សម្រស់នៅតែក្មេងជាងវ័យ បើអ្នកចេះនូវរបៀបថែរក្សា ៥យ៉ាងនេះ
- 2018-11-08 02:30:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់នៅតែក្មេងជាងវ័យ បើអ្នកចេះនូវរបៀបថែរក្សា ៥យ៉ាងនេះ
នៅពេលអ្នកមានលេចចេញនូវសញ្ញាណមួយចំនួនដូចជា ស្នាមអុចខ្មៅ ឬជ្រីវជ្រួញ នោះវាបញ្ជាក់ថាវ័យរបស់អ្នកកំពុងវិវឌ្ឍន៍ទៅមុខហើយ។ ដូច្នេះ តើគួរមានវិធីអ្វីដើម្បីថែរក្សាស្បែកមុខឱ្យនៅស្រស់ស្អាតនិងក្មេងជាងវ័យដដែល? ខាងក្រោមនេះជាតិចនិចមួយចំនួនអ្នកដែលអ្នកអាចចាប់ផ្ដើមពីឥលូវ ដើម្បីកុំឲ្យហួសពេលទាន់៖
១. វិធី CTM (Cleaning, Toning, Mosturizing)៖
មានន័យថាទីមួយអ្នកចាំបាច់ត្រូវតែលាងសម្អាតមុខឱ្យបានស្អាត ទីពីរត្រូវធ្វើឱ្យស្បែកមុខមានភាពធន់ ហើយទីបីគឺការផ្តល់សំណើម។ ជារៀងរាល់ព្រឹកអ្នកត្រូវលាងមុខដោយប្រើហ្វូម បន្ទាប់មកប្រើទឹក Toner ដើម្បីបន្តឹងស្បែកមុខ ហើយចុងក្រោយត្រូវលាបឡេផ្តល់សំណើមដល់ស្បែក។
**២. ការថែរក្សាជុំវិញរង្វង់ភ្នែក៖**
សញ្ញាណនៃការកកើតស្នាមជ្រីវជ្រួញដំបូងគេគឺនៅជុំវិញរង្វង់ភ្នែក។ ដោយសារស្បែកនៅក្រោមភ្នែក និងកន្ទុយភ្នែកមានសភាពស្តើងទើបធ្វើឱ្យវាងាយចេញស្នាមជ្រួញ ដូច្នេះអ្នកគួរបង្កើនការផឹកទឹក និងប្រើប្រាស់ក្រែមផ្តល់សំណើមលាបនៅត្រង់តំបន់នោះ។
៣. ញ៉ាំអាហារដែលល្អចំពោះសុខភាព៖
គួរកាត់បន្ថយអាហារដែលមានជាតិ ផ្អែមខ្លាំង ឬជាតិខ្លាញ់ ហើយត្រូវជំនួសមកវិញដោយការបរិភោគបន្លែ និងផ្លែឈើ ព្រោះបន្លែ និងផ្លែឈើគឺមានសារប្រយោជន៍ច្រើនសម្រាបើសុខភាព និងសម្រស់។
៤. ការហារ់ប្រាណបញ្ចេញញើស៖
ត្រូវឧស្សាហ៍លេងកីឡា ឬហាត់ប្រាណដើម្បីឱ្យជាតិពុលចេញមកក្រៅតាមរយៈញើស។ អ្នកគួរតែឆ្លៀតពេលយ៉ាងហោចណាស់ ៣០នាទីក្នុងការហាត់ប្រាណក្នុងមួយថ្ងៃ នោះទើបស្បែកអ្នកមិនធ្លាក់យារ ហើយសុខភាពកាន់តែល្អ។
៥. ការពារស្បែកមុខ៖
ត្រូវប្រើប្រាស់ឡេការពារកម្តៅថ្ងៃឱ្យបាន ៣០ នាទីមុនពេលចេញទៅក្រៅម្តងៗ ដើម្បីការពារស្បែកពីកាំរស្មីព្រះអាទិត្យ។
ការថែរក្សាសម្រស់គឺសំខាន់ណាស់ បើទោះបីអ្នកស្អាតពីធម្មជាតិក៏ដោយក៏អ្នកត្រូវតែមានតិចនិចក្នុងការការពារ និងរក្សាដែរ នោះទើបអ្នកនៅតែស្អាត និងក្មេងជាងវ័យ៕
ចុចអាន៖ប្រែពីអាយុ ៣០ មកអាយុ ២០ ជាមួយប្រេងដូង និងម្សៅសូដា