កន្លែងសំខាន់ៗដែលបុរសចូលចិត្តសម្លឹងមើលនារីៗពេលជួបគ្នាគ្រាដំបូង
- 2018-10-27 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្លែងសំខាន់ៗដែលបុរសចូលចិត្តសម្លឹងមើលនារីៗពេលជួបគ្នាគ្រាដំបូង
ដឹងអត់ថាពេលជួបគ្នាដំបូងភ្លាម តើប្រុសៗចូលចិត្តមើលមកពួកយើងកន្លែងណាខ្លះទេ? អត្ថបទខាងក្រោមនេះនឹងប្រាប់ពីការសម្លឹងរបស់បុរសៗពេលជួបនារីលើកដំបូង៖
១. ស្នាមញញឹម
ស្នាមញញឹមដ៏ស្រស់ស្អាត គឺជាការកត់សម្គាល់ដំបូងរបស់បុរសទៅលើនារីណាម្នាក់ មិនមែនដើមទ្រូងនោះទេ។ ស្រ្ដីចូលចិត្តញញឹមត្រូវបានគេចាត់ទុកថាមានភាពទាក់ទាញ និងគួរឲ្យស្រលាញ់ជាងអ្នកមិនសូវញញឹម។ ប្រុសៗតែងថានារីណាញញឹមស្រស់ ងាយស្រួលនិយាយលេងជាងអ្នកមិនចេះញញឹម។
២. ភ្នែក
រឿងធម្មតាទៅហើយសម្រាប់បុរស ក្នុងការសម្លឹង ឬសង្កេតទៅលើនារីតាមរយៈក្រសែភ្នែករបស់នាង។ ក្រសែភ្នែក អាចប្រាប់បុរសបានយ៉ាងច្រើនពីអត្តចរិតរបស់នាង ហើយវាក៏អាចបញ្ជាក់ថានរណាម្នាក់និយាយការពិត ឬនិយាយកុហក។
៣. សក់
មនុស្សប្រុសបានសម្គាល់មើលសក់ដ៏ស្រស់ស្អាត និងមានភាពទន់រលោងរបស់នារីពេលក្រឡេកឃើញលើកដំបូង។ បុរសភាគច្រើនគិតថាសក់ទាន់សម័យ ភ្លឺចិញ្ចាច រលើបរលោង គឺជាសញ្ញាបញ្ជាក់ថានារីនោះមានសុខភាពល្អ និងជាយុវវ័យសម័យថ្មី។
៤. រូបរាង
រូបរាង គឺជាផ្នែកមួយដែលបុរសភាគច្រើនបានកត់សម្គាល់មើលនារី។ អ្នកប្រហែលជាធ្លាប់បានឮហើយថាបុរសចូលចិត្តស្ត្រីដែលមានរាងស្លីម មិនមែនធាត់ធំអាក្រក់មើលនោះទេ។
៥. ដើមទ្រូង
ការស្ទង់មតិជាច្រើនបានបង្ហាញថាបុរសសម្លឹងមើលដើមទ្រូងនារី បន្ទាប់ពីស្នាមញញឹម និងភ្នែកតែប៉ុណ្ណោះ។ មនុស្សជាច្រើនគិតខុសថាដើមទ្រូងធំទ្រលុកទ្រលន់ គឺជាចំណុចពិសេសបំផុតលើដងខ្លួននារី ដែលគេចាប់អារម្មណ៍មុនហើយ។
៦. ជើង
បុរសៗស្រឡាញ់នារីមានជើងវែងសស្រឡូន ធ្វើឲ្យចំណុចនេះក្លាយជាចំណុចដែលបុរសកត់សម្គាល់លើនារីក្នុងពេលជួបគ្នាដំបូងដែរ។ ជាពិសេសពេលអ្នកស្លៀកខ្លី វាពិតជាមិនអាចហាមឃាត់ភ្នែកមិនឲ្យសម្លឹងបានឡើយ។
៧. ស្បែក
ប្រុសណាក៏ដូចប្រុសណាដែរ គឺស្រលាញ់នារីស្បែកសរលោងស្អាត។ អ្នកខ្លះអាចដឹងថានាងមានសុខភាពល្អ ឬអត់តាមរយៈពណ៌ស្បែកនេះឯង។ ដូចនេះបើចង់ទាក់ទាញក្រសែភ្នែកបុរស គួរតែថែរក្សាស្បែករបស់អ្នកឲ្យមានភាពទន់រលោង។