ពាក្យ​ស្លោក​១០​របស់ Fan Bingbing ​ដាស់​តឿន​មនុស្ស​ស្រីឱ្យ​កាន់​តែ​ពុះពារ​ទៅ​មុខ​ទៀត

  • 2018-09-02 23:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ល្បី​ឈ្មោះ​ជា​តារា​សម្ដែង​ត្រង់មាត់​ត្រង់​ក​ជាង​គេ​ក្នុង​សិល្បៈ ស្រី​ស្អាត Fan Bingbing តែង​និយាយ​នូវ​អ្វី​ដែល​ខ្លួន​គិត ដោយ​មិន​លាក់​បាំង។ ពាក្យ​ស្លោក​របស់​នាង​ជា​ច្រើន​ត្រូវ​បាន​នារី​ចិន​យក​មក​អនុវត្ត​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ដើម្បី​កុំ​ពុះពារ​នៅ​ក្នុង​ជីវិត។ ខាង​ក្រោម​នេះ​គឺ​ជា​ឃ្លា​នានា​ដែល​រាជិនី​សិល្បៈ​ធ្លាប់​ប្រើប្រាស់​ពេល​កន្លង​មក។

១. ខ្ញុំ​មិន​ត្រូវ​ការ​យក​សេដ្ឋី​ធ្វើ​ប្ដី​នោះ​ទេ ព្រោះ​ខ្ញុំ​ក៏​អាច​ធ្វើ​ជា​សេដ្ឋី​របស់​ខ្លួន​ឯង​ដែរ

២. មាន​តែ​អ្នក​មិន​ទាន់​ដល់​ខ្ញុំ​ទេ​ដែល​នៅ​បៀតបៀន​ខ្ញុំ អ្នក​ដែល​នៅ​ក្រឡា​លើ​ខ្ញុំ គេ​លែង​ខ្វល់​ពី​ខ្ញុំ​យូរ​មក​ហើយ។

៣. គេ​ថា​ខ្ញុំ​ប្រៀប​ដូច​ជា​ថូ​ផ្កា​ព្រោះ​មាន​តែ​ស្អាត​គ្មាន​សមត្ថភាព តែ​មុន​និយាយ​ពាក្យ​នេះ​សូម​មើល​តារាង​ពាន​រង្វាន់​ដែល​ខ្ញូំ​បាន​ទទួល​ផង។

៤. ខ្ញុំ​មិន​អាច​ស្រក់​ទឹក​ភ្នែក​ដោយ​ងាយ​ៗ​នោះ​ទេ ព្រោះ​សម្រាប់​ខ្ញុំ ទឹក​ភ្នែក​គឺ​ជា​ឧបករណ៍​សម្រាប់​រក​លុយ ដូច​នេះ​មិន​អាច​ខ្ជះខ្ជាយ​បាន​ឡើយ។

៥. គេ​និយាយ​ថា​ស្លាក​ស្នាម​ណា​ក៏​ឈឺ​ដែរ តែ​ក៏​ដោយ​សារ​តែ​វា​ដែរ ដែល​បង្រៀន​ឲ្យ​ខ្ញុំ​រឹង​មាំ​ជាង​មុន។

៦. ខ្ញុំ​សង្ឃឹម​ថា​នារី​គ្រប់រូប​នឹង​ឈប់​សួរ​ថា​ហេតុអ្វី​ក៏​ខោអាវ​ថ្លៃ​យ៉ាង​នេះ។ ត្រូវ​សួរ​ថា​ម៉េច​ក៏​ខ្លួន​ឯង​ទិញ​មិន​បាន​វិញ។ តម្លៃ​គឺ​ជា​ទីផ្សារ​ជា​អ្នក​កំណត់ ឯ​រឿង​ទិញ​មិន​បាន​គឺ​ជា​បញ្ហា​របស់​យើង។

៧. ពេល​អ្នក​គិត​ថា​ខ្លួន​គ្មាន​តម្លៃ អ្វី​ៗ​លើ​លោក​នេះ​នឹង​ប្រែ​ទៅ​ជា​ថ្លៃ។ តែ​នៅ​ពេល​អ្នក​គិត​ថា​ខ្លួន​មាន​តម្លៃ​វិញ អ្វី​ៗ​ក៏​ប្រែ​ជា​ថោក​ដែរ។

៨. កុំ​អោន​ក្បាល​ឲ្យ​សោះ មកុដ​នឹង​ជ្រុះ​ចុះ​ក្រោម។ កុំ​យំ ជន​ខិលខូច​នឹង​សើច​យើង។

៩. ប្រសិនបើ​អ្នក រង​សម្ពាធ​ពី​ពាក្យ​ចចាមអារ៉ាម​មិន​បាន​ទេ កុំ​ធ្វើ​ជា​សិល្បករ។ អាជីព​នេះ​មិន​ស័ក្ដិសម​នឹង​អ្នក​ដែល​ងាយ​រង​របួសចិត្ត​នោះ​ឡើយ។

១០. ប្រសិន​បើ​អ្នក​មិន​ងងឹត​ភ្នែក​នោះ កុំ​ស្គាល់​ខ្ញុំ​តាម​តែ​សម្ដី​របស់​អ្នក​ចាក់រុក​ដទៃ៕

ចុចអាន៖ប្រយោគជម្រុញទឹកចិត្តដើម្បីជោគជ័យ ដែលអ្នកត្រូវរំឮកខ្លួនឯងជាប្រចាំ

ប្រភព៖ 2sao ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម