រក្សា​តម្លៃ​ខ្លួន មនុស្ស​ស្រី​មិន​គួរ​ហា​មាត់​អង្វរ​មនុស្ស​ប្រុស​នូវ​រឿង​៥​យ៉ាង

  • 2018-09-15 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

  • កុំ​អង្វរ​ឱ្យ​គេ​ចំណាយ​ពេល​ដើម្បី​អ្នក។

  • កុំ​អង្វរ​សុំ​ការ​តាំង​ចិត្ត​ពី​គេ​មក​លើ​អ្នក។

  • កុំ​អង្វរ​ឱ្យ​គេ​មក​ស្រលាញ់​អ្នក។

  • កុំ​អង្វរ​ឱ្យ​គេ​ផ្លាស់​ប្ដូរ​ដើម្បី​អ្នក។

  • កុំ​អង្វរ​ឱ្យ​គេ​ស្មោះ​ត្រង់​នឹង​អ្នក។

ហេតុ​ផល​គឺ​ថា បើ​គេ​ពិត​ជា​ស្រលាញ់​អ្នក​ពិត​ប្រាកដ គេ​នឹង​មិន​បាច់​ចាំ​ទាល់​តែ​អ្នក​អង្វរ​ទើប​ធ្វើ​វា​ឡើយ។ ស្រីៗ​គួរ​ចាំ​ថា ភាគី​នៃ​រឿង​ស្នេហា​ បើ​គេ​ពិត​ជា​ស្រលាញ់​យើង​មែន មិន​ថា​ខាង​ស្រី​ឬ​ខាង​ប្រុស​ គេ​នឹង​ខំ​រក​វិធី​ទាំង​ឡាយ​ណា ឬ​ធ្វើ​អ្វី​ដើម្បី​យើង​ដោយ​សុទ្ធចិត្ត​​ ដោយ​ក្ដី​ស្រលាញ់ ​​ពេញ​ចិត្ត​​ និង​ដោយ​គ្មាន​ការ​បង្ខំ​ចិត្ត​ឡើយ។

អ្វី​ដែល​អ្នក​ចង់​អង្វរ​ឱ្យ​គេ​ធ្វើ​គួរ​តែ​ជា​អ្វី​ដែល​គេ​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក ហើយ​បើ​មិន​ដូច្នោះ​ទេ វា​គួរ​តែ​ជា​អ្វី​ដែល​គេ​ត្រូវ​ដឹង​ និង​យល់​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​បើ​គេ​នៅ​តែ​មិន​ដឹង​ មិន​អើពើ បាន​ន័យ​ថា គេ​មិន​ចង់​ឱ្យ​វា​ទៅ​អ្នក​ ក្នុង​នាម​ជា​មនុស្ស​ដែល​គេ​ស្រលាញ់​​តែ​ម្ដង។ ដូច្នេះ​អ្នក​គួរ​តែ​ឈប់​ចំណាយ​ពេល​ទៅ​លើ​មនុស្ស​បែប​នេះ​​ប្រសើរ​ជាង ព្រោះ​វា​មាន​តែ​នាំ​ឱ្យ​ខាត​ពេល ដូច​ពាក្យ​ថា "យប់​យូរ​សុបិន​ច្រើន" និង​នាំ​ឱ្យ​ខ្លួន​អ្នក​បន្ត​កើត​ទុក្ខ គ្មាន​ក្ដី​សុខ គ្មាន​សុវត្ថិភាព​ក្នុង​ចិត្ត​ប៉ុណ្ណោះ។

ចុចអាន៖ ប្រយ័ត្ន​ក្លាយ​ជា​ស្រី​អន់! មនុស្ស​ប្រុស​​ចរិត​យ៉ាប់ ៥​​យ៉ាង​ដែល​អ្នក​មិន​គួរ​បន្ទាប​ខ្លួន​សេពគប់​ជាមួយ

ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា តម្លៃ​គឺ​យើង​ជា​អ្នក​ផ្ដល់​ឱ្យ​ខ្លួន​ឯង កុំ​រំពឹង​ឱ្យ​គេ​មក​ឱ្យ​តម្លៃ​យើង។ ដូច្នេះ​កុំ​បន្ទាប​ខ្លួន​ទៅ​អង្វរ​គេ​ឱ្យ​ធ្វើ​អ្វី​ដើម្បី​យើង ទាំង​ដែល​គេ​មិន​ពេញ​ចិត្ត ឬ​មិន​ចង់​ ឬ​មនុស្ស​ដែល​តែង​ធ្វើ​ឱ្យ​អ្នក​ឈឺ​ចាប់ ហើយ​មក​កុហក​ខ្លួន​ឯង​ឱ្យ​រង់ចាំ​គេ​ទៀត​អី៕​

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម