ស៊ែរ​ទុក​រៀន​ធ្វើ! វិធីធ្វើ "បាយ​ឆា​កាពិ" ញ៉ាំ​ខ្លួន​ឯង ឲ្យ​ឆ្ងាញ់​មាត់​

  • 2018-09-06 10:45:48
  • ចំនួនមតិ 4 | ចំនួនចែករំលែក 34

បាយ​ឆា​កាពិ អាច​និយាយ​បាន​ថា​ជា​អាហារ​ដ៏​ពេញ​និយម​មួយ​ដែរ​នា​ពេល​បច្ចុប្បន្ន​ ដោយ​វា​មាន​ទាំង​រូបរាង​ទាក់ទាញ ហើយ​រសជាតិ​ក៏​ឆ្ងាញ់។ ដូច្នេះ​ហើយ​ព្រឹក​ចុង​សប្ដាហ៍​នេះ គេហទំព័រ Kanha សូម​នាំ​ប្រិយមិត្ត​មក​រៀន​ពី​វិធី​ឆា​បាយ​មួយ​មុខ​នេះ​ទាំង​អស់​គ្នា។ អីចឹង​យើង​ទៅ​មើល​ទាំង​អស់​គ្នា ថា​តើ​មុន​នឹង​ទទួល​បាន​ បាយ​ឆា​កាពិ ដ៏​ឈ្ងុយឆ្ងាញ់​មួយ​ចាន តើ​ត្រូវ​មាន​គ្រឿង​ផ្សំ និង​វិធី​ធ្វើ​យ៉ាង​ណា​ខ្លះ?​

សាច់​ជ្រូក ឬ​សាច់​មាន់​ឆា​

គ្រឿង​ផ្សំ

       1.សាច់​មាន់ ឬ​សាច់​ជ្រូក

       2.ស្ករ​ត្នោត/ប្រេង​ខ្យង/ទឹក​ស៊ីអ៊ីវ/ទឹក​ស៊ីអ៊ីវ​ខាប់

       3.ខ្លាញ់

វិធី​ធ្វើ

       1. ដាក់​ខ្ទះ​បើក​ភ្លើង ដាក់​ខ្លាញ់​ល្មម​ក្ដៅ សឹម​ដាក់​ខ្ទឹម​ស​ឆា​ត្រលប់​ឲ្យ​ធុំ​ក្លិន​ឈ្ងុយ រួច​ដាក់​សាច់ ​ស្ករ​ត្នោត ទឹក​ស៊ីអ៊ីវ ទឹក​ស៊ីអ៊ីវ​ខាប់ និង​ទឹក​បន្តិច ឆា​ដោយ​បើក​ភ្លើង​តិច​ៗ រហូត​ឆ្អិន​ចូល​ជាតិ​ល្អ។ ពង​ទា

ស៊ុត​ចៀន

គ្រឿង​ផ្សំ

       1.ពង​មាន់ ឬ​ពង​ទា

       2.ទឹក​ត្រី/ស្ករ​ស

       3.ខ្លាញ់

វិធី​ធ្វើ

       1.វាយ​ស៊ុត​ជាមួយ​ទឹក​ត្រី និង​ស្ករ​ស​បន្តិច​ ឲ្យ​រលាយ​ចូល​គ្នា

       2.ចាក់​ពង​ទា​ចៀន​ក្នុង​ខ្ទះ​ដែល​មាន​ខ្លាញ់​ក្ដៅ​ វាត​ឲ្យ​សព្វ​ខ្ទះ​ដើម្បី​ឲ្យ​ពង​ស្ដើង រួច​បន្ថយ​ភ្លើង​តិច​ៗ​ដើម្បី​ឲ្យ​ពង​ឆ្អិន​បាន​សព្វ​ល្អ។ ចៀន​រួច​ទុក​ឲ្យ​ត្រជាក់ រួច​ហាន់​ជា​សរសៃ​តូច​ៗ​ត្រៀម​ទុក។​

បង្គា​ក្រៀម និង​ម្ទេស​ក្រៀម​បំពង

គ្រឿង​ផ្សំ

       1.បង្គា​ក្រៀម

       2.ម្ទេស​ក្រៀម

       3. ខ្លាញ់

វិធី​ធ្វើ

       1.ដាក់​បង្គា​ក្រៀម​ចូល​ក្នុង​ខ្លាញ់​ដែល​ក្ដៅ​ខ្លាំង និង​ចៀន​រហូត​បង្គា​ឆ្អិន​ស្រួយ រួច​ដួស​ទុក​ឲ្យ​ស្រស់​ខ្លាញ់។

       2.ដាក់​ម្ទេស​ក្រៀម​បំពង​ក្នុង​ខ្លាញ់​ដែល​នៅ​សល់​ពី​បំពង​បង្គា រហូត​ឆ្អិន​ធុំ​ក្លិន​ឈ្ងុយ រួច​​ស្រង់​ទុក​ឲ្យ​ស្រស់​ខ្លាញ់។​

ខ្ទឹម​ក្រហម សណ្ដែក​កួរ ស្វាយ

ម្ទេស​ចិញ្ច្រាំ

បាយ​ឆា​កាពិ

គ្រឿង​ផ្សំ

       1.បាយ​ស​ដែល​ត្រជាក់

       2.កាពិ​ដែល​មាន​ពណ៌​ស្អាត និង​ក្លិន​ឈ្ងុយ

       3.ទឹក​ត្រី (បើ​កាពិ​មិន​ប្រៃ) / ស្ករ​ស​បន្តិច

       4.ខ្លាញ់

វិធី​ធ្វើ

       - ដាក់​ខ្ទះ​បើក​ភ្លើង រួច​ដាក់​ខ្លាញ់ ល្មម​ក្ដៅ ដាក់​កាពិ​ចូល​ឆា​ឲ្យ​ឈ្ងុយ រួច​ដាក់​បាយ​ឆា និង​ថែម​គ្រឿង​តាម​ចំណង់​ចំណូល​ចិត្ត។

ឆា​រួច​យក​មក​លាយ​ជាមួយ​គ្រឿង​ផ្សេង​ៗ​ទៀត​ជា​ការ​ស្រេច ៕

ប្រភព៖ pantip ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន