ការងារ​​ស្រីៗ​​១០​​ប្រភេទ ដែល​​ប្រុសៗ​​​ជាប់​ចិត្ត​​​​​​​​​​​​សរសើរ​មិន​​ដាច់​​ពី​មាត់

  • 2018-10-16 06:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​​​​​​រូប​​សម្បត្តិ​​និង​​​​បុគ្គលិក​លក្ខណៈ​​​ខាង​ក្រៅ ​​​អាជីព​​ការងារ​​​​គឺ​មាន​​​​​សារសំខាន់​​​​​​​​​ណាស់ ដើម្បី​​​​​បង្កើន​​​​​កិត្តយស​​​​សម្រាប់​មនុស្ស​ស្រី។ ការងារ​​ណា​ក៏​​ដោយ សុទ្ធ​​​​​​សឹង​តែ​មាន​តម្លៃ​​​ កាលណា​​អ្នក​ធ្វើ​​វា​ដោយ​​សុច្ចរិត​ទៀងត្រង់​​ និង​​​អាច​ផ្តល់​គុណ​​ប្រយោជន៍​​​​​​​មក​ឲ្យ​​ខ្លួន​​ឯង​​និង​​អ្នក​​ដទៃ។ តាម​​​​​រយៈ​​​​លទ្ធផល​​​ស្ទង់​​​មតិ​របស់​ Tinder (​​​​​​បញ្ជី​​​ការងារ​នារី​ ដែល​​ចូលរួម​​បោះ​​ឆ្នោត​​​ពី​​បុរស​​) មាន​​ការងារ​​ស្រីៗ​​១០​​ប្រភេទ ដែល​​ប្រុសៗ​​​ជាប់​ចិត្ត​​​​​​​​​​​​កោត​​សរសើរ​មិន​​ដាច់​​ពី​មាត់​ទាល់​តែ​​សោះ។

១. អ្នក​ធ្វើ​ការ​​ធនាគារ

ភាគ​​ច្រើន​​អ្នក​ធ្វើ​ការ​​នៅ​ធនាគារ​​មាន​រូប​​​សម្ផស្ស​ស្រស់​​សោភា​ ​មាន​អត្តចរិត​ល្អ ស្លៀកពាក់​ស្អាត​បាត ជាពិសេស​​មនុស្ស​​ប្រុស​​គិត​​ថា​​ មនុស្ស​​​ស្រី​​ដែល​ធ្វើការ​​​ផ្នែក​​​ហិរញ្ញវត្ថុ​ អាច​​គ្រប់គ្រង​​លុយ​កាក់​​ ចំណូល​ចំណាយ​​ក្នុង​គ្រួសារ​បាន​​យ៉ាង​ល្អ។​

២. ជាង​​ធ្វើ​​សក់

​​​​​​​​ជាង​ធ្វើ​​សក់ ត្រូវ​​បាន​​មនុស្ស​​ប្រុស​​​​ចាត់ទុក​​ថា ជា​​នារី​​​​​​​​​ទាក់​ទាញ​ភ្នែក​​និង​ទំនុក​​ចិត្ត​ពី​​អតិថិជន។ ​​មួយ​​វិញ​​ទៀត​ ភាព​​​​ប៉ិន​​ប្រសប់ និង​​ការ​​ច្នៃ​​​​ប្រឌិត​ម៉ូដ​​ផ្សេងៗ ធ្វើ​​ឲ្យ​នាង​​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ទ្វេ​​ដង។

៣. អ្នក​​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​

នារី​ផ្សព្វផ្សាយ​ផលិតផល​​ជាទូទៅ តែងតែ​មាន​ភាព​​​ច្នៃ​ប្រឌិត​និង​​​​ទេពកោសល្យ​ខ្ពស់។ នាង​ក៏​​ជា​ប្រភេទ​​មនុស្ស​​ ដែល​​​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​​មនុស្ស​​ជុំវិញ​​ខ្លួន ចេះ​ពី​​របៀប​​ស្លៀកពាក់​​តុបតែង​ខ្លួន និង​អាច​ធ្វើ​ឲ្យ​អ្នក​នៅ​ជិត​​មាន​អារម្មណ៍​ល្អ។

៤. គណនេយ្យករ ​​ ​​​​គណនេយ្យករ​ជា​​ការ​ងារ​​ ​ដែល​មនុស្ស​ស្រី​​​​​​​​​​​​​​តែង​​ប្រាថ្នា​​ចង់​បាន។ ការងារ​​នេះ តម្រូវ​​​​ឲ្យ​អ្នក​មាន​ភាព​​វ័យ​​ឆ្លាត មាន​ទំនុក​​ចិត្ត ភាព​​ម៉ឺងម៉ាត់​​និង​​​​ស្មោះ​​ត្រង់។

៥. គ្រូ​​បង្រៀន

​​គ្រូ​​បង្រៀន​ជា​​មនុស្ស​​ពោរពេញ​ទៅ​​ដោយ​​​​ចំណេះ​​​ដឹង​​ ​និង​ការ​​គោរព​ពី​មនុស្ស​​ជុំវិញ​​ខ្លួន។ ​​​មនុស្ស​​មើល​​មក​អ្នក ប្រៀប​បាន​ដូច​ជា​មនុស្ស​​ស្រី​​​​មាន​អំណាច​​មួយ​រូប​ និង​​អាច​​ក្លាយ​ជា​​អ្នក​​ម្តាយ​​​ដ៏​​ល្អ​​​ ចេះ​​ប្រៀន​​ប្រដៅ ផ្តល់​​​ចំណេះ​​វិជ្ជា​​ដល់​កូនៗ នា​ពេល​អនាគត។

៦. អ្នក​​សិល្បៈ

មិន​ថា​​ជា​​ពិធីករ តារា​សម្តែង ​​តារា​​​ចម្រៀង ក្នុង​​​ទូរទស្សន៍​​ឬ​​វិទ្យុ​ក៏​​ដោយ​​ សុទ្ធ​តែ​​​ជា​មនុស្ស​​​​​​ដែល​​ទាក់ទាញ​​​ចិត្ត​​​ប្រុស​ៗ​​ពេញ​​ទំហឹង ព្រោះ​​ការងារ​​ទាំង​អស់​​នេះ សុទ្ធ​សឹង​​​តែ​ទាម​ទារ​​នូវ​​ទេពកោសល្យ​​ពី​​កំណើត ការ​​សិក្សា​​ហ្វឹក​​ហាត់​​បន្ថែម ភាព​អត់ធ្មត់​​ រួសរាយ​រាក់​ទាក់ និង​​​​ភាព​​​វ័យ​​ឆ្លាត​​ក្នុង​​ការ​ពាំនាំ​​នូវ​អ្វី​ដែល​​ថ្មី​​ប្លែកៗ​ជា​និច្ច។

៧. វេជ្ជបណ្ឌិត​​ ឬ គិលានុបដ្ឋាយិកា

នរណា​មិន​ចង់​​បាន​​ ​មនុស្ស​​​ដែល​ជា វេជ្ជបណ្ឌិត​​ ឬ គិលានុបដ្ឋាយិកា​ ព្រោះ​​​​តួនាទី​​​របស់​នាង មិន​​ត្រឹម​តែ​​​​អាច​​​ជួយ​​អ្នក​​ជំងឺ​​ក្នុង​​មន្ទីរ​ពេទ្យ​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​សាច់​​ញាតិ​​ក្រុម​គ្រួសារ​ផង​ដែរ​​។

៨. ​​​ប៉ូលីស​​ ឬ​ ទាហាន

មាន​មនុស្ស​​ស្រី​មិន​​ច្រើន​​​ប៉ុន្មាន​ទេ ​​ដែល​​ដាច់​​ចូល​​បម្រើ​ការ​​​ផ្នែក​ប៉ូលីស​ឬ​ទាហាន ​​ដូច្នេះ​​ហើយ​បាន​ជា​ប្រុសៗ​គិត​ថា​​ នារី​​បែប​នេះ គឺ​​ក្លាហាន​​​រឹង​មាំ អាច​​ការពារ​ខ្លួន​​បាន។ លើស​ពី​​នេះ ពេល​​ស្រី​​ស្លៀក​​​​​​ពាក់​​​​​​ឯក​​សណ្ឋាន​ កាន់​​​​តែ​​​​ស្រស់​ស្អាត​និង​មាន​​មន្ត​​ស្នេហ៍។

៩. ​​បាហុនិការ (អ្នក​​បម្រើការ​លើ​​យន្ត​​ហោះ)

​​​អ្នក​ទាំង​​គ្នា​​​​បាន​​ដឹង​​ហើយ​ថា បាហុនិការ (អ្នក​​បម្រើការ​លើ​​យន្ត​​ហោះ) គ្រប់​រូប​​​មាន​​សម្រស់​​ស្រស់​ស្អាត មាន​​ចំណេះ​ដឹង​​ និង​​ឬកពារ​​ល្អ ហើយ​ប្រាក់​ខែ​​ក៏​​​ច្រើន​គួរ​​សម​ដែរ។

១០. មេធាវី

មេធាវី​​ស្រី ពិត​ជា​​​​គួរ​ឲ្យ​កោត​​ស្ញប់ស្ញែង មិន​សរសើរ​មិន​បាន ព្រោះ​​នាង​​ជា​​នារី​មួយ​​រូប​ មាន​​សមត្ថភាព​​​ ​​​​វ័យ​ឆ្លាត អង់​អាច​​​ក្លាហាន ជាពិសេស​​នាង​មាន​​កែវ​​ភ្នែក​មុះ​មុត ដែល​អាច​​ធ្វើ​ឲ្យ​​មនុស្ស​​ប្រុស​​​​ស្លុង​អារម្មណ៍ ​បាក់​ចិត្ត​​​តែ​ម្តង៕ ​​​​​​​​​​

ចុចអានបន្ត៖

​​​​​​​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម