បែក​ធ្លាយ​រឿង ឈិន​ឡុង​គឺ​ជា​អ្នក​ញុះញង់​ឲ្យ Fan Bingbing រត់​ទៅ​អាមេរិក​ដើម្បីគេច​ពី​ការ​ចាប់​ខ្លួន

  • 2018-09-04 02:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្លើយ​តប​នឹង​បណ្ដាញ​ព័ត៌មាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ប្រុស​ជើង​ចាស់ Jackie Chan បាន​បក​ស្រា​យ​ពី​ពាក្យ​ចចាមអារ៉ាម​លោក​ជា​អ្នក​ផ្ដល់​ដំបូន្មាន​ឲ្យ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ Fan Bingbing រត់​ទៅ​អាមេរិក​ដើម្បី​គេច​ពី​គុក​ច្រវាក់។

ឈិន ឡុង

មក​ទល់​ពេល​នេះ​គឺ​មាន​រយៈ​ពេល​៣​ខែ​ហើយ ដែល​តារា​សម្ដែង​ស្រី​លំដាប់ A ចិន Fan Bingbing បាត់​មុខ​ពី​មហាជន​ទាំង​ស្រុង គឺ​គេ​មិន​ឃើញ​វត្តមាន​របស់​នាង​នៅ​ទី​ណា​ទាំង​អស់។ នៅ​ក្នុង​ព័ត៌មាន​ថ្មី​បំផុត មាន​ពាក្យ​លេច​ឮ​ថា បង​ធំ​ចង្កោម​សិល្បៈ​ចិន តារា​សម្ដែង​ឈិន ឡុង​គឺ​ជា​បុគ្គល​ដែល​ណែនាំ​ឲ្យ​ស្រី​ស្អាត​វ័យ​៣៦​ឆ្នាំ​ខាង​លើភៀស​ខ្លួន​ទៅ​សហរដ្ឋអាមេរិក​ដើម្បីគេច​ពី​ការ​ចាប់​ខ្លួន។ តាម​នោះ​ដែរ តួ​រឿង “ព្រះនាងយេយេ” ត្រូវ​បង់​លុយ​ពិន័យ​ពីការ​គេច​ពន្ធ​ ៤៣០លានយាន់ (៦៣​លាន​ដុល្លារ)។

Fan Bingbing

ឆ្លើយតប​នឹង​បណ្ដាញ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿង​នេះ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា​នេះ តារា​ប្រុស​វ័យ​៦៣​ឆ្នាំ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​រឿង​នេះ។ ដោយ​លោក​បាន​លើក​ឡើង​ថា ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ​គឺ​គ្មាន​ប្រភព​ច្បាស់​លាស់ ហើយ​មិន​អាច​កើត​ឡើង​បាន​ឡើយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់​ពី​ពេល​មាន​រឿង​អាស្រូវ​នេះ​កើត​ឡើង រាជិនី​ទូរទស្សន៍​ចិន ត្រូវ​បាន​កាត់​តំណែង​តួឯក​ចេញ​ពី​រឿង​ហើយ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម