ឱកាស​ល្អ​សម្រាប់​​អ្នក​ចង់​ក្លាយ​​​ជា​គ្រូ​បង្រៀន​ថ្នាក់​ឧត្តម ក្រសួង​កំពុង​រើស ១០០​នាក់

  • 2018-08-28 06:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​យោង​ទៅ​តាម​​​សេចក្តី​​ជូន​ដំណឹង របស់​គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ​​បាន​ជម្រាប​ជូន​សាធារណៈ​ជន​ទាំង​អស់​ឲ្យ​បាន​ដឹង​ថា ក្រសួង​​នឹង​​ធ្វើ​​ការ​​​ប្រឡង​​​​​ជ្រើសរើស​គ្រូ​បង្រៀន​កម្រិត​ឧត្ដម ចំនួន​១០០​នាក់ សម្រាប់​​បម្រើ​ការ​​នៅ​តាម​គ្រឹះស្ថាន​សាធារណៈ និង​អង្គភាព​នានា ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៨ ខាង​មុខ​នេះ។

រួសរាន់​ឡើង​ការដាក់ពាក្យប្រឡង គឺអាចចាប់ផ្ដើមដាក់បាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៥ល្ងាច នៅការិយាល័យក្របខ័ណ្ឌនៃនាយកដ្ឋានបុគ្គលិក។

សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន កុំ​ឲ្យ​ឱកាស​នេះ​ខកខាន​ឲ្យ​សោះ ដើម្បី​​បំពេញ​​នូវ​ក្តី​​​ស្រមៃ​របស់​ខ្លួន។​​​​

អត្ថបទ៖ ដេត ឈុនអ៉ី