ដាក់​កាមេរ៉ា​លួច​ថត​ប្រពន្ធ​ ឲ្យ​ដឹង​ថា​មួយ​ថ្ងៃ​ៗ​នាង​ធ្វើ​អ្វី​ខ្លះ ពេល​យក​មក​មើលទើប​ស្រក់​ទឹក​ភ្នែក (វីដេអូ)

  • 2018-09-13 06:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ថា​ការងារ​ផ្ទះ​គឺ​ជា​រឿង​ស្រួល? ​កម្មវិធី​មួយ​នៅ​ប្រទេស​ជប៉ុន​បាន​បង្កើត​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ជីវភាព​រស់​នៅ​ពិត​ៗ​របស់​មេផ្ទះ​នៅ​ប្រទេស​ជប៉ុន ថា​តើ​ក្នុង​មួយ​ថ្ងៃ​នាង​បាន​ធ្វើ​អ្វី​ខ្លះ ហើយ​ក៏​បាន​រក​ឃើញ​ថា​ ក្នុង​មួយ​ថ្ងៃ​ៗ​មេផ្ទះ​ទាំង​ឡាយ ត្រូវ​បញ្ចេញ​កម្លាំង​លើក​របស់​ផ្សេង​ៗ គិត​ជា​ទម្ងន់​សរុប​គឺ​ច្រើន​ជាង​បុរស​ៗ​លើក​ទៅ​ទៀត។   មេផ្ទះ​មួយ​ចំនួន​ត្រូវ​លើក​របស់​ផ្សេង​ៗ​សរុប​ជា​ទម្ងន់ចូល​គ្នា​គឺ​រហូត​ដល់ ១៥គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ជាពិសេស​អ្នក​ម្ដាយ​ដែល​ត្រូវ​ពរ​ឬ​ស្ពាយ​កូន​ពេញ​មួយ​ថ្ងៃ។

មនុស្ស​ជា​ច្រើន​អាច​នឹង​គិត​ថា មនុស្ស​ស្រី​ដែល​លា​ឈប់​ពី​ការងារ​មក​ធ្វើ​ជា​មេផ្ទះ​ ប្រាកដ​ជា​ស្រួល​ខ្លួន​ ប៉ុន្តែ​នៅ​ពេលកម្មវិធី​បាន​ចុះ​ស្ទាបស្ទង់​ពី​ជីវិត​រស់​នៅ​របស់​ពួក​នាង គឺ​វា​មិន​បាន​ងាយ​ស្រួល​ដូច្នោះ​ឡើយ ព្រោះ​ពួក​នាង​មាន​ការងារ​​រវល់​ពេញ​មួយ​ថ្ងៃ​ ដើម្បី​ឲ្យ​ផ្ទះ​ស្ថិត​ក្នុង​សភាព​រៀបរយ​ព្រម​ទាំង​ត្រូវ​មើល​ថែ​កូន​ថែម​ទៀត។  

ក្រុមការងារ​បាន​យក​វីដេអូ​ដែល​ពួក​គេ​ថត​ពី​ជីវិត​របស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មេផ្ទះ​ម្នាក់​ឲ្យ​ស្វាមី​របស់​នាង​បាន​មើល។ នៅ​ពេល​ដែល​គេ​បាន​ឃើញ​អ្វី​ដែល​ភរិយា​ខ្លួន​ធ្វើ​ក្នុង​មួយ​ថ្ងៃ​ៗ​ហើយ ធ្វើ​ឲ្យ​គេ​អួល​ដើមក​ទឹក​ភ្នែក​នឹង​ការ​លំបាក​របស់​ភរិយា​ដែល​លះបង់​ដើម្បី​គ្រួសារ។  

ក្រៅ​ពី​មើល​ថែ​កូន​ហើយ នាង​នៅ​ចេញ​ទៅ​ទិញ​ឥវ៉ាន់ ធ្វើ​ម្ហូប សម្អាត​ផ្ទះទាំង​អស់​តែ​ម្នាក់​ឯង
ត្រលប់​មក​ផ្ទះ​វិញ​ក៏​មិន​បាន​សម្រាក ត្រូវ​រៀប​ចំ​ផ្ទះ លាង​ចាន និង​មើល​កូន​បណ្ដើរ ពិត​ជា​​គួរ​ឲ្យស្ញប់ស្ញែង
ពេល​ខ្លះ​នាង​នឿយហត់​ពេក​រហូត​ត្រូវ​ឈ្ងោក​សម្រាក​លើ​កម្រាល​ឥដ្ឋ

ស្វាមី​មួយ​ចំនួន​មិន​យល់​ពី​រឿង​ទាំង​អស់​នេះ ក៏​តែង​សួរ​ភរិយា​ថា “កូន​ៗ​ទៅ​រៀន​ហើយ មួយ​ថ្ងៃ​ៗ​មាន​ពេល​គគោក ហើយ​ធ្វើ​ស្អី​ខ្លះ?”   ប្រពន្ធ​មិន​ឆ្លើយ​តប​ច្រើន​ទេ គ្រាន់​តែសួរ​បក​ទៅ​ប្ដី​វិញ​ថា “ផ្ទះ​ហ្នឹង​វា​ស្អាត​បាន​ឯកឯង​មែន? ខោ​អាវ​​បោក​ម៉ាស៊ីន​ហើយ​មិន​បាច់​អ៊ុត ពាក់​បាន​អត់? អាហារ​ដែល​ហូប​រាល់​ថ្ងៃ​ហ្នឹង​មក​ពី​ណា?”

  ទស្សនា​វីដេអូ​ទាំង​ស្រុង​ខាង​ក្រោម​នេះ៖  

តួ​នាទី​របស់​ស្ត្រី​មេ​ផ្ទះ​ពិត​ជា​ច្រើន និងនឿយហត់​ពិត​មែន ទាំង​មើល​ថែ​កូន​ ហើយ​ត្រូវ​ទទួល​ខុស​ត្រូវ​រឿង​ក្នុង​ផ្ទះ​ទាំង​អស់ ដូច្នេះ​ហើយ​ស្វាមី​ទាំង​ឡាយ​​ត្រូវ​​យល់​ពី​ចំណុច​នេះ និង​ជួយ​សម្រាល​បន្ទុកគ្នា​​នៅ​ពេល​ដែល​​រួចរាល់​ពី​ការងារ​របស់​ខ្លួន៕

ចុចអាន៖

ប្រភព៖ liekr ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម