល​ទៅ​មាន​មន្ត​ស្នេហ៍ ហើយ​មាន​ភាព​ថ្លៃថ្នូរ។ ទាំងនេះ​គឺជា​អ្វី​ដែល​ធ្វើឲ្យ​ស្ត្រី​ទាក់ទាញ នរណា​ឃើញ​ក៏​លង់​ស្រលាញ់៖

១.ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្តភ័ក្ដិ

ភាព​រីករាយ​សើចក្អាកក្អាយ​ជាមួយ​មិត្តភ័ក្ដិ ដែល​ចេញ​ពី​ក្នុង​ចិត្ត​ពិត​ៗ ធ្វើឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​លង់។ ស្ត្រី​មើល​ទៅ​ស្រស់​ស្អាត​ដូច​ផ្កា​កំពុង​រីក នៅ​ពេល​បញ្ចេញ​ស្នាម​ញញឹម​ដ៏​ស្រស់​ស្រាយ គ្មាន​ខ្វល់ខ្វាយ​អ្វី។

២.ដើរកាត់

វា​ជា​រឿង​មួយ​ដែល​ទាក់ទាញ​បុរស​ឲ្យ​ងាក​មក​ខ្លួន។ ព្រោះ​ជា​ធម្មតា ស្ត្រី​តែង​មាន​ក្លិន​ក្រអូប​ប្រហើរ ដែល​ធ្វើឲ្យ​អ្នក​នៅ​ក្បែរ​ខ្លួន ទប់​មិន​ឲ្យ​ងាក​មើល​បាន។ ក្លិន​ក្រអូប​នេះ​ដែរ ក៏​អា​ធ្វើឲ្យ​អ្នក​បាន​ស្រង់​ក្លិន​មាន​អារម្មណ៍​ធូរស្បើយ។

៣.សំឡេង​ផ្អែម

ស្ត្រី​ជាច្រើន​ដែល​មាន​ចំណុច​នេះ ទោះ​ជា​មុខមាត់​មិន​សូវ​ស្រស់​ស្អាត​យ៉ាង​ណា ក៏​នៅតែ​អាច​មាន​ភាព​ទាក់ទាញ​បាន​ខ្ពស់​ត្រដែត​ដែរ។ សម្ដី​ផ្អែមល្ហែម​​ប្រៀប​ដូច​ឱសថ​សក្ដិសម ព្រោះតែ​ភាព​ទន់ភ្លន់ និង​មាន​ទឹកដម។

៤.កែវភ្នែក

កែវភ្នែក​ស្រទន់ បូក​រួម​ជា​មួយ​មុខ​មាន​មន្ត​ស្នេហ៍ ធ្វើឲ្យ​បុរស​ៗ​ជ្រួលច្របល់​អស់។ ភ្នែក​មាន​សភាព​ស្រឡះ សម្លឹង​ទៅ​អ្នក​ណា អ្នក​នោះ​ទន់​ចិត្ត​ជាក់​ជាមិនខាន។

៥.ភាព​ឱនលំទោន

ស្ត្រី​ដែល​មាន​ចំណុច​នេះ ពិតជា​ពិសេស​អស្ចារ្យ​ជាង​ចំណុច​ណា​ៗ​ទាំងអស់។ បុរស​ពិតជា​ពេញ​ចេញ នូវ​ការ​ឱនលំទោន​ចំពោះ​មនុស្ស​ផ្សេង​ៗ​តាម​ឋានៈ​ចាស់​ទុំ វ័យ​ស្របាល​គ្នា ឬ​ចំពោះ​ក្មេង​ៗ​ជាដើម។

៦.ចេះ​ប្រើ​ពាក្យ "អរគុណ" "សូមទោស" ពេល​ធ្វើ​ខុស

វា​គួរឲ្យ​ចាប់អារម្មណ៍​ណាស់​ចំពោះ​ស្ត្រី ប្រសិនបើ​ចេះ​ប្រើ​ពាក្យ​ថា "អរគុណ" និង "សូមទោស" ។ ពេល​ដែល​បាន​ធ្វើ​អ្វី​មួយ។ ពេល​បាន​ស្ដាប់​ពាក្យ​ទាំង​នេះ ហើយ​ថែម​ទាំង​ជា​សំឡេង​ដ៏​ផ្អែមល្ហែម​​ចេញ​ពី​មាត់​នារី អ្នក​មើល​ទៅ​គួរឲ្យ​ស្រលាញ់​ណាស់៕

ចុចអាន៖មូលហេតុ​​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ងាយ​បាក់​ស្រលាញ់​លើ​​នារី​ទន់​ខ្សោយ ជាង​​នារី​រឹង​មាំ

ប្រភព៖ Sanook ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម