ខណៈ Fan Bingbing ជួប​រឿង​ធំ ស្រាប់​តែ​លេច​ធ្លាយ​រឿង​គូ​ដណ្ដឹង​កំពុង​បែក​ចិត្ត

  • 2018-09-03 02:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ចចាមអារ៉ាម​បាន​បែក​ធ្លាយ​យ៉ាង​ទូលំទូលាយ​ថា តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ចិន Li Chen កំពុង​បែក​ចិត្ត​ពី​គូដ​ណ្ដឹង​ខ្លួន តារា​សម្ដែង​ស្រី​ជួរ​មុខ Fan Bingbing ហើយ​ខណៈ​នាង​កំពុង​ជួប​រឿង​អាស្រូវ​ធំ​បំផុត​ក្នុង​អាជីព​របស់​ខ្លួន។

Fan Bingbing និង Li Chen

មុន​នេះ​បន្តិច តារា​សម្ដែង​ជំនួសមិន​ល្បី​ឈ្មោះ Xian Xiao San ទើប​តែ​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា គូ​ស្នេហ៍​តារា​សម្ដែង​ប្រុស Li Chen និង Fan Bingbing បាន​បែក​គ្នា។ យ៉ាងណាក្ដី ទស្សនិកជន​ជា​ច្រើន​បាន​លើក​ឡើង​ថា នាង​គ្រាន់​តែចង់​ល្បី​ឈ្មោះ​តែ​ប៉ុណ្ណោះ ព័ត៌មាន​របស់​នាង​មិន​អាច​ទុក​ចិត្ត​បាន​ឡើយ។

យ៉ាងណាកក៏ដោយ បង្ហាញ​ខ្លួន​លើ​ទូរទស្សន៍ Zhe Jiang មុន​នេះ​បន្តិច Li Chen បាន​ធ្វើ​ឲ្យ​គេ​រឹត​តែ​សង្ស័យ​ពី​រឿង​នេះ​បន្ថែម​ទៀត ត្បិត​ចិញ្ជៀនភ្ជាប់​ដែល​លោក​មិន​ដែល​ដោះ​នោះ ពេល​នេះ​លោក​បាន​ដោះ​ចេញ​ហើយ។ គួរ​បញ្ជក់​ផង​ដែរ​ថា ចិញ្ចៀន​គូ​របស់​តួ​រឿង "មហិច្ឆតា​អ៊ូម៉ីនាង" ចាប់​តាំង​ពី​ពេល​ភ្ជាប់​ពាក្យ​មក ទោះ​បី​ជា​ប្រចាំ​ថ្ងៃ ឬ​កម្មវិធី​អ្វី​ក៏​ដោយ ក៏​លោក​មិន​ដែល​ដោះ​ចេញ​ឡើយ តែ​ពេល​នេះ គេ​លែង​ឃើញ​លើ​ដៃ​នាង​របស់​លោក​ទៀត​ហើយ បណ្ដាល​ឲ្យ​ពាក្យ​ចចាមអារ៉ាម​លោក​ដក​ចិត្ត​ ពេល​គូ​ដណ្ដឹង​ជួប​ទុក្ខ​ធំ​កាន់​តែ​ច្បាស់៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម