នៅ​ពេល​មនុស្ស​ម្នាក់​ស្រឡាញ់​អ្នក​ពិត​ប្រាកដ គេ​នឹង​មាន​ចំណុច​បែប​នេះ

  • 2018-11-06 02:41:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​គឺ​ជា​អារម្មណ៍​មួយ​ដែល​គ្មាន​អ្នក​ណា​អាច​បង្ខំ​បាន​ឡើយ គឺ​វា​ចេញ​ពី​ចិត្តហើយ​វា​មាន​តែ​សម្រាប់​មនុស្ស​ដែល​ស្រឡាញ់​គ្នា​ពិត​តែ​ប៉ុណ្ណោះ។​ នៅ​ពេល​មនុស្ស​ម្នាក់​ចាប់​ផ្ដើម​ស្រលាញ់​អ្នក​ណា​ម្នាក់​ខ្លាំង​ហើយ គេនឹង​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​បែប​នេះ៖

១. លែង​មើល​ឃើញ​អ្នក​ណា​ផ្សេង​

គេ​​ចាប់​ផ្ដើម​លែង​ខ្វល់​ខ្វាយ​ពី​អ្នកផ្សេង ព្រោះ​ក្នុង​កែវ​ភ្នែក​របស់​គេ​គឺ​មាន​តែ​អ្នក​ប៉ុណ្ណោះ។ គេ​​មិន​ចង់​ទៅ​ពាក់ព័ន្ធ​ជាមួយ​អ្នក​ណា​​ឬ​ឲ្យ​អ្នក​ណា​មក​ពាក់​ព័ន្ធ​នឹង​គេ​​ដូច​គ្នា។ អ្វី​ដែល​សំខាន់​គឺ​គេខ្វល់​តែ​ពី​អ្នក​ គិត​តែ​ពី​អ្នក​ម្នាក់ប៉ុណ្ណោះ។

២. ទទួល​យក​រាល់​ចំណុច​របស់​អ្នក​ទាំង​អស់

​នៅ​ពេល​ដែល​គេស្រឡាញ់​អ្នក​ គេនឹង​ទទួល​យក​​ទាំង​ចំណុច​ល្អ​និង​ចំណុច​អាក្រក់​របស់​អ្នក​ និយាយ​ឲ្យ​ចំ​ទៅ​គឺ​ស្រឡាញ់​អ្នក​ជា​អ្នក​។ ទោះ​អ្នក​ខុស​អី​ក៏​គេ​អាច​លើក​លែង​ទោស​ឲ្យ​អ្នក​បាន តែ​កុំ​ធ្វើ​រហូត​ដល់​គេ​​អស់​ស្រឡាញ់​ ព្រោះ​ពេល​នោះ​កំហុស​តិច​តួច​ប៉ុណ្ណា​ក៏​គេ​​មិន​អាច​លើកលែង​ដែរ។

៣. ចង់​បាន​ពេលវេលានៅ​ជាមួយ​គ្នា​​

បើ​ចំពោះ​មនុស្ស​ស្រី​វិញ ពេល​ខ្លះ​ដោយសារ​តែ​ចំណុច​នេះ​ហើយ​ទើប​បាន​ជា​មនុស្ស​ប្រុស​និយាយ​ថា​មនុស្ស​ស្រី​ទាមទារ​ពេល​វេលា​ពី​គេ​ច្រើន តែ​នេះ​មក​ពី​នាង​ស្រឡាញ់​ ទើប​នាង​ចង់​នៅ​ក្បែរ​ ចង់​ជួប​មុខ។ គ្រាន់​តែ​មនុស្ស​ស្រី​ខ្លះ​ទាមទារ​ជ្រុល​រហូត​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ដូច​ជាប់​ទ្រុង ដូច្នេះ​បើ​អាច​ចំណាយ​ពេល​ខ្លះ​ជាមួយ​នាង​ផង ព្រោះ​នាង​ពិត​ជា​ត្រូវ​ការ។ ចំណែក​បើ​មនុស្ស​ប្រុស​វិញ​បើ​គេ​ពិត​ជា​ស្រឡាញ់​អ្នក​មែន គេ​នឹង​ព្យាយាម​រក​ពេល​ដើម្បី​អ្នក មិន​ទុក​អ្នក​ចោល​រហូត​នោះ​ទេ។

រូបតំណាង

៤. អ្នក​តែងតែ​នៅ​ក្នុង​​គម្រោង​​របស់​គេ

ទៅ​ណា​មក​ណា​គេ​មិន​ចង់​ទៅ​ម្នាក់​ឯង​ឡើយ គេតែងតែ​បបួល​អ្នក​ហើយ​ចង់​ទៅ​ជាមួយ​អ្នក​ជាង​គេ។ ពេល​គេ​ចង់​ធ្វើ​អ្វី​មួយ គេ​​តែង​សួរ​អ្នក​ ពិភាក្សា​ជាមួយ​អ្នក​ព្រោះ​គេចង់​ដឹង​ថា​អ្នក​គិត​ដូច​គេឬ​អត់ ហើយ​តើ​គួរ​ធ្វើ​បែប​ណា​ទើប​ល្អ​ទាំង​សង​ខាង។

៥. ចេះ​អន់​ចិត្ត​ ប្រចណ្ឌ​ច្រើន

ការ​អន់​ចិត្ត ការ​ប្រចណ្ឌ​តិចតួច​តែងតែ​មាន​នៅ​ពេល​មនុស្ស​ស្រី​ម្នាក់​ស្រលាញ់​បុរស​ម្នាក់ ព្រោះ​នាង​មិន​អាច​ចេះ​តែ​ញញឹម​ចេញ​ទាំង​សង្សារ​ខ្លួន​ឯង​ស្និទ្ធស្នាល​ជាមួយ​នារី​ផ្សង​នោះ​ទេ។ ប៉ុន្តែ​មនុស្ស​ស្រី​ខ្លះ​នាង​ចេះ​គិត នាង​ដឹង​អ្វី​គួរ​ធ្វើ​មិន​គួរ​ធ្វើ ទើប​នាង​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន មិន​ទៅ​រករឿង ឬ​ដេញដោល​ច្រើន។ មនុស្ស​ប្រុស​ក៏​ដូច​គ្នា គ្រាន់​តែ​ថា​គេ​មិន​សូវ​ជា​រករឿង​រញ៉េរញ៉ៃ​ដូច​មនុស្ស​ស្រី​ពេក។

៦.​ ចេះ​រៀបចំ​ខ្លួន​ស្អាត​ជាង​មុន

ចំពោះ​មនុស្ស​ស្រី​គឺ​ចាប់​ផ្ដើម​ចង់​ស្អាត​ជាង​មុន នេះ​មក​ពី​នាង​ចង់​ឲ្យ​នាង​ក្លាយ​ជា​មនុស្ស​ស្រី​ស្អាត​ជាង​គេ​ក្នុង​កែវ​ភ្នែក​អ្នក។ នាង​ចង់​ទៅ​ណា​មក​ណា​អ្នក​មាន​អារម្មណ៍​ល្អ​ដែល​មាន​នាង​ជា​សង្សារ ហើយ​នាង​ក៏​ចង់​ឲ្យ​អ្នក​ស្រឡាញ់​នាង​កាន់​តែ​ខ្លាំង​ផង​ដែរ។ សម្រាប់​មនុស្ស​ប្រុស​គឺ​មិន​សូវ​ជា​គិត​រឿង​នេះ​ប៉ុន្មាន​ទេ​ព្រោះ​គេ គិត​ថា​វា​មិន​សូវ​ជា​សំខាន់។

៧. គិត​គូរ​ច្រើន​ជាង​មុន

មនុស្ស​ស្រី​គិតគូរ​ណាស់ សូម្បី​តែ​រឿង​តូច​តាច​ក៏​ដោយ។ ពេល​ខ្លះ​សូម្បី​តែ​កាដូ​ដែល​ត្រូវ​ឲ្យ​អ្នក​ក៏​នាង​យកចិត្ត​ទុកដាក់​ដែរ ព្រោះ​នាង​ចង់​ឲ្យ​អ្នក​រំភើប និង​ភ្ញាក់ផ្អើល។ នាង​អាច​គិត​ច្រើន​ជាង​អ្វី​ដែល​អ្នក​ដឹង ជា​ពិសេស​រឿង​ដែល​អ្នក​គិត​ថា​មិន​សម​នឹង​គិត ក៏​នាង​គិត​ដែរ។ រីឯ​មនុស្ស​ប្រុស​វិញ​គឺ​មិន​សូវ​ជា​គិិត​រឿង​តូច​ៗ​ប៉ុន្មាន​ទេ តែ​គេ​គិត​រឿង​ធំៗ សម្រាប់​អនាគត​តែ​ម្ដង។

នៅ​ពេល​នរណា​ម្នាក់​ច្បាស់​ថា​ស្រឡាញ់​អ្នក​នោះ គេ​នឹង​ចេញ​ចំណុច​នេះ​ដោយខ្លួន​ឯង​ដោយ​មិន​បាច់​ឲ្យ​អ្នក​ទាមទារ​ឡើយ៕

រូបតំណាង

ចុចអាន៖កំហុស​ឆ្គង​ទាំង​ ៦​ដែល​ស្រី​ៗ​គួរ​ជៀសវាង​ក្រោយ​​បែកបាក់​ស្នេហា

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម