បើ​ចង់​ក្លាយ​ជា​អ្នក​មាន​ក្នុង​រយៈ​ពេល ៥​ឆ្នាំខាង​មុខ ១០​ចំណុច​នេះសូម​កុំ​ធ្វើ​ឲ្យ​សោះ

  • 2018-10-01 08:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខាង​ក្រោម​នេះ​ កញ្ញា​សូម​ចែក​រំលែក​អំពី​វិធី​ខ្លះ​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ ឬ​ក្លាយ​ជា​អ្នក​មាន តាម​រយៈ​ការ​ចៀសវាង​ទង្វើ​ចំនួន ១០៖

១. កុំ​រវើរវាយ

អ្នក​មិន​បាន​ចង់​បាន​វា​ពិត​​នោះ​ទេ គឺ​អ្នក​គ្រាន់​តែ​និយាយ​ចោល​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ថា​អ្នក​ចង់​មាន​នេះ​មាន​នោះ ចង់​ក្លាយ​ជា​នេះ​ជា​នោះ ចង់​ធ្វើ​នេះ​ចង់​ធ្វើ​នោះ ប៉ុន្តែ​មិន​ដែល​ធ្វើ​អ្វី​ឡើយ។ ចាំ​ទុក “ចង់​បាន” និង “ត្រូវ​តែ​បាន” មិន​ដូច​គ្នា​ទេ។ ពាក្យ​ថា “ចង់​បាន” គឺ​គ្រាន់​តែ​ជា​អារម្មណ៍​មួយ​ឆាវ ប៉ុន្តែ “ត្រូវ​តែ​បាន” គឺ​មាន​គោលដៅ ផែនការ និង​ការ​បញ្ចេញ​សកម្មភាព ក្នុង​នោះ។

២. កុំ​ប្រញាប់​ចង់​បាន​ផល

អ្នក​គិត​ថា​អ្នក​ធ្វើ​ល្អ​បំផុត​ហើយ គិត​ថា​វា​ត្រូវ​តែ​ជោគជ័យ ប៉ុន្តែ​ការពិត​វា​មិន​អីចឹង។ ភាព​ជោគជ័យ​មិន​មែន​បាន​មក​ពី​ការ​ធ្វើ​​ល្អ​បំផុត​តែ​ម្ដង​​​នោះ​ទេ ប៉ុន្តែ​វា​អាច​មក​ពី​ ១​ក្នុង​ចំណោម ១០ដង ឬ​១០០​ដង ដែល​អ្នក​​ធ្វើ​បាន​ល្អ​​បំផុត​ទៅ​វិញ​ទេ។

រូបតំណាង

**៣. កុំ​ឲ្យ​បាត់បង់​ភាព​ជា​ខ្លួន​ឯង**

អ្នក​ព្យាយាម​យក​ចិត្ត​មនុស្ស​គ្រប់​គ្នា ធ្វើ​តម្រូវ​ចិត្ត​មនុស្ស​គ្រប់​គ្នា ឲ្យ​គ្រប់​គ្នា​ទទួល​ស្គាល់ រហូត​លែង​ជា​ខ្លួន​ឯង។ ត្រូវ​ចាំ​ទុក​ថា អ្នក​គ្មាន​ផ្លូវ​ធ្វើ​គ្រប់​យ៉ាង​ឲ្យ​ត្រូវ​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​នោះ​ទេ ដូច្នេះ​ហើយ​ត្រូវ​ហ៊ាន​ធ្វើ​អ្វី​ដែល​ជា​ធម្មជាតិ និង​ត្រូវ​តាម​បេះដូង​របស់​ខ្លួន​ឯង។

៤. កុំ​ភ្លេច​គិត​​អនាគត

អ្នក​មាន​តែ “ការងារ” ក្នុង​ខួរ​ក្បាល ប៉ុន្តែ​គ្មាន “ផែនការ” សម្រាប់​អនាគត​ដែល​ល្អ​ជាង​នេះ​ក្នុង​ខួរ​ក្បាល​ឡើយ ដូច្នេះ​អ្នក​ក៏​នឹង​គ្មាន​អនាគត​ល្អជាង​នេះ​បាន​ដែរ។ ចាំ​ទុក អ្នក​​នឹង​ត្រាំត្រែង​ក្នុង​ការងារ​បច្ចុប្បន្ន​រហូត ឬ​អាច​នឹង​កាន់​តែ​ដុនដាប បើ​សិន​អ្នក​គ្មាន​ផែនការ​ទៅ​ថ្ងៃ​មុខ។

៥. កុំ​ព្រម​ចុះចាញ់

បើ​អ្នក​ចេះ​តែ​ទទួល​​យក​អ្វី​ដែល​កើត​ឡើង អ្នក​គ្មាន​គំនិត​ក្រោក​តស៊ូ ដើម្បី​បាន​អ្វី​ដែល​ខ្លួន​ចង់​បាន នោះ​អ្នក​ក៏​គ្មាន​ថ្ងៃ​នឹង​បាន​វា​មក​ដែរ។

រូបតំណាង

៦. កុំ​ស្ដាប់​សម្ដី​អ្នក​ដទៃ​ច្រើន​ជាង​ខ្លួន​ឯង

អ្នក​ជឿ​ពាក្យ​សម្ដី​អវិជ្ជមាន​ដែល​អ្នក​ដទៃ​និយាយ​ពី​អ្នក​ ច្រើន​ជាង​អ្វី​ដែល​អ្នក​មើល​ឃើញ​នៅ​ក្នុង​ខ្លួនឯង។ នេះ​គឺ​ជា​អ្វី​ដែល​អាក្រក់​បំផុត និង​អាច​បំផ្លាញ​អ្វី​ដែល​ល្អ​បំផុត​ដែល​អ្នក​មាន​ក្នុង​ខ្លួន​បាន។

៧. កុំ​ខ្ជិល

អ្នក​ត្រូវ​យល់​ថា អ្នក​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​ថ្ងៃ​មួយ​មិន​ចាំ​បាច់​ធ្វើ​ការ​ត​ទៅ​ទៀត។ ត្រូវ​​ប្រាប់​ខ្លួន​ឯង​ជានិច្ច​ថា លះបង់​រយៈ​ពេល​មួយ​នៃ​ជីវិត ដើម្បី​បាន​ប្រើប្រាស់​ជីវិត​ដែល​នៅ​សេសសល់​បាន​យ៉ាង​ពេញ​ទំហឹង ទើប​ជា​ការ​លះបង់​ដ៏​សក្ដិសម។

៨. កុំ​ខ្លាច​បរាជ័យ

អ្នក​គិត​ថាធ្វើ​អ្វី​មួយ​ហើយ​បរាជ័យ គឺ​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា ប៉ុន្តែ​អ្នក​ភ្លេច​គិត​ថា មិន​ធ្វើ​អ្វី​សោះ ទើប​​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា។ សង្កេត​មើល​ឲ្យ​បាន​ល្អ អ្នក​នឹង​ឃើញ​ថា មនុស្ស​ដែលមិន​ធ្វើ​អ្វី​សោះ ច្រើន​តែ​ក្រ ឯ​មនុស្ស​ដែលឆ្លង​កាត់​បរាជ័យ​ច្រើន ច្រើន​តែ​ជា​អ្នក​មាន។

៩. កុំ​មាន​លេស​ច្រើន​ពេក

អ្នក​រវល់​តែ​រក​លេស​ដោះសា​ ប៉ុន្តែ​មិន​ព្យាយាម​រក​វិធី​ដោះស្រាយ ទាំង​ដែល​ដឹង​ថា​ បើ​អ្នក​ខំ​ប្រឹង​ធ្វើ អ្នក​នឹង​ធ្វើ​បាន​សម្រេច។ មនុស្ស​ជោគជ័យ​មិន​ដែល​រក​លេស​ដើម្បី​ឈប់​តស៊ូ​ឡើយ បើ​ហោះ​មិន​បាន គេ​នឹង​រត់ បើ​រត់​មិន​បាន គេ​នឹង​ដើរ រហូត​ដល់​គោលដៅ។

១០. កុំ​លាក់​ខ្លួន

អ្នក​ធ្វើ​ខ្លួន​ដូច​ជា​រស់​នៅ​តែ​ម្នាក់​ឯង​ក្នុង​ពិភពលោក មិន​បើក​ឱកាស​ឲ្យ​ខ្លួន​ឯង​ចូល​សង្គម ស្គាល់​គេ​ស្គាល់​ឯង។ ចាំ​ទុក​ ធ្វើ​អ្វី​ម្នាក់​ឯង​អ្នក​ក៏​អាច​ជោគជ័យ​បាន​ដែរ ប៉ុន្តែ​បើ​មាន​ទី​ប្រឹក្សា មាន​កម្លាំង​ជំរុញ​ចិត្ត មាន​កម្លាំង​គាំទ្រ អ្នក​នឹង​ជោគជ័យ​កាន់​តែ​ឆាប់។

ធ្វើ​ឲ្យ​បាន ១០​ចំណុច​នេះ ធានា​ថា​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន ប៉ុន្តែ​ថា​តើ​ចាប់​ផ្ដើម​យឺត ឬ​លឿន នោះ​គឺ​អាស្រ័យ​លើ​អ្នក ហើយ​កុំ​ភ្លេច Share អត្ថបទ​នេះ​​ឲ្យ​មិត្ត​របស់​អ្នក​បាន​អាន​និង​អនុវត្ត​ជាមួយ​គ្នា​ផង ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម