បាន​​ប្រពន្ធ​កើត​ក្នុង​​​ឆ្នាំ​​ទាំង​​​​៣​នេះ ​មាន​​​សំណាង​​​ លុយ​​ហូរហៀរ​ សប្បាយ​ចិត្ត​​​​​ពេញ​មួយ​ជីវិត​​

  • 2018-09-21 05:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​ប្រសិន​​បើ​អ្នក​​កើត​នៅ​ក្នុង​ឆ្នាំ​កំណើត​ទាំង​​៣​​នេះ ​​ចូល​​​រួម​​អប​អរ​​សា​ទរ​​ ព្រោះ​​អ្នក​ដែល​​​​​មិន​​​ចាំ​បាច់​​​ខ្វល់​​ខ្វាយ​ពី​បញ្ហា​លុយ​​កាក់​​ទៅ​​ថ្ងៃ​មុខ ថែម​ទាំង​​​​​អាច​​រស់​នៅ​​ដោយ​​សប្បាយ​​ចិត្ត មាន​​សុភមង្គល​​​ពេញ​​មួយ​ជីវិត។

ឆ្នាំ​​កុរ

អ្នក​​កើត​​ក្នុង​​ឆ្នាំ​​នេះ​ ​​​គឺ​ជា​​មនុស្ស​​​​ដែល​​ចូល​​ចិត្ត​​ភាព​​សប្បាយ​រីក​រាយ ងាយ​​​ចុះ​សម្រុង​នឹង​អ្នក​​ដទៃ មិន​ប្រកាន់​ចេះ​​​​​​ច្រើន ទើប​​​​មាន​គេ​​​ឯង​​ស្រលាញ់​​រាប់អាន​​ អាច​ទុក​ចិត្ត​ពឹង​​ពាក់​បាន។ ភាគ​​ច្រើន​​មនុស្ស​​​​​ឆ្នាំ​កុរ​ កើត​​ក្នុង​​គ្រួសារ​​អ្នក​មាន​​ទ្រព្យ​​​សម្បត្តិ​​​ស្រាប់​​ ឬ​​មាន​​ដោយ​​សារ​​ការ​​​​ប្រកប​​​របរ​​រកស៊ី​​ដោយ​​ខ្លួន​ឯង។ ឆ្នាំ​កុរ គ្មាន​​​​ថ្ងៃ​ក្រ​​ឡើយ ព្រោះ​​ពួក​គេ​ជា​មនុស្ស​​សកម្ម​​ មិន​​​ខ្ជិល​​ច្រអូស​ និង​មាន​​​សំណាង​​ខ្លាំង​ណាស់។

ឆ្នាំ​​​​វក

អ្នក​​​កើត​​ក្នុង​​ឆ្នាំ​​វក ជា​​មនុស្ស​​ពូកែ​​ខាង​​​ចាត់​​ចែង​​​លុយកាក់ ដឹង​​ពី​​របៀប​​​ចាយ​​វាយ​​ច្បាស់​លាស់​​។ មុន​​ចំណាយ​លើ​អ្វី​មួយ​​​តែង​​តែ​​គិត​​ពី​​​ផល​​​​​​ចំណេញ​មក​​វិញ។ មនុស្ស​​កើត​​ក្នុង​​ឆ្នាំ​នេះ ​​​​​​​​មាន​ភាព​​លេខ​​ធ្លោ​​ស្រស់​​ស្រាយ ចិត្ត​​​ទូលាយ​​ មាន​ទំនាក់​ទំនង​ល្អ​​​​ជាមួយ​​អ្នក​​ដទៃ​ និង​មាន​​សមត្ថភាព​​​​ខ្ពស់​​ អាច​​រក​​ប្រាក់​ចំណូល​​បាន​ច្រើន។

ឆ្នាំ​​ខាល

អ្នក​​​ឆ្នាំ​​ខាល​​​​​​​មាន​​ជំហរ​​​លើ​​ខ្លួន​ឯង ឆ្លាត​​​វ័យ ចរិត​​ចាស់​ទុំ មាន​អំណាច​​​​​ ​ត្រូវ​បាន​គេ​ឯង​​គោរព​ច្រើន​​​។ មាន​ទំនាក់​ទំនង​​ល្អ​​ជាមួយ​​មនុស្ស​​ជុំ​វិញ​​ខ្លួន ម៉ឺងម៉ាត់​​​ប៉ុន្តែ​​​ក៏​​​​ចូល​ចិត្ត​​លេង​​សើច​​​​ច្រើន​​ដែរ។ ​មនុស្ស​​ឆ្នាំ​​ខាល ទោះ​​បី​មាន​លុយ​​ច្រើន​​យ៉ាង​ណា ក៏​​នៅ​តែ​​​​​​​​​​គិត​​​ល្អិតល្អន់​​​មុន​​ពេល​​​ចំណាយ​​លុយ។ រក​​លុយ​​​បាន​​ច្រើន​ពិត​មែន​ ប៉ុន្តែ​​បើ​​របស់​​នោះ​​ថ្លៃ​ពេក​ មិន​​​​​​​​​ដាច់​​​​ចិត្ត​​​ចាយ​​​ខ្ជះខ្ជាយ​​ទៅ​លើ​​វា​ឡើយ​​។ នេះ​​ជា​ហេតុ​ផល​​​ដែល​​ធ្វើ​ឲ្យ​​ អ្នក​​កើត​​ក្នុង​ឆ្នាំ​នេះ​គ្មាន​ថ្ងៃ​​ក្រ។

ប្រសិន​​បើ​អ្នក​​​​មិន​​មែន​​កើត​ក្នុង​​ឆ្នាំ​​ទាំង​៣​​ខាង​​លើ​​នេះ កុំ​​បារម្ភ​​​អី ព្រោះ​​ជោគ​ជ័យ​​​​​មិន​មែន​​ស្ថិត​​នៅ​លើ​លាភ​សំណាង​ទាំង​អស់​នោះ​ទេ សំខាន់​​មនុស្ស​​​ម្នាក់ៗ​​ មាន​ការ​​ខិត​ខំ​​​ប្រឹង​ប្រែង​​​រៀង​ៗ​ខ្លួន នោះ​​អ្នក​នឹង​ទទួល​​បាន​​​អនាគត​​​ដ៏​ត្រចះ​​ត្រចង់។​​​​​​​​​*

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម