ប្លែក! សណ្ឋាគារឆ្កែ​សម្រាប់​អ្នកត្រូវ​ទៅ​ដើរ​លេង​ភ្ជុំ លែង​ភ័យ​រឿង​បាត់​ឆ្កែ

  • 2018-09-25 07:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្នាំ​នេះ​ចង់​ទៅ​ដើរ​លេង​ភ្ជុំ​ ប៉ុន្តែ​អត់​មាន​អ្នក​មើល​ថែ​​​កូន​ឆ្កែ​សំណព្វ​ចិត្ត​របស់​អ្នក ហើយ​ក៏​មិន​ចង់​ទុក​ឱ្យវា​នៅ​ផ្ទះ​ម្នាក់​ឯង​ឬ?​ វា​ពិត​ជា​មាន​ការ​លំបាក​ណាស់​សម្រាប់​ម្ចាស់​កូន​ឆ្កែ​មួយ​ចំនួន​ នៅ​ពេល​ដែល​ចង់​ដើរ​លេង​ឆ្ងាយ​ៗ​ ប៉ុន្តែ​មិន​អាច​យក​កូន​ឆ្កែ​របស់​អ្នក​ទៅ​ជាមួយ​បាន​។​​

ពេល​នេះ​អ្នក​ដែល​មាន​កូន​ឆ្កែ​​ចិញ្ចឹម​លែង​បារម្ភ​ពី​បញ្ហា​នេះ​ទៀត​ហើយ​ ព្រោះ​មាន​​សណ្ឋាគារ​សម្រាប់​​ឆ្កែ ដែល​អាច​ឱ្យ​​កូន​ឆ្កែ​របស់​អ្នក​សម្រាក​លំហែ​កាយ​​អំឡុង​ពេល​​ទៅ​ដើរ​លេង​ឆ្ងាយៗ​បាន​។​​​​​ តាម​រយៈ​ទំព័រ​ Facebook BBO DOG 뽀독 របស់​ហាង​ចិញ្ចឹម​ឆ្កែ​​ជនជាតិ​កូរ៉េ​​មួយ​នៅ​ក្រុង​ភ្នំពេញ​បាន​បង្ហាញ​ថា​ ហាងខាង​លើនឹង​ជួយ​មើល​ថែ​កូន​ឆ្កែ​របស់​អ្នក​ក្នុង​​ពេល​ឈប់​សម្រាក​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ​។ ដូច្នេះ​បើ​អ្នក​មាន​គម្រោង​ដើរ​លេង​ទៅ​ខេត្ត​ឆ្ងាយ​ៗ​ អ្នក​អាច​ពិចារណា​កក់​បន្ទប់​សណ្ឋាគារនេះ​​ឱ្យ​កូន​ឆ្កែ​របស់​អ្នក​បាន។

អត្ថបទ៖ Khuon Sovanvatey

អត្ថបទពេញនិយម