ជៀស​បាន​កាន់តែ​ឆ្ងាយ កាន់តែ​ល្អ​មនុស្ស​ពិសពុល ៤ ប្រភេទ​អ្នក​មិន​គួរ​យក​ខ្លួន​ទៅបៀត

  • 2018-11-12 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រស់នៅ​ក្នុង​សង្គម​សព្វថ្ងៃ អ្នក​ពិតជា​ប្រឈមមុខ​ជាមួយ​មនុស្ស​ច្រើន​ប្រភេទ​មាន​ទាំង​ល្អ អាក្រក់។ មនុស្ស​ល្អ​គ្មាន​អ្វី​គួរឲ្យ​ខ្លាច​ឡើយ តែ​អ្នក​អាក្រក់​ៗ​ពិតជា​មិន​គួរ​ប្រហែស​ទេ ព្រោះ​ពួកគេ​មាន​ល្បិច​កល់​ច្រើន​ណាស់។ បើ​បាន​ស្គាល់​មនុស្ស​ពិសពុល ៤ ប្រភេទ គួរតែ​នៅ​ឲ្យ​ឆ្ងាយ៖

១.មនុស្ស​ពូកែ​លេង​ល្ខោន

កុំ​សេពគប់​ជាមួយ​មនុស្ស​ធុន​នេះ គេ​អាច​ក្លែង​បន្លំ និង​ធ្វើឲ្យ​អ្នក​មាន​ទុក្ខ ព្រោះ​តែ​ជំនាញ​សម្ដែង​ដ៏​ប៉ិនប្រសព្វ​នោះ។ មនុស្ស​បែប​នេះ​មិន​ថា​ពួកគេ​ទៅ​ទី​ណា​ទេ រឿង​សម្ដែង​នេះ គឺ​មិន​ចោល​ឡើយ។ បើ​សិន​ជា​អ្នក​ចោទ​ប្រកាន់​ពួកគេ​ពី​រឿង​អ្វី​មួយ​ដែល​បាន​ប្រព្រឹត្ត អ្នក​ទាំង​នោះ​នឹង​បដិសេធ​វា​ទាំង​ស្រុង ហើយ​បង្វែរ​មក​អ្នក​វិញ​មិន​ខាន។

២.មនុស្ស​ស្រលាញ់​ការ​និយាយ​ដើម

រឿង​តែ​មួយ​គត់​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ជាង​ការ​និយាយ​បរិយាយ​អំពី​ខ្លួនឯង នោះ​គឺ​ការ​និយាយ​ពី​អ្នក​ដទៃ។ មនុស្ស​បែប​នេះ​ចាត់​ទុក​ថា​ការ​និយាយ​ដើម​គេ ជា​ល្បែង​កម្សាន្ត។ អ្នក​ទាំង​នោះ​ចូលចិត្ត​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​អំពី​នរណា​ម្នាក់ ឬ​មនុស្ស​ដែល​គេ​ស្គាល់​គ្រប់គ្នា។

រូបតំណាង

**៣.មនុស្ស​ស្អាត​តែ​ខាង​ក្រៅ**

នៅ​ខាង​ក្រៅ​ពួកគេ​មើល​ទៅ​ពន្លឺ​ភ្លឺ​ថ្លា ស្រស់​ស្អាត ដែល​ហាក់​ដូចជា​មាន​ជីវិត​អស្ចារ្យ។ គេ​តែងតែ​និយាយ​អំពី​ខ្លួនឯង ហើយ​អួត​ពី​សមិទ្ធផល​របស់​ពួកគេ។ តែ​ធាតុ​ពិត​នៅ​ខាងក្នុង​អ្នក​ទាំង​អស់​នោះ​ជា​មនុស្ស​ភ័យ​ខ្លាច​អ្នកណា​ម្នាក់​ឃើញ​ថា គេ​គ្មាន​អ្វី​ពិត​ប្រាកដ​សូម្បី​តែ​មួយ។

៤.មនុស្ស​ទាមទារ​ការ​ចាប់អារម្មណ៍

គេ​តែងតែ​ត្រូវ​ការ​ការ​យកចិត្តទុកដាក់ និង​ការ​អាណិតអាសូរ​ពី​មនុស្ស​គ្រប់​គ្នា។ មនុស្ស​បែបនេះ​ហ៊ាន​សូម្បី​តែ​និយាយ​កុហក​ដ៏​គួរឲ្យ​ភ័យ​ខ្លាច​មួយ ដើម្បី ធ្វើឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មាន​អារម្មណ៍​ល្អ​ចំពោះ​ពួកគេ។ តែ​ប្រសិនបើ​គេ​ធ្វើ​មិន​បាន​សម្រេច អ្នក​ទាំង​នោះ​នឹង​ត្អូញត្អែរ​ជា​តួ​កម្សត់​នៅ​តាម​បណ្ដាញ​សង្គម៕

រូបតំណាង

ចុចអាន៖មនុស្ស​ខ្វះ​៤​យ៉ាងនេះ​ ធ្វើ​អ្វី​ក៏​មិន​ជោគជ័យ​ ឬ​សម្រេច​សាច់​ការ​​ដែរ

ប្រភព៖ thepowerofsilence ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម