៥​យ៉ាង​មនុស្ស​ស្រី​ធ្វើ​លើ​បណ្ដាញ​សង្គម​ អាច​ទាក់ចិត្ត​គេ​បាន​ដោយ​មិន​ដឹង​ខ្លួន

  • 2018-11-02 08:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​សង្គម​ក៏​ជា​ផ្នែក​មួយ​ដែល​ចូលរួម​ចំណែក​សម្រាប់​មនុស្ស​បច្ចុប្បន្ន​ដែរ។ ពេល​ខ្លះ​មិន​បាច់​ឃើញ​ផ្ទាល់ ស្គាល់​ផ្ទាល់​ក៏​បាន​ដែរ គឺ​យើង​អាច​មើល​មនុស្ស​ម្នាក់​នោះ​តាម​បណ្ដាញ​សង្គម​បាន។ បើ​មនុស្ស​ស្រី​ចង់​ទទួល​បាន​ការ​ចាប់អារម្មណ៍ និង​ចូលចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​តាម​រយៈ Facebook ឬ Instagram នោះ​អាច​មើល​ពី​ចំណុច​ដូច​ខាង​ក្រោម​នេះ៖

១. រូបភាព​បែប​សាមញ្ញៗ​របស់​ខ្លួន​ឯង

កុំ​គិត​ថា​ពេល​អ្នក​សិចស៊ី ហើយ​ថត​បង្ហោះ​លើ​ Facebook ឬ Instagram ជា​ភាព​ទាក់ទាញ​នោះ។ ការ​ពិត​រូបភាព​បែប​រីករាយ ស្រស់ស្រាយ និង​ស្លៀកពាក់​បែប​សាមញ្ញៗ គឺ​ជា​អ្វី​ដែល​ពិសេស​បំផុត​ទៅ​ហើយ។

២. Share អ្វី​ដែល​ជា​ចំណូល​ចិត្ត​អ្នក

បើ​អ្នក​ជា​មនុស្ស​បើក​ទូលាយ​ក្នុង​ការ​ចែករំលែក​អ្វី​ដែល​ខ្លួន​បាន​ធ្វើ និង​ចូលចិត្ត​នោះ​ វា​ក៏​ជា​ចំណុច​មួយ​ដែល​ទាក់ទាញ​ដែរ។ ឧទាហរណ៏​អ្នក​ចូលចិត្ត​សត្វ​ឆ្មា ឬ​ក៏​ឆ្កែ អ្នក​គួរ​តែ​ Share ពី​វា​ឲ្យ​បាន​ច្រើន។ នេះ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ទូលាយ​ មិន​ចេះ​លាក់លៀម និង​មើល​ទៅ​គឺ​ជា​មនុស្ស​​ស្រី​ម្នាក់​ដែល​គួរ​ឲ្យ​ស្រឡាញ់។

៣. ការ​គិត​ល្អៗ និង​ពាក្យ​ពីរោះៗ

ការ​ Post បែប​វិជ្ជមាន​ច្រើន​ក៏​អាច​ឲ្យ​មនុស្ស​ដែល​ជា​មិត្តភក្តិ​លើ​បណ្ដាញ​សង្គម​អ្នក​ចាប់​អារម្មណ៍​ និង​ចូលចិត្ត​អ្នក​ដែល។​អ្វី​ដែល​មិន​គួរ​និយាយ គឺ​ការ​វាយតម្លៃ​គេ​អាក្រក់​ភ្លាមៗ​ទាំង​មិន​បាន​ដឹង​អី ការ​ជេរ ឬ​និយាយ​ពាក្យ​មិន​ពីរោះ។

៤. រូបភាព​ដែល​ជា​សកម្មភាព ឬ​ជា​ទម្លាប់​របស់​អ្នក

រូបភាព​បែប​សកម្មភាព​គឺ​មាន​ភាព​ទាក់ទាញ​ណាស់ ដូច្នេះ​អ្នក​គួរ​តែ​ទម្លាប់​ថតរូប​បែប​ជា​សកម្មភាព​ដែល​អ្នក​បាន​ធ្វើ ឬ​ក៏​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក។ ដូចជា​រូប​បែប​ញញឹម​ជា​មួយ​អ្វី​ដែល​អ្នក​ចូលចិត្ត រូប​ដែល​អ្នក​ធ្វើ​ការ​អ្វី​មួយ ដើរលេង​ ឬ​ការ​ញ៉ាំ​កាហ្វេ​អ្នក​ជា​ដើម។

៥. រូបថត​ជាមួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ

រូប​ថត​លក្ខណៈ​គ្រួសារ ឬ​មិត្តភក្តិ គឺ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ស្រី​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន និង​គួរ​ឲ្យ​ស្រឡាញ់​រាប់អាន​ម្នាក់។ អ្នក​ក្នុង​ភ្នែក​គេ​ជា​មនុស្ស​ស្រី​ដែល​មាន​គេ​ស្រឡាញ់​រាប់​អាន​ច្រើន ហើយ​ជា​មនុស្ស​មិន​សូវ​ចេះ​ឯកា ឬ​កើតទុក្ខ​ច្រើន​នោះ​ទេ។

លេង និង​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឲ្យ​មាន​ប្រយោជន៍ កុំ​ធ្វើ​ឲ្យ​វា​នាំ​ទុក្ខ​ដល់​អ្នក​វិញ ដូច្នេះ​អ្នក​ត្រូវ​គិតគូរ​ឲ្យ​មែន​ទែន​ មុន​និយាយ ឬ Post អ្វី​មួយ៕

ចុចអាន៖ឆ្លើយ​ ១០​ សំណួរ​​នេះ​​ ដើម្បី​ដឹង​​​​​ច្បាស់​ថា​ខ្លួន​​ឯង​ជា​​​​មនុស្ស​ស្រី​បែប​ណា

ប្រភព៖ jelly ប្រែ​សម្រួល៖ ផេង ផលធិតា