រៀន​ធ្វើ​សាច់​ជ្រូក​បំពង​ស្រួយ​ជ្រលក់​ទឹក​ត្រី​ហឹរៗ​ ងាយ​ៗ​តែ​ឆ្ងាញ់​ខ្លាំង!

  • 2018-09-05 09:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​នេះ កញ្ញា​សូម​ចែក​រំលែក​អំពី​មុខ​ម្ហូប​ងាយ​មួយ​គឺ​ "សាច់​ជ្រូក​បី​ជាន់​បំពង​ជ្រលក់​ទឹក​ត្រី​ហឹរ" ដែល​អាច​ធ្វើ​ជា​ម្ហូប​ញ៉ាំ​ជាមួយ​បាយ​ក៏​បាន ឬ​ធ្វើ​ជា​គ្រឿង​ក្លែម​ញ៉ាំ​លេង​ៗ​ក៏​បាន។ ​

គ្រឿង​ផ្សំ​សម្រាប់​​សាច់​ជ្រូក៖

  • សាច់​ជ្រូក​បី​ជាន់ ៧​ខាំ

  • ​ទឹក​ត្រី ២​ស្លាប​ព្រា​បាយ

  • ម្សៅ​បំពង​ស្រួយ​កន្លះ​ចាន​គោម

គ្រឿង​ផ្សំ​សម្រាប់​ទឹក​ត្រី៖

  • ម្ទេស​ក្រៀម​ម៉ដ្ឋ​តាម​ចូល​ចិត្ត

  • អង្ករ​លីង ២​ស្លាបព្រា​បាយ

  • ស្ករ​ត្នោត ១​ស្លាបព្រា​បាយ

  • ទឹក​អំពិល​ទុំ ១ស្លាប​ព្រា​បាយ

  • ទឹក​ត្រី ២​ស្លាបព្រា​បាយ

  • ក្រូច​ឆ្មារ​តាម​ចូល​ចិត្ត

  • ស្លឹក​ខ្ទឹម​ដើម​ខ្ទឹម​តាម​ចូល​ចិត្ត

ចំពោះ​វិធី​ធ្វើ ប្រិយមិត្ត​អាច​ទស្សនា​និង​រៀន​ធ្វើ​បាន​ដោយ​ងាយ​តាម​រយៈ​វីដេអូ​ខាង​ក្រោម៖

មើល​ហើយ​កុំ​ភ្លេច​សាក​ល្បង​ធ្វើ​ញ៉ាំ​ណា!

ចុចអាន៖

ប្រភព៖ facebook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន