កុំដេកតូចចិត្ត បើឮគេនិយាយថាអ្នកមិនស្អាត ត្រូវចាំឃ្លាសំខាន់ៗនេះទុកក្នុងចិត្ត
- 2018-09-06 03:49:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំដេកតូចចិត្ត បើឮគេនិយាយថាអ្នកមិនស្អាត ត្រូវចាំឃ្លាសំខាន់ៗនេះទុកក្នុងចិត្ត
ធ្លាប់អន់ចិត្តនឹងខ្លួនឯងអត់ ពេលឮមនុស្សដទៃនិយាយថាអ្នកមិនស្អាត? ឮហើយច្បាស់ជានឹកគិត យកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ។ សម្តីឥតប្រយោជន៍ទាំងនោះ អាចធ្វើឲ្យអ្នកដេកតូចចិត្ត ហើយឆ្ងល់ថា ហេតុអីក៏គេកើតមកមានសម្រស់ស្អាតម្ល៉េះ? ឯខ្ញុំវិញ មើលមិនយល់សោះ។ បើអ្នកគិតបែបនេះគឺខុសធ្ងន់ហើយ ព្រោះមនុស្សម្នាក់ៗមិនដូចគ្នាទេ ដូច្នេះហើយត្រូវសប្បាយរីករាយ និងចាំឃ្លាសំខាន់ៗទុកក្នុងចិត្ត ដើម្បីកុំគិតខុសតទៅទៀត។
មនុស្សស្រីទាំងអស់ មានសម្រស់ស្រស់ស្អាតមួយបែបម្នាក់ គ្មានអ្នកណាអស្ចារ្យជាងអ្នកណានោះទេ រូបសម្បត្តិមិនដូចគ្នាពិតមែន ប៉ុន្តែចំណុចទាក់ទាញ និងលក្ខណៈពិសេស សុទ្ធតែមានរៀងៗខ្លួន។
ស្អាតបែបធម្មជាតិ មិនចាំបាច់កែកុន មិនប៉ះជាមួយឡេគីមីនាំឲ្យខូចសុខភាព មានអីមិនល្អ។
សម្រស់ប៉ុណ្ណឹងដែរ គ្មានអ្វីត្រូវខ្វល់ចិត្តផង កុំឲ្យតែឈឺទៅបានហើយ។
មិនស្អាតលើសគេឯងក៏ដោយ តែបេះដូងបរិសុទ្ធ ចិត្តល្អ ទៀងត្រង់ គ្រាន់បើជាងអ្នកខ្លះស្អាតខ្លាំងបានតែរូប ចិត្តវិញពិបាកស្មាន។
ចាត់ទុកថាសំណាងហើយ ព្រោះសម្រស់សាមញ្ញៗដូចខ្ញុំ ភាគច្រើនជួបដៃគូល្អ ដោយសារគេស្រលាញ់មើលលើអត្តចរិតច្រើនជាងសំបកក្រៅ។
មិនខ្ជះខ្ជាយលុយលើគ្រឿងសម្អាង និងពេលវេលាច្រើនពេក ក្នុងការថែរក្សាសម្ផស្ស។
ឮអ្នកផ្សេងនិយាយថាអ្នកមិនស្អាតក៏គ្មានបញ្ហាធំដុំដែរ ព្រោះហេតុអ្វីត្រូវខ្វល់ចិត្តដោយសារតែពាក្យឥតបានការ គេម្នាក់នោះមិនចាប់អារម្មណ៍ហីចុះ សំខាន់នៅជុំវិញខ្លួន មានមនុស្សជាច្រើនស្រលាញ់ចូលចិត្តអ្នក រួមទាំងម៉ាក់ប៉ាផងដែរ។
មនុស្សបែបហ្នឹងជាមនុស្សអវិជ្ជមានបំផុត ត្រូវនៅឲ្យឆ្ងាយ ហើយមិនត្រូវបណ្តោយឲ្យគេមានឥទ្ធិពលមកលើការគិតរបស់អ្នកនោះទេ។
ចុចអានបន្ត៖